ភាគទី32 ៖ ថេយ៍បងឈឺ

1K 77 5
                                    


  
"ជុងហ្គុក!!!!!"ថេយ៉ុងបើកភ្នែកធំៗបុកពោះមួយទំហឹង បេះដូងលោតញាប់មិននឹកស្មានថានាយហ៊ានធ្វើវាពិតមែន។ថេយ៉ុងចាប់ផ្តើមញ័រដៃញ័រជើងភ្នែកទន់ភ្លាមៗ
គេប្រញាប់រត់ទៅមើលនាយតាមបង្អួចតែមិនបានឃើញទេគេក៏យំចេញមកតែម្តង នេះកុំប្រាប់ថានាយបានលោតទៅខាងក្រោមមែនណា?ថេយ៉ុងខាំមាត់មិនហ៊ានមើលចុះក្រោមទេគេខ្លាច ខ្លាចអោនទៅនឹងឃើញអ្វីដែលគេមិនចង់ឃើញ។តែពេលគេសម្រេចចិត្តអោនទៅក៏ឃើញថាជុងហ្គុកមិនទាន់ធ្លាក់ទៅក្រោមទេនាយនៅតោងជាប់នឹងយ៉ខាងក្រោមនៅឡើយ។

"ហឹកៗជុងហ្គុក!!លោកកំពុងធ្វើឆ្គួតឡប់ស្អីនឹង"នាយតូចឆ្លេឆ្លាដូចមាន់រកពងប្រញាប់ងាកមកខាងក្រោយខ្នង
ថាតើមានខ្សែឬអ្វីដែលអាចជួយនាយបានឬអត់។

"លោកតោងអោយជាប់ណាចាំខ្ញុំហៅរកជំនួយ មែនហើយៗបុគ្គលិកសណ្ឋាគារ"

"មិនបាច់ទេថេយ៍ បងទ្រាំលែងបានហើយ"នាយស្រែកពីខាងក្រោមអោយថេយ៉ុងឮហើយគាំងជំហ៊ានទឹកភ្នែកហូរមកតក់ៗបន្ទោសខ្លួនឯងហេតុអីក៏និយាយបែបនឹងតែគេក៏មិននឹកស្មានថានាយហ៊ានធ្វើវាមែនដែរ។

"លោកត្រូវតែទ្រាំអោយបាន!អ្នកណាអោយលោកលោតតាមសម្តីខ្ញុំធ្វើអីមនុស្សឆ្គួតហ្ហឺៗ"

"អោយតែអូនបាត់ខឹងអ្វីក៏បងអាចធ្វើបានដែរ"

"លោកឆ្កួតខ្លាំងណាស់ហឺៗ"ថេយ៉ុងពេបមាត់យំកាន់តែខ្លាំងហេតុអីនាយចូលចិត្តធ្វើអោយគេរំភើបផងយំផងបែបនេះ។

"ហ្ហឹសៗឆ្គួតព្រោះស្រលាញ់អូនទោះអូនអោយបងស្លាប់ក៏បងព្រមអោយតែអូនឈប់ខឹង ឈប់ស្អប់បងឆ្លើយនឹងបងមកថាអូនឈប់ខឹងបងហើយ"

"ហឺមៗឈប់ខឹងហើយៗលោកត្រូវតែទ្រាំអោយបានខ្ញុំនឹងជួយលោក"ថេយ៉ុងងក់ក្បាលឆ្លើយយ៉ាងលឿនខ្លាចថាបដិសេដនាយនឹងទម្លាក់ខ្លួនចុះ នាយតូចប្រញាប់រកមើលខ្សែតែវាគ្មានទើបទាញវាំងននជំនួសប៉ុន្តែក៏ត្រូវស្កុបពេលឮនាយក្រាស់និយាយ៖

"អូនមិនបាច់ខំប្រឹងទេមាឌអូនទាញបងឡើងមិនរួចទេ បងគ្រាន់តែចង់ប្រាប់ថាបងស្រលាញ់អូនខ្លាំងណាស់ ខ្លាំងជាងជីវិតបងទៅទៀត បងដឹងថាអូននៅតែខឹងនៅតែស្អប់បងចំពោះរឿងកាលពីអតីតកាលវាមិនអាចរលុបចេញពីបេះដូងនិងចិត្តរបស់អូនបានទេដូច្នេះបើលែងមានវត្តមានរបស់បងនោះអូននឹងលែងមានអារម្មណ៍ទាំងនោះទៀតហើយ"នាយនិយាយធ្វើអោយទឹកភ្នែកថេយ៉ុងហូរកាន់តែខ្លាំងព្រោះបើទោះជាគេស្អប់តែបេះដូងគេស្រលាញ់នាយ បើលែងមាននាយចុះបេះដូងគេ?

𝗕𝗟𝗔𝗖𝗞 𝗥𝗢𝗦𝗘Where stories live. Discover now