ភាគទី23 ៖ សប្បាយណាស់ត្រូវទេ?

958 58 2
                                    


  
     វ៉ូស៊ីកបានណាត់ថេយ៉ុងមកហាងកាហ្វេមួយកន្លែងដែលគេបានឃើញជុងហ្គុកនិងគ្នីគ្នានៅទីនេះហើយនៅអង្គុយក្បែរតែបែរខ្នងកុំអោយនាយចាប់អារម្មណ៍ ដំបូងនាយចង់បញ្ឈឺប៉ុន្តែនាយស្រាប់តែបានឮពួកគេនិយាយពីថេយ៉ុងនិងការភ្នាល់ទើបនាយទាញទូរស័ព្ទមកថតទុក។
មិនយូរប៉ុន្មានថេយ៉ុងក៏បានមកដល់ វ៉ូស៊ីកញញឹមរាក់ទាក់ដោយឈរបាំងមិនអោយថេយ៉ុងឃើញជុងហ្គុកនិងគ្នីគ្នាឡើយឯថេយ៉ុងក៏មិនបានចាប់អារម្មណ៍។

   "អូនចង់ញាំអីកម្មង់ទៅបងកម្មង់រួចហើយ"

"អឹម ខ្ញុំមួយនេះនិងមួយនេះអរគុណ"ថេយ៉ុងចង្អុលប្រាប់បុគ្គលិកដែលឈរចាំស្រេចនោះរួចទើបញញឹមហុចអោយវិញទើបងាកមករកវ៉ូស៊ីកវិញ។

   "មែនហើយមួយរយៈអូនទៅណា?អ្នកមីងបារម្ភហើយបងខលទៅក៏មិនទទួលតើគេចាប់អូនទៅមែនទេ?"

"អឹក អត់មានទេបងចង់សំដៅលើអ្វី?"

"ជុងហ្គុក ឡូរិនហ្សូចាប់អូនទៅមែនទេ?ប្រាប់បងមកអាចង្រៃនោះបានធ្វើអីអូនខ្លះបងនឹងប្រដៅវិញចេញ"
នាយបានឮការសន្ទនានោះហើយនាយក្តៅស្លឹកត្រចៀកចង់តែសម្លាប់ពួកគេចោលទេ។ហេតុអីក៏និយាយបែបនោះដាក់ថេយ៉ុងរបស់នាយ។

  "គេគ្រាន់តែនាំអូនទៅសមុទ្រ"ថេយ៉ុងព្យាយាមកុហកកុំអោយវ៉ូស៊ីកពាក់ព័ន្ធមិនអ៊ីចឹងពិបាកដល់នាយមិនខានតែថានាយគឺស្រលាញ់គេប៉ុន្តែដើម្បីសងសឹកគេមិនអាចស្រលាញ់នាយវិញទេ។

"អូនឈប់កុហកទៅវាឈ្លោះជាមួយបងថាអូនជាសង្សារច្បាស់ណាស់ថាវាចង់បានអូនអាចង្រៃនោះមិនគួរអោយទុកចិត្តទេ ប្រាប់បងតាមត្រង់មកថាវាបានធ្វើអី?វាមិនមែនមនុស្សល្អទេអូនក៏ឃើញតាមព័ត៌មានដែរហើយនេះបងថតបានមុននេះដែលវានិយាយជាមួយមិត្តវាពីការភ្នាល់ទាក់ទងអូន វាមិនបានស្រលាញ់អូនតែវាបានបំផ្លាញអូនណាថេយ៉ុង"វ៉ូស៊ីកទ្រាំលែងបានហើយមុននេះនាយអង្គុយស្តាប់ទាំងឆេះឆួលចាំថេយ៉ុងមកដល់នឹងបានអោយស្តាប់។ថេយ៉ុងគ្រាន់តែឮគេសម្លឹងមុខវ៉ូស៊ីកហើយក៏ស្តាប់ទូរស័ព្ទនោះព្រមគ្នាដែរ ក្នុងទ្រូងគេស្រាប់តែឈឺខ្ទោកៗពេលឮនិងស្គាល់សម្លេងច្បាស់ថាជាអ្នកណាហើយអ្វីដែលឈឺគឺពាក្យថាមិនបានស្រលាញ់ យកគេលេងសើចវាគឺដូចកាលពីមុនណាស់ នាយនៅតែដដែលគេមិនទាន់រករឿងឈ្លោះផងក៏បានដឹងរឿងមុនទៅហើយ។គេមើលឃើញពីកែវភ្នែកស្រលាញ់របស់នាយប៉ុន្តែវាគ្រាន់តែជាការសម្តែង?ឬក៏គេមើលខុស?ចុងក្រោយគេមិនអាចមើលធ្លុះចិត្តព្រាននារីអាក្រក់ម្នាក់នេះបានដដែល។ថេយ៉ុងមិនបញ្ចេញទឹកភ្នែកហើយកាន់តែមិនអាចប្រឈមមុខនឹងវ៉ូស៊ីកព្រោះគេត្រូវជុងហ្គុកបំផ្លាញអស់ហើយ។

𝗕𝗟𝗔𝗖𝗞 𝗥𝗢𝗦𝗘Where stories live. Discover now