ភាគទី05 ៖ ខ្ញុំលាបថ្នាំអោយ

1K 61 1
                                    


     "ហ្ហើយអាជុង!!!"ម៉ាក រត់តាមទៅឃាត់ព្រមដោយជុនមីទៅតាមដែរ។ម្នាក់ៗចង់ខ្លាចទឹកមុខជុងហ្គុកទាំងដែលគេមិនធ្លាប់បែបនឹងពីមុនមកទេ ចង់ស្រីនាយទាក់ទងកំពុងនៅជាមួយនាយអោយភ្នែកអ្នកផ្សេងក៏នាយមិនខ្វល់ផងហើយគ្រាន់តែឃើញថេយ៉ុងនៅជាមួយមនុស្សប្រុសវាហក់ទៅគ្មានខ្លាចតែម្តងហើយយ៉ាងមិចគេនឹង?!

   "មកនេះ!*បឹប"ដើរទៅដើគេភ្លាមក៏ទាញកអាវប្រុសម្នាក់នោះយកមកវាតែម្តងនាំអោយអ្នកអង្គុយតុក្បែរនោះនាំគ្នាផ្អើលឈរមើលអោយព្រាតបម្រុងមានអ្នកថតតែគ្នាជុងហ្គុកមកឃាត់ទាន់ តែបែរជាមិនឃាត់ជុងហ្គុកដែលមកវាយគេហើយឈរសម្លក់អ្នកដែលដួលអុកគូទព្រោះនាយវាយមុននេះទៅវិញ។

   "វ៉ូស៊ីកបងយ៉ាងមិចហើយ?លោកឆ្គួតទេឬយ៉ាងមិច?!"ឯថេយ៉ុងវិញភ្ញាក់មិនស្ទើរទេ តាមពិតជាគ្រាន់តែមកតាមដានការជួបជុំហើយតាមស៊ើបពីអ្នកដែលធ្លាប់ធ្វើបាបគេប៉ុណ្ណោះតែចៃដន្យមកចំពេលជុងហ្គុកក៏នៅជាមួយពួកគេធ្វើអោយថេយ៍កាន់តែខឹងស្អប់នាយលើសដើមតែក៏ប្រឹងធ្វើធម្មតាឆ្លៀតបបួលក្មួយម៉ាក់គេមកផឹកដែរគឺហ៊ូ វ៉ូស៊ីកតារាសម្តែងសង្ហារតាមcareកូនខ្លាគ្រប់ពេលអាចនិយាយបានថាមើលថែក៏មើលថែចាប់អារម្មណ៍ក៏ចាប់អារម្មណ៍បានមីងផ្ញើរផងនាយត្រេកអរមកកំដរមិនប្រកែកមួយម៉ាត់។នាយតែងតែឡើងទៅអ៊ីតាលីលេងជាមួយថេយ៉ុងញឹកញាប់ដែរពេលមកកូរ៉េបែបនេះនាយសប្បាយចិត្តណាស់ចង់តែមកកំដរដើរលេងទេតែនាយជាប់ថតទើបតែទំនេរថ្ងៃដំបូង អង្គុយមិនទាន់បានអីផងត្រូវមកស៊ីមួយដៃបែកមាត់ភ្លាមៗ។ថេយ៉ុងប្រញាប់ក្រោកទៅជួយគ្រានាយហើយស្អីអោយអ្នកបង្ករហេតុឯតហរចៀកវៃឮនាយតូចហៅអាចង្រៃនោះបងកំហឹងគេគុណនឹង10ឯណោះ!។

    "បងមិនអីទេ!លោក-"និយាយមិនទាន់បានអីផងក៏ស៊ីមួយដៃទៀតចង់សឺទៅហើយ។

   "នែ៎!ឈប់ភ្លាមណា!!កុំមកធ្វើចរិតពាលបែបនេះ!ពួកលោកក៏អ៊ីចឹងដែរ!ជួយគ្នាធ្វើបាបអ្នកដទៃដែលគ្មានផ្លូវតស៊ូវាសប្បាយណាស់ទៅហ្ហេស?!រឿងអីហេតុអីបានជាលោកមកវាយគេបែបនេះ!!!"ថេយ៉ុងទ្រាំលែងបានហើយអាទង្វើពួកគេនេះតាំងពីនៅរៀនម៉្លេះវាពិតជាគួរអោយស្អប់ណាស់ធំៗអស់ហើយនៅធ្វើចរិតដូចក្មេងបាតសង្គមទៀត!។

𝗕𝗟𝗔𝗖𝗞 𝗥𝗢𝗦𝗘Where stories live. Discover now