ភាគទី19 ៖ បងពិតជាមិនឈឺមែន?

1K 56 1
                                    


*ព្រឹកឡើង

ថេយ៉ុងបានភ្ញាក់ប៉ុន្តែជុងហ្គុកនៅគេងអោបគេនៅឡើយទើបថេយ៉ុងនៅសង្ងំមើលមុខនាយមួយសន្ទុះទើបសម្រេចចិត្តក្រោកទាញដៃនាយថ្នមៗតែមិនបានព្រោះនាយអោបគេជាប់មិនអោយរើរួចទេដូចដឹងថាគេចង់ក្រោក។

"លែងអូនទៅ អូនទៅធ្វើស៊ុបអោយបងញាំ"ថេយ៉ុងព្យាយាមលោមអ្នកដែលអោបគេណែននោះថ្នមៗទាំងសម្តីផ្អែមព្រោះតែលួងនាយកាលពីយប់នាយអោយហៅគេបងមិនអ៊ីចឹងគេអន់ចិត្តទើបថេយ៉ុងបង្ខំចិត្តនិយាយតាម។

"បងអត់ទាន់ឃ្លានទេគេងបន្តិចទៀតសិនទៅ"

"បងគេងទៅព្រោះបងអស់កម្លាំង អូនទៅធ្វើអាហារទុកអោយបងញាំពេលក្រោក"

"បងចង់អោបអូនកំដរបងគេងបន្តិចទៀតទៅ"

"OK Ok"ចេះធ្វើដូចកូនក្មេងទៅកើត គ្រាន់តែប៉ាវាយអោយរបួសក៏ញិញក់ភ្លាមប្រុសម្នាក់នេះ។

មួយម៉ោងក្រោយមកទើបជុងហ្គុកព្រមលែងអោយថេយ៉ុងក្រោកប៉ុន្តែថេយ៉ុងក្រោកម្នាក់ឯងទុកអោយនាយសម្រាកទោះនាយប្រកែកថាមិនអីតែថេយ៉ុងគម្រាមទើបព្រមស្តាប់បង្គាប់គេងបន្តណាមួយនៅឈឺពេញខ្លួន គេគ្រាន់តែចង់ក្រោកដើរនិងទៅតាមមើលថេយ៉ុងធ្វើម្ហូបតែក្មេងខ្លះគម្រាមទុកមុនទើបនាយព្រមគេងស្ងៀមចាំគេមើលថែ។ក្នុងស្ថានភាពបែបនេះនាយគិតថាវាក៏ល្អម្យ៉ាងដែរព្រោះថេយ៉ុងនៅមើលថែក្បែរនាយបានយូរ នាយមិនទាន់និយាយរឿងម៉ាក់នាយអោយនាំគេទៅលេងគាត់ផង ចាំអ្នកទាំងពីរច្បាស់លាស់នឹងគ្នាសិនចាំទៅជួបគាត់។នាយមិនដែលនាំអ្នកណាទៅជួបគាត់ផងនាយមិនទាន់ត្រៀមខ្លួនទេ។

ប្រហែលកន្លះម៉ោងក្រោយថេយ៉ុងបើកទ្វារមកជាមួយចានបបរនឹងស៊ុបមួយចានល្មមមកដាក់នៅលើតុជាមួយទឹកនិងថ្នាំដូចគ្នាចំណែកជុងហ្គុកនាយគេងទៅវិញមិនលក់គ្រាន់តែថេយ៉ុងចូលមកនាយក៏ត្រៀមក្រោកអង្គុយជាស្រេច។ថេយ៉ុងប្រញាប់ទុករបស់លើតុមកជួយទប់នាយអោយអង្គុយ។

"នេះញាំសិនទៅនឹងឆាប់មានកម្លាំងវិញ"ថេយ៉ុង
យកស៊ុបមកដួសផ្លុំទើបបញ្ចុកនាយម្តងបន្តិចៗរហូតអស់និងអោយនាយញាំបបរបន្ថែម។

𝗕𝗟𝗔𝗖𝗞 𝗥𝗢𝗦𝗘Where stories live. Discover now