អតីតកាលដ៏ឈឺចាប់ការចងចាំដ៏គួរឱ្យខ្លាចវាលងបន្លាចខ្ញុំគ្រប់ពេល.!!គ្រប់ពេលដែលខ្ញុំឮឈ្មោះឬឃើញមុខគេការចងចាំទាំងនោះវាផុសមកឯងៗទោះខ្ញុំចង់បំភ្លេចយ៉ាងណាក៏មិនអាច!!កាយល្អិតជុងវុធ្វើដំណើរទៅសាលាទាំងស្លៀកសំលៀកបំពាក់របស់រាងតូចតែម្នាក់ឯងមកដល់មុខសាលាគេក៏ជួបនិងមនុស្សប្រុសមាឌធំពីអ្នកនាយតូចក៏ដើរសម្ដៅចូលតែម្ដង
" ឯងគឺសៀវចាន់មែនទេ?"បុរសម្នាក់ក្នុងចំណោមពីអ្នកនោះក៏សួរឡើងព្រោះឃើញថាគេពាក់ម៉ាសផងពាក់មួកផងទើបពិបាកមើល..
" ត្រូវហើយ!!"នាយល្អិតឮហើយក៏ឆ្លើយទាំងមិនស្ទាក់ស្ទើរ
" ឡើងឡានទៅអ្នកស្រីកំពុងតែចាំឯង!"បន្ទាប់ពីឮការបញ្ជារបស់ប្រុសពីអ្នកនោះហើយនាយល្អិតក៏ឡើងឡានទៅដោយសារតែមិនទាន់ដល់ម៉ោងសិស្សមកច្រើនទើបគ្មានអ្នកចាប់អារម្មណ៍
បន្ទាប់ពីបើកបរប្រហែលជា30នាទីពួកគេក៏មកដល់អាគារមួយកន្លែង.។គ្រាន់តែមកដល់ភ្លាមពួកគេក៏នាំនាយល្អិតទៅរកអ្នកស្រីឡុងភ្លាមតែម្ដងបន្ទាប់ពីឱ្យរាងតូចជួបនិងអ្នកស្រីឡុងហើយពួកគេក៏ចេញក្រៅវិញបាត់ទុកឱ្យជុងវុននិយាយគ្នាតែពីអ្នកជាមួយម្ដាយអុីបូ។
" សួរស្តី! យ៉ាង ជុងវុន!"គ្រាន់តែនាយល្អិតមកដល់ភ្លាមអ្នកស្រីឡុងអុីក៏មើលគេស្គាល់បាត់ទៅហើយ..អ្នកស្រីឡុងអុីអង្គុយគងទាក់ខ្លាលើតុកយ៉ាងឡូយនិយាយទាំងស្មាមញញឹមមានល្បិចមកនាយល្អិត
" បើអ្នកស្រីមើលខ្ញុំស្គាល់ទៅហើយខ្ញុំក៏គ្នាអ្វីត្រូវលាក់បាំងទៀតដែរ..!!"នាយល្អិតនិយាយហើយក៏ដោះមួកនិងម៉ាស់ចេញ ..
" មិននឹកស្មានថាឯងជាអ្នកមកទាល់តែសោះ"ឡុងអុី
" វាមិនចម្លែកទេ! "ជុងវុន
" ហាស់ហា ..សម្ដីឯងនៅបានណាស់មើលទៅឯងស្រឡាញ់បងប្អូនឯងដល់ហើយទើបហ៊ានមកជំនួសវាមិនខ្លាចស្លាប់បែបនេះ!!"ឡុងអុី
" វាជារឿងរបស់ខ្ញុំ!!"ជុងវុន
" អៃយ៉ា..ពិតមែនឬយ៉ាង ជុងវុនតើឯងបារម្ភពីបងប្រុសរបស់ឯងជាងឬក៏បារម្ភពីប្អូនប្រុសឯងជាងទៅ"ឡុងអុី
YOU ARE READING
ត្រឡប់រកស្នេហ៍ចាស់👣🥀❤️ចប់
Fantasiaជារឿងប្រភេទ. បច្ចុប្បន្នលាយលំនិងអតីតកាលការជួបគ្នាម្ដងទៀតរវាងគូរស្នេហ៍មួយគូរដែរបានបែកគ្នាមកជាយូរ Zhan " ហេតុអ្វីគ្រាន់តែមនុស្សពីអ្នកស្រឡាញ់គ្នាសោះចាំបាច់អ្វីមកបំបែកតើពួកខ្ញុំធ្វើអ្វីខុសទៅ.." Yibo" ផ្ដល់ឱកាសឲ្យបងម្ដងទៀតបានទេ..បងសន្យាបងនិងការពារអូនដល់...