ភាគទី26 ៖ អូនយ៉ាងមិចហើយ?

697 49 4
                                    


ថេយ៉ុងស្លន់ស្លោចុចហៅពេទ្យឯជុងហ្គុកខ្ទប់ក្បាលថែមទាំងដំវាទើបថេយ៉ុងនិយាយបានបន្តិចក៏ដាក់ចុះរត់មកមើលអាការៈជុងហ្គុកវិញ។តើនាយកើតអ្វីទៅហេតុអីក៏សុខៗឈឺក្បាលខ្លាំងបែបនេះ?បើសិនសម្តែងនាយមិនគួរធ្វើដល់ថ្នាក់នឹងទេតែវាជាការពិត មិនដឹងថាគួរធ្វើអ្វីទើបគេទាញនាយមកអោបអង្អែលក្បាលតែនាយនៅតែឈឺ។

"អ្ហា!!ឈប់សិនកុំទាន់យកគេទៅឈប់!!"នាយស្រាប់តែបិទភ្នែកមមើរដូចមនុស្សចងចាំនូវរឿងអ្វីមួយទៅវិញឯថេយ៉ុងស្តាប់ទាំងមិនយល់ព្យាយាមអោយនាយសម្រួលអារម្មណ៍ទម្រាំពេទ្យមកដល់។

"ជុងហ្គុកលោកយ៉ាងមិចហើយ មើលមុខខ្ញុំ"ថេយ៉ុងនិយាយមិនទាន់បានប៉ុន្មានពេទ្យក៏មកដល់ទើបគេត្រូវក្រោកទៅឈរម្ខាងទាំងបារម្ភពីនាយឯគ្រួសារនាយក៏ប្រញាប់ចូលមកដែរព្រោះមិនដឹងថាមានរឿងអីបានជាពេទ្យរត់មកបន្ទប់របស់កូនគាត់ទាំងប្រញាប់ប្រញាល់បែបនេះ។

"ថេយ៉ុងតើជុងហ្គុកកើតអ្វីមែនទេ?"យ៉ុនហ្គី

"ខ្ញុំមិនដឹងទេសុខៗគេក៏ឈឺក្បាលខ្លាំងថែមទាំងស្រែកអោយគេឈប់មិនអោយយកអ្នកណាទៅណាខ្ញុំស្តាប់មិនសូវយល់"

"អ្នកម៉ាក់!!"យ៉ុនហ្គីស្រាប់តែនឹកឃើញរឿងអ្វីម្យ៉ាងទើបងាកមកមើលមុខប៉ាម៉ាក់ដែលភ្លឹកដូចដឹងរឿងអ្វីមួយដូចគេដែរ។

"ម៉ាក់គិតថាកូនជុងច្បាស់ជាចាំរឿងចាស់ៗមកវិញមិនខាន"លោកស្រីឆេយ៉ុងសម្លឹងកូនទី2ទាំងទឹកមុខបារម្ភឯថេយ៉ុងស្តាប់មិនយល់ថាគ្រួសារនេះមានអ្វីលាក់បាំងពីរឿងរបស់ជុងហ្គុក តើពីមុនមកមានអ្វីកើតឡើងចំពោះនាយមែនទេ?

"មានរឿងអ្វីមែនទេ?"ថេយ៉ុងងាកមើលសួរពួកគេ លោកដាយម៉ាស លោកស្រីឆេយ៉ុងនិងយ៉ុនហ្គីមើលមុខគ្នាមុននឹងងាកមើលមុខថេយ៉ុងវិញើ។

"មកតាមមីងមក"លោកស្រីឆេយ៉ុងចូលមកកាន់ដៃគេទៅខាងក្រៅជាមួយទុកអោយលោកដាយម៉ាសនិងយ៉ុនហ្គីចាំមើលពីស្ថានភាពជុងហ្គុក។

មកដល់ខាងក្រៅលោកស្រីឆេយ៉ុងនាំថេយ៉ុងទៅអង្គុយតុមុខបន្ទប់មុននឹងកាន់ដៃគេណែនទើបចាប់ផ្តើមនិយាយរឿងរ៉ាវកាលនោះព្រោះមុននឹងក្រោយគេក៏ត្រូវតែដឹងពីរឿងនេះហើយអ្វីដែលសំខាន់គាត់បាននិយាយជាមួយខាងនោះហើយ ជុងហ្គុកជាពេលណាគាត់អោយពួកគេរៀបការទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
បន្ទាប់ពីនិយាយរឿងរ៉ាវរួចក៏នាំគ្នាទៅមើលជុងហ្គុកវិញ។

𝗕𝗟𝗔𝗖𝗞 𝗥𝗢𝗦𝗘Where stories live. Discover now