ភាគទី27 ៖ វាគ្រាន់តែជាការសម្តែងប៉ុណ្ណោះ!

790 50 1
                                    


     "អូនពិតជាដាច់ចិត្តទៅមែន?តើអូនធ្លាប់មានចិត្តអោយបងខ្លះដែរទេកន្លងមកថេយ៍?"នាយសួរទាំងមុខស្ងួតស្មើព្រោះតែក្នុងចិត្តវាឈឺអួលៗមិនធ្លាប់គិតថានាយអាចស្រលាញ់អ្នកណាម្នាក់ពិតប្រាកដ ចេះឈឺចេះគិតចេះបារម្ភដល់ថ្នាក់លែងខ្វល់ពីខ្លួនឯង។នាយស្រលាញ់គេជាងអ្នកណាទាំងអស់ហ៊ានធ្វើគ្រប់យ៉ាងអោយតែបានគេទាំងដែលវាមិនមែនជាចរិតរបស់នាយ។
តាំងពីមានគេមកក្នុងជីវិត ពណ៌ដែលតែងតែរាយមាយក៏
ប្រែមកជាពណ៌មួយដែលដិតជាប់រហូតមកទាំងក្នុងចិត្តគិតថាពណ៌នៃជីវិតនាយគឺមិនអាចប្រែតែចុងក្រោយព្រោះតែគេទើបជីវិតនាយប្រែពណ៌ មានក្តីសុខ សប្បាយចិត្ត....។

    "ហ្ហើយ!ខ្ញុំមិនចង់និយាយការពិតទេតែលោកបង្ខំខ្ញុំខ្លួនឯង ខ្ញុំគិតថានឹងប្រាប់ពេលលោកជាតែមើលទៅលោកចង់ដឹងចម្លើយខ្លាំងណាស់"ជុងហ្គុកចាប់ផ្តើមជ្រួញចិញ្ចើមមើលកាយវិការដែលថេយ៉ុងបញ្ចេញមកកាន់នាយពិសេសទឹកមុខគឺប្តូរលឿនខ្លាំងណាស់។

   "តាមពិតខ្ញុំបោកលោកតាំងពីដំបូងខ្ញុំមិនដែលមានចិត្តស្រលាញ់លោកសូម្បីបន្តិច ការដែលខ្ញុំក្បែរលោករាល់ដងវាគួរអោយធុញទ្រាន់ខ្ញុំពិតជាខ្ពើមខ្លួនឯងខ្លាំងណាស់ដែលទ្រាំក្បែរអោយលោកប៉ះពាល់"ថេយ៉ុងញញឹមឌឺបែបអ្នកឈ្នះ វាគួរតែចប់ពេលនេះឥឡូវនេះតែម្តងក៏ល្អ។

  "អូ-អូននិយាយអី?"នាយគាំងរកពាក្យនិយាយមិនត្រូវនោះទេវាភ្លាមៗពេកមិនដឹងថាគេនិយាយលេងឬមែន។

"ហ្ហឹស!លោកគិតថាខ្ញុំទៅស្រលាញ់ប្រុសដូចជាលោកមែនទេ?យ៉ាងមិច?ស្គាល់អារម្មណ៍មួយនេះហើយមែនទេ?ថាវាឈឺបែបណា?លោកប្រហែលមិនធ្លាប់ត្រូវគេបោកទេត្រូវទេ?មើលមុខរបស់លោកចុះគួរអោយអស់សំណើចណាស់" ថេយ៉ុងអស់សំណើចទាំងខំសម្តែងយ៉ាងណាអោយសមកុំអោយនាយគិតថាគេមានចិត្តស្រលាញ់ហើយបន្ទាប់ពីនេះគេនឹងមិនអោយនាយឃើញមុខគេទៀតនោះទេ។

  "ថេយ៍អូននិយាយអីបងមិនយល់?"

"លោកមិនគួរល្ងង់មិនដឹងរឿងនោះទេព្រោះលោកជំនាញណាស់ខាងបោកប្រាស់ស្រីៗប៉ុន្តែក៏ល្ងង់អោយខ្ញុំបោកបាន គ្រប់យ៉ាងដែលខ្ញុំធ្វើទៅព្រោះចង់ឈ្នះចង់ធ្វើអោយមនុសប្រុសដូចលោកឈឺចាប់ប៉ុណ្ណោះ"

𝗕𝗟𝗔𝗖𝗞 𝗥𝗢𝗦𝗘Where stories live. Discover now