ភាគទី16 ៖ ខ្ញុំក៏មានបេះដូង!

1K 59 1
                                    


ថាសង្ងំលេងៗតែក៏គេងលក់ពិតមែនចំណែកជុងហ្គុក
បន្ទាប់ពីនិយាយគ្នាជាមួយអ្នកដែលស្គាល់គ្នាលើកោះរួចក៏ត្រឡប់មកមើលអ្នកខាងលើវិញ។បើនិយាយអោយចំនាងកូនអ្នកភូមិទីនេះ នាងចាប់អារម្មណ៍នាយតែនាយមិនបានចាប់អារម្មណ៍នាងទេអាចនិយាយបានថានាយពេលនេះមិនដូចមុនលែងចាប់អារម្មណ៍មនុស្សស្រីខ្លាំងដូចពីមុនហើយ គេក៏មិនដឹងមូលហេតុដែរទាំងដែលកាលមុននាយរួសរាយទឹកមុខខិលនិយាយលេបខាយតែមកលើកនេះធម្មតាមិនបាននិយាយដែលស្តាប់ទៅដូចជាកំពុងញ៉ែគេទេ។

"សឺត!គេងរហូតតែម្តងហើយ"ជុងហ្គុកឡើងមកគេងជិតថើបគេមួយខ្សឺតទាំងវៀចសក់គេថ្នមទាំងញញឹម អោយតែឃើញមុខនាយតូច នាយស្រស់ស្រាយមិនបាច់ញញឹមបង្ខំ។

"បងមានអារម្មណ៍ថាបេះដូងបងលោតពេលបានក្បែរអូនឬក៏បងស្រលាញ់អូនមែន?"នាយមិនដែលរំភើបនឹងនៅជិតស្រីណានោះទេតែពេលបានជួបនាយតូចបេះដូងដែលមិនធ្លាប់រំភើបរឿងស្នេហាស្រាប់តែលោតញាប់ខុសរាល់ដង។

"បងក៏ចង់ដឹងពីខ្លួនឯងអោយកាន់តែច្បាស់ដែរ"អាចថា
នាយមិនទាន់យល់ស្របខ្លួនឯងព្រោះមាត់ថាលេងសើចតែក្នុងចិត្តនាយបែរជាមានគេទៅវិញ ច្របូលច្របល់មិនច្បាស់លាស់សមនឹងគេស្តីអោយមែន។និយាយរួចនាយក៏គេងអោបនាយតូចរហូតដល់លង់លក់តាម ឯថេយ៉ុងគេងបម្រាស់រហូតព្រោះមានអារម្មណ៍ថាថប់ៗណាមួយគេ
នៅឈឺគេងមិនសុខសោះ។

ប្រហែលមួយម៉ោងក្រោយថេយ៉ុងភ្ញាក់ព្រមទាំងបានឃើញថាជុងហ្គុកកំពុងគេងអោបគេទៀតផងតែគេក៏ស្ងៀមមិនកម្រើកប៉ុន្តែបន្ទាប់ពីមើលមុខព្រាននារីនោះអស់ចិត្តគេក៏ទាញដៃនាយថ្នមៗសម្លឹងទៅទ្វារ វាជាឱកាសល្អហើយតើ។

"ទីនេះមានមនុស្សយាម?"ប៉ុន្មានថ្ងៃដែលគេមកនេះនៅតែបន្ទប់មិនបានចេញទៅណាតែពេលចេញមកបែរជាបានឃើញមនុស្សយាមដើរចុះដើរឡើង។ថេយ៉ុងបិទទ្វារវិញថ្នមៗក្រឡេកឆ្វេងស្តាំរកមើលផ្លូវថាគេគួរតែទៅផ្លូវណា។ ថេយ៉ុងដើរលបៗថ្នមៗរហូតមកដល់ខាងក្រោមទាំងនៅឈឺផ្នែកខាងក្រោម។

"គ្មានផ្លូវផ្សេងទេឬ?"ថេយ៉ុងអោនអើតមើលទើបថយមកអង្គុយវិញទាំងមុខស្អុយខាំដៃខ្លួនឯងរិះរកគំនិតដើម្បីរត់គេច។

𝗕𝗟𝗔𝗖𝗞 𝗥𝗢𝗦𝗘Where stories live. Discover now