ភាគទី20 ៖ មិនអោយបានទេ

856 37 1
                                    


     ថេយ៉ុងនៅសង្ងំគិតមួយសន្ទុះទើបចេញមកវិញប៉ុន្តែគេមិនទាន់ទៅរកជុងហ្គុកភ្លាមទេគេនៅមើលកញ្ចក់សួរនិងបញ្ជាក់ខ្លួនឯងព្រោះគេមានអារម្មណ៍ថាគេពីមុនដូចជាកំពុងគ្រប់គ្រងគេពេលនេះយ៉ាងចឹង។
 
   "មិនអាចទេ!យ៉ាងណាក៏ខ្ញុំត្រូវតែសងសឹកលោកវិញអោយបាន"ទោះជាប្រើវិធីណាក៏ដោយក៏គេត្រូវតែបំផ្លាញនាយគេមិនអាចទន់ចិត្តឬក៏មានចិត្តលើនាយឡើយ ទង្វើល្អរបស់នាយគ្រាន់តែសម្តែងគេធ្លាប់មើលការសម្តែងនាយរាប់មិនអស់ហេតុអីគេយល់ថាខ្លួនឯងកំពុងលង់ខ្លួនជ្រៅទៅៗត្រឡប់ទៅរកកន្លែងឈឺចាប់នោះដដែល?

   "បញ្ចប់ពីនេះខ្ញុំនឹងមិនអោយលោកឃើញមុខខ្ញុំទៀតទេ"ថេយ៉ុងសម្លឹងមើលកញ្ចក់ទូរស័ព្ទដែលជុងហ្គុកខលមកច្រើនដងហើយតែគេមិនលើក គេថែមទាំងចុចបិទទៀតផង។

     ថេយ៉ុងចេញពីបន្ទប់ទឹកប៉ុន្តែទៅផ្លូវផ្សេងមិនមែនផ្លូវចាស់ គេដើរផ្សារលេងៗធ្វើដូចវង្វេងផ្លូវហើយទូរស័ព្ទគេក៏យកលាក់ក្នុងបន្ទប់ទឹកធ្វើដូចភ្លេចកុំអោយអ្នកដែលតាមរកសង្ស័យ។ងាកមកមើលអ្នកខាងនេះវិញឆ្លេឆ្លាពេញផ្សារខលសឹងតែផ្ទុះទូរស័ព្ទតែគ្មានអ្នកលើកទើបនាយកាន់តែបារម្ភ។

   "អូនមិនមែនគិតរត់គេចទេមែនទេ?បើអោយបងដឹងអូនធ្ងន់មិនខានទេ"ជុងហ្គុករកផងរអ៊ូផងព្រោះថេយ៉ុងគិតចង់គេចពីនាយម្តងហើយម្តងទៀតបើសិនលើកនេះគេពិតជាចង់រត់គេចមែនធានាថានាយនឹងដាក់ច្រវ៉ាក់ចងគេជាប់មិនខាន។

  "ថេយ៍!!!"នាយបម្រុងនឹងទូរស័ព្ទអោយកូនចៅមកផ្សារដើម្បីតាមរកថេយ៉ុងទៅហើយទើបបានឃើញថេយ៉ុងកំពុងនៅហាងស្បែកជើងទើបប្រញាប់រត់ទៅ។

   "ថេយ៍!ហេតុអីក៏អូននៅទីនេះ?ហេតុអីបងខលអូនមិនទទួល?មុននឹងអូនទៅណា?"គ្រាន់តែចូលមកដល់គ្មាននិយាយអីទេចូលអោបភ្លាមៗតែម្តងនិយាយញាប់មាត់ស្លន់ទាំងបុគ្គលិកដែលយកស្បែកជើងមកអោយគេលោទៀត។ឯថេយ៉ុងក៏ភ្ញាក់ផ្អើលដែរពេលនាយហក់មកអោបសួរញាប់មាត់បែបនេះទើបគេដឹងថានាយច្បាស់ជានិយាយបែបនឹងទើបថេយ៉ុងធ្វើជារកទូរស័ព្ទ។

  "ទូរស័ព្ទខ្ញុំមិនឃើញក្នុងកាបូបទេមុននេះខ្ញុំទៅបន្ទប់ទឹកក៏នឹកឃើញចង់ទិញស្បែកជើងទើបមកទីនេះ ឥឡូវខ្ញុំទៅរកទូរស័ព្ទវិញសិនចាំបន្តិច"ថេយ៉ុងក៏ប្រញាប់រត់ចេញទៅរកតែជុងហ្គុកឃាត់មិនទាន់។

𝗕𝗟𝗔𝗖𝗞 𝗥𝗢𝗦𝗘Where stories live. Discover now