ភាគទី09 ៖ លោកកូនក្មេង?

1.3K 58 1
                                    


បន្ទាប់ពីសួរតែគ្មានបានអ្វីថេយ៉ុងសង្ងំញាំអាហារតែម្នាក់ឯងក្នុងបន្ទប់ សំខាន់អាហារឆ្ងាញ់មុខមិនស្រស់ក៏ញញឹមបានវិញដែរមានទាំងស៊ុបទៀតខានញាំអាហារកូរ៉េឆ្ងាញ់បែបនេះយូរហើយ គេនឹកតុប៉ុគិរបស់គេខ្លាំងណាស់
ចេះតែមិនបានចូលទិញញាំ។ក្រោយពីញាំអាហាររាងមានកម្លាំងថេយ៉ុងអង្គុយមួយសន្ទុះសញ្ជឹងគិតថាគេគួរ
តែធ្វើអ្វីបន្តដើម្បីធ្វើអោយជីវិតនាយរញ៉េរញ៉ៃ។ដំបូងគិតចេញអស់ហើយតែចុងក្រោយបែរជាត្រូវគេចាប់
រំលោភមុនប្រុសអាក្រក់ម្នាក់នេះគួរអោយស្អប់បំផុត!!។
គេមិនដឹងគួរធ្វើបែបមិចទេមានតែបំផ្លាញលុយឬក៏របស់ក្នុងបន្ទប់តែបើធ្វើឆៅៗពេកតិចនាយខឹងរំលោភគេសម្លាប់ចោលទៅ!។

"ហ្ហើយ!!គួរគិតបែបណាទៅ"នាយតូចអង្គុយលើពូកធ្វើមុខជូរមិនដឹងថាគួររកវិធីណាល្អ ខួរក្បាលគេមិចក៏ទៅជាល្ងង់ភ្លាមៗបែបនេះ!!

"ខ្ញុំត្រូវការយោបល់ពីម៉ាក់ហឹកៗ"រាល់ដងបើគេស្មុគស្មាញគិតអ្វីមិនចេញគេតែងតែទៅនិយាយលេងពិភាក្សាជាមួយអ្នកស្រីខាមីឡាជានិច្ច។គាត់ដូចជាទីប្រឹក្សាគ្រូពេទ្យចិត្តសាស្រ្តសម្រាប់គេយ៉ាងចឹង បើគ្មានគាត់គេមិនដឹងថាគួរតែទៅនិយាយជាមួយណាហើយពឹងនរណាបានបើគេគ្មានសាច់ញាតិផងត្រឹមជាក្មេងកំព្រារស់នៅពឹងលើអ្នកឧបត្ថម្ភ ទៅសាលាមិត្តរួមថ្នាក់មើលងាយអ្នកដទៃជាន់ឈ្លីធ្វើបាបសព្វគ្រប់នឹកឃើញពេលណាអារម្មណ៍ឈឺផ្សារលាយលំគ្នាខឹងស្អប់ចង់តែសម្លាប់ពួកគេចោលអោយអស់!!។

"មកដល់ដំណាក់កាលនេះហើយខ្ញុំលែងខ្លាចអ្វីទៀតហើយបើទោះជាត្រូវជាប់គុកច្រវ៉ាក់ក៏ព្រម!!!ខ្ញុំល្ងង់ខ្លួនឯងតែខ្ញុំនិងមិនល្ងង់ម្តងទៀតឡើយ"ថេយ៉ុងនិយាយដោយទឹកមុខរាបស្មើកែវភ្នែកចាប់ផ្តើមបញ្ចេញនូវភ្លើងគំនុំ
ចេញមក គេមកវិញក្នុងនាមជាពណ៌ខ្មៅមិនមែនជាពណ៌ស្នេហាសម្រាប់នរណាទេ!។

"អ្នកប្រុសញាំអាហាររួចហើយមែនទេ?"មួយសន្ទុះក្រោយម៉ែដោះក៏ចូលមក

"បាទ"

"ខ្ញុំសូមអនុញ្ញាតិយកចានទៅវិញហើយ អ្នកប្រុសម្រាកចុះលោកប្រុសប្រហែលយប់ជ្រៅទើបមក គាត់ប្រាប់ថាមានការប្រាប់កុំអោយអ្នកប្រុសចាំគាត់អី"ដោយសារតែគាត់បានខលប្រាប់ជុងហ្គុកទើបនាយគិតថាថេយ៉ុងច្បាស់ជាចាំផ្លូវនាយតែអ្នកដែលបានឮវិញជ្រួញចិញ្ចើម
ហើយគេមានបាននិយាយថាចាំនាយដែរទេ?

𝗕𝗟𝗔𝗖𝗞 𝗥𝗢𝗦𝗘Where stories live. Discover now