ភាគទី03 ៖ ពួកយើងធ្លាប់ជួបគ្នាទេ?

1.2K 59 1
                                    


    មិនបានប៉ុន្មានឡានទំនើបពីរគ្រឿងបានបើកមកឈប់នៅមុខក្រុមហ៊ុនឡូរិនហ្សូដែលវាជាសេរីម៉ាកចុងក្រោយមើលទៅស៊ីវីល័យមិនធម្មតាទេ។ជើងតូចៗទម្លាក់ចុះពីឡានព្រមជាមួយរាងកាយដ៏ល្អឥតខ្ចោះ ទម្រង់មុខវីស្រស់ស្អាតកែវភ្នែកមូលថ្លា ច្រមុះស្រួច បបូរមាត់បេះដូង
ញញឹមស្រទន់ទាក់ទាញ។

    "លោកច្បាស់ជាចាំការវិលត្រឡប់របស់ខ្ញុំហើយ"នាយតូចញញឹមចុងមាត់បែបជាអ្នកបង្កើតហ្គេមអោយគេដើរ
ហើយកូនអុកក៏ចាប់ផ្តើមដើរចូលអន្ទាក់បន្តិចម្តងៗចាំមើលគេនឹងរៀបផ្លូវអោយនាយដើរ។គេនឹងកែប្រែនាយគ្រប់យ៉ាងចាំតែមើលចុះ!គេមានវិធីដែលធ្វើអោយនាយ
ចាំស្តាប់តាមគេ ដើរតាមគេដូចកូនឆ្កែតាមម្ចាស់យ៉ាងអ៊ីចឹង។

  "អ្នកប្រុសអញ្ជើញ"ម៉ូស្គីដើរមកជិតសឹមប្រាប់ពេលឃើញនាយតូចគិតតែពីសម្លឹងមើលស្លាកក្រុមហ៊ុនមិនឈប់។ឯកូនចៅដទៃក៏ចាំនៅឡានមានតែនាយតូចនិងអង្គរក្សគេទេដែលចូលទៅព្រមជាមួយឯកសារ។

   "នោះលោកថេយ៉ុងមកហើយ"បុគ្គលិកដែលតានដាន
បណ្តាញសង្គមគ្រាន់តែបានឃើញនាយតូចនាងក៏ក្រោកស្ទុះស្រែកប្រាប់គ្នាអោយចាំឈរមើលឯអ្នកមើលចូលចិត្តក៏នាំគ្នាអង្គុយធ្វើការធ្វើមិនដឹង។

  "អូហូ!ស្អាតពិតៗញញឹមស្រស់ទៀតគួរអោយស្រលាញ់ណាស់"ពួកនាងនាំគ្នាញញឹមអឹមអៀនពេលថេយ៉ុងដើរមកញញឹមដាក់ពួកនាងព្រមជាមួយការគួរសមមិនក្រងើតក្រទមប្រកាន់ខ្លួនឡើងរួសរាយគួរអោយស្រលាញ់។

  "សំខាន់ឡើងរួសរាយ"ពួកនាងនាំគ្នាអោបគ្នាសប្បាយចិត្តផងអៀនផង។

  "គ្មានស្អាតអីផង"អ្នកមិនពេញចិត្តក៏និយាយឡើងតែក៏ត្រូវអ្នកជិតនោះថាអោយវិញ

"ស្អាតជាងនាងឆ្ងាយណាស់"

"ឯង!!!"

    +Office

   ណាមជូនបានផ្តល់អូសហ្វីសមួយសម្រាប់ប្អូនប្រុសអោយមើលទៅសមជាអ្នកគ្រប់គ្រងម្នាក់។នាយអង្គុយលើកជើងដាក់លើតុគ្មានធ្វើស្អីទេ អង្គុយចុចទូរស័ព្ទមើលម៉ូតឡានថ្មីៗធ្វើមិនដឹង។

    "លោកប្រធានលោកថេយ៉ុង អាលីសសាន់ដ្រាមកដល់ហើយចា៎"

  "អោយគេចូលមក"នាយប្រញាប់រៀបរឹកអោយសមរម្យទើបធ្វើជាអង្គុយបើកកុំព្យូរទ័រមើលការងារធ្វើមិនដឹង។

𝗕𝗟𝗔𝗖𝗞 𝗥𝗢𝗦𝗘Where stories live. Discover now