ភាគទី24 ៖ ចុះបើខ្ញុំដកខ្លួនពេលនេះ?

746 45 1
                                    


     ជុងហ្គុករវល់តែបារម្ភពីសុវិត្ថភាពថេយ៉ុងទើបមិនបានខ្វល់ពីខ្លួនឯងដែលប៉ះជាមួយឡានដឹកទំនិញនោះពេញទំហឹងប៉ុន្តែដឹងស្រាប់ហើយថាជុងហ្គុកជាអ្នកប្រណាំងឡានតើនាយគ្មានវិធីសម្រាប់គេចខ្លួនទេឬ?នោះគឺខុសហើយនាយគឺបានជាន់ហ្គាបង្ហើបឡានមួយចំហៀងទើបក្រឡាប់ចុះក្រោមប៉ុន្តែក៏ប៉ះដូចគ្នាគ្រាន់តែមិនខ្លាំងប៉ុណ្ណោះឯឡានដឹកទំនិញនោះគឺបានជ្រុលបុកទៅនឹងបង្គោលថ្មជិតនោះទើបបណ្តាលអោយឮខ្លាំង។
 
    "ហ្ហឹកៗអត់ទេជុងហ្គុក!!"ថេយ៉ុងស្រែកយំតែម្តង ជើងក៏ប្រញាប់រត់សំដៅទៅឡានដែលក្រឡាប់នោះយ៉ាងលឿនមិនខ្វល់ថាឡានអាចផ្ទុះឬអត់ទេក្នុងចិត្តគេគឺបារម្ភពីអ្នកខាងក្នុងឡានខ្លាំងណាស់អារម្មណ៍ខឹងរលាយបាត់ជំនួសដោយអារម្មណភ័យខ្លាចតក់ស្លុតក្នុងពេលតែមួយ។

   "ហ្ហឹកៗជុងហ្គុកឆាប់ដឹងខ្លួនឡើង!!"ថេយ៉ុងរត់មកដល់លុតជង្គង់រុញដៃចង់ដាស់អ្នកដែលសន្លប់បោកក្បាលឈាមស្រោចក្បាលជាប់ខ្សែក្រវ៉ាត់ទាញមិនចេញ ថេយ៉ុងខ្លាចថាឡានហូប្រេងអាចអោយផ្ទុះក្នុងចិត្តភ័យខ្លាចព្យាយាមស្រែកហៅជំនួយផងព្យាយាមទាញផង។មនុស្សដែលនៅក្បែរៗក៏ចូលមកមើលជុំគ្នាអ្នកខ្លះថតអ្នកខ្លះចូលជួយហើយអ្នកខ្លះក៏ឈរមើលយ៉ាងអត់ចិត្ត។

    "អ្នកណាក៏បានដែរជួយគាត់ផង ជួយផងហ្ហឹកៗ"ថេយ៉ុងយំខ្លាំងៗសុំជំនួយទើបមានអ្នកចូលជួយប៉ុន្មាននាក់។

  "លោកឆាប់ដឹងខ្លួនឡើង!លោកគ្មានសិទ្ធស្លាប់ទេលោកមិនទាន់សងខ្ញុំអស់ទេប្រុសចង្រៃហឹក"ពេលដែលទាញនាយចេញបានគេក៏ជួយលើកនាយដាក់ចំហៀងផ្លូវឆ្ងាយពីឡានព្រោះខ្លាចផ្ទុះទើបគេខលហៅឡានពេទ្យឯថេយ៉ុងមិនបានខ្វល់ពីមនុស្សជុំវិញខ្លួនឬក៏ខ្លួនឯងទេគេបារម្ភតែអ្នកដេកស្តូកស្តឹងប៉ុណ្ណោះ។រអ៊ូផងយំផងឯអ្នកថតក៏ថតទៅគេមិនខ្វល់។

   "ឆាប់ក្រោកភ្លាមណាសុំទោសហ្ហឹកៗ"រអ៊ូជេរគេអស់ចិត្តគេមិនក្រោកក៏សុំទោសព្រោះតែមកពីគេទើបនាយទៅជាបែបនេះ។គេចង់អោយនាយឈឺមិនមែនស្លាប់ដោយគ្រោះថ្នាក់ដោយសារគេអ៊ីចឹងទេ។មិនប៉ុន្មានឡានពេទ្យមកដល់ទើបនាំដាក់ឡានទៅដោយមានថេយ៉ុងនៅកាន់ដៃនាយជាប់យំតាំងពីនៅលើផ្លូវរហូតដល់មន្ទីរពេទ្យ។ហើយព័ត៌មានជុងហ្គុកក៏ល្បីឮដល់គ្រួសារ អ្នកដែលតក់ស្លុតជាងគេគឺម៉ាក់របស់នាយនឹងហើយ។ចំណែកមិត្តក៏ដូចជាវ៉ូស៊ីកក៏បានមកដល់មន្ទីរពេទ្យដូចគ្នា។

𝗕𝗟𝗔𝗖𝗞 𝗥𝗢𝗦𝗘Where stories live. Discover now