ភាគទី13 ៖ គេចពីបងបានប៉ុន្មានថ្ងៃ?

1.1K 60 2
                                    


*មួយសប្តាហ៍កន្លងផុតទៅ

រយៈពេលមួយអាទិត្យដែលថេយ៉ុងនៅភូមិគ្រឹះផ្ទាល់ខ្លួនរបស់ជុងហ្គុកដូចជាការឃុំឃាំងតែនាយមើលថែថេយ៉ុងបានដិតដល់ណាមិនអោយគេយល់ថាអផ្សុកទេ។នាយតែងតែខលសួរ បារម្ភរាល់ថ្ងៃតែចំពោះថេយ៉ុងមិនបានទន់ចិត្តទេព្រោះគេដឹងថានាយកំពុងលេងសើចនឹងគេដូចអ្នកមុនមិនបានគិតស្មោះត្រង់បើសិនគេមិនអោយកូនចៅតាមមើលតាមស៊ើប គេប្រហែលលង់នឹងនាយពិតមែនមិនខាន។

"ឯងដូចជាបាត់មុខយូរដល់ហើយទៅសង្ងំនៅភូមិគ្រឹះធ្វើស្អីខ្លះ?"អ្នកជាបងប្រុសមករកប្អូនដល់កាស៊ីណូព្រោះតែម៉ាក់រអ៊ូពីកូនពៅមិនឈប់ទើបនាយមករកគេនៅទីនេះ។

"មិនមែនយកកូនប្រុសគេទៅទុកក្នុងផ្ទះសង្ងំស៊ីមិនអោយគេឃើញទេដឹង?"យ៉ុនហ្គីនាយដឹងពីប្អូនច្រើនជាងណាមជូនជាបងប្រុសធំព្រោះនាយមិនសូវមានពេលតាមដានប្អូនទេបើមួយថ្ងៃៗធ្វើតែការងារគ្មានពេលដកដង្ហើមមានពេលឯណាតាមមើលប្អូនមានតែយ៉ុនហ្គីនេះឯង។

"កុំប្រាប់ថាឯងយកថេយ៉ុង អាលីសសាន់ដ្រាទៅភូមិគ្រឹះ?"គ្រាន់តែឮយ៉ុនហ្គីនិយាយខួរក្បាលអ្នកជាបងគិតចេញភ្លាមព្រោះតែកាលដែលប្អូនទាកាន់គម្រោង
ព្រោះចង់ទាក់ទងថេយ៉ុង។

"ពួកបងមកមានការអី?ម៉ាក់រអ៊ូទៀតហើយមែនទេ?មួយរយៈនេះខ្ញុំរវល់ប្រាប់គាត់ផងចាំអាទិត្យក្រោយខ្ញុំទៅផ្ទះ"បានឮបងៗនិយាយចាក់ឫសចាក់គល់ជ្រៅបែបនេះនាយក៏បង្វែររឿងធ្វើជាមិនដឹងទាំងដែលបងៗគេដឹងអស់ហើយ។

"បងមិនបានទាន់និយាយពីម៉ាក់!ប្រាប់បងមក
ដូចយ៉ុនហ្គីនិយាយឬអត់ថាឯងយកគេទៅទុកក្នុងភូមិគ្រឹះ?"

"គ្រាន់តែទុកនៅផ្ទះកំដរមួយរយៈប៉ុណ្ណោះ"

"គ្រាន់តែកំដរនាំគេទៅភូមិគ្រឹះធ្វើអី?ក្រែងឯងប្រឹងលាក់ពីម៉ាក់ប៉ានិងគ្រប់គ្នាមែនទេ?ទង្វើឯងយ៉ាប់ណាស់
ជុងហ្គុក!ត្រកូល អាលីសសាន់ដ្រាជាដៃគូរជំនួញរបស់ប៉ាឯងប៉ះពាល់កូនគេយកគេទៅឃុំទុកកំដរបែបនេះបើប៉ាដឹងឯងគិតយ៉ាងមិច?"

"ប៉ាមិនថាអ្វីទេបើសិនខ្ញុំពេញចិត្តគេ"

"ឯងពេញចិត្តគេ?ឯងនិយាយបកស្រាយអោយបានច្បាស់ចែកអោយដាច់រវាងពេញចិត្តនិងយកគេកំដរ!ប៉ាអាចអោយឯងបានគ្រប់យ៉ាងតាមឯងគ្រប់រឿងតែគាត់មិនអោយឯងប្រព្រឹត្តខុសទេ!"ណាមជូនដាស់តឿនប្អូនសូម្បីរឿងគេដើរក្នុងសង្គមងងឹតក៏ប៉ាគេហាមដែរតែប្អូនគេទៅខាងនឹងបងៗក៏ហាមមិនឈ្នះទើបមានតែជួយលាក់ប្អូនបើប៉ាដឹងគេនឹងត្រូវគាត់ដាក់ទោសមិនខានទេ។

"បងក៏យល់ដូចណាមជូនដែរបើប៉ាដឹងគាត់ខឹងឯងមិនខានទេហើយរឿងថេយ៉ុងនោះឯងអោយគេទៅវិញទៅបើបាត់យូរម៉ាក់គេនឹងប្រកាសតាមរកមិនខាន"

𝗕𝗟𝗔𝗖𝗞 𝗥𝗢𝗦𝗘Where stories live. Discover now