ភាគទី07 ៖ ស្អប់ការរងចាំ🔞

1.5K 56 1
                                    

Warning ⚠️ វគ្គនេះអាចនឹងមានពាក្យសម្តីមិនសមរម្យច្រើនសូមអធ្យាស្រ័យទុកជាមុន🙏

      *យប់

    ថេយ៉ុងតែងខ្លួនយ៉ាងស្រស់ស្អាតទាក់ទាញគ្រាន់តែដើរចូលក្លឹបគ្រប់គ្នាដកកែវភ្នែកសម្លឹងមកគេតែម្នាក់។អ្នកស្គាល់ឃើញហើយនាំគ្នាជ្រួលជ្រើមថតឯអ្នកមិនស្គាល់ក៏ឈរសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់គេគ្រប់ៗគ្នា។

  "ស្អាតណាស់វើយ!!"

"នេះជាថេយ៉ុង អាលីសសាន់ដ្រាតើស្អាតខ្លាំងណាស់"

"ជុងហ្គុក!របស់ឯងមកហើយ"ម៉ាកងាកទៅប៉ះចំថេយ៉ុងដើរមកល្មម ពិតជាស្អាតដូចគេនិយាយពិតមែនយប់ម្សិលមិញមើលមិនសូវច្បាស់តែថ្ងៃនេះឡើងចែងចាំងលាយជាមួយភ្លើងពណ៌ទៀតកាន់តែទាក់ទាញ។

"សួស្តីថេយ៉ុង"

"សួស្តីលោកឡូរិនហ្សូ"ថេយ៉ុងញញឹមផ្អែមទាក់ទាញអ្នកកម្លោះព្រានអោយកាន់តែញាប់ញ័រចង់បានគេមកក្នុងរង្វង់ដៃភ្លាមៗ។

"ហៅជុងហ្គុកធម្មតាបានហើយមិនបាច់ហៅបែបនឹងទេណាមួយក្រៅម៉ោងការងារទេ"ជុងហ្គុកមិនសូវចូលចិត្តអោយគេវង្សត្រកូលនាយជំនួសឈ្មោះទេព្រោះនាយមិនទម្លាប់។បន្ទាប់ពីនិយាយគ្នារួចជុងហ្គុកក៏ចាប់ផ្តើមណែនាំមិត្តម្នាក់ម្តងៗអោយថេយ៉ុងបានស្គាល់ឯថេយ៉ុងញញឹមដាក់គ្រប់គ្នាជាការគួរសមអត់តែជុនមីនិងគ្នាពួកនាងដែលមិនបានញញឹមរាក់ទាក់ ដឹងស្រាប់ហើយថានាយចរិតបែបណាហើយនាងកំពុងគិតអ្វីលើជុងហ្គុក បានអ្នកប្រជែងមកគេមិចនឹងស្វាគមន៍ទៅ?

    "ជល់!!!"

  "ថេយ៉ុងចេះរាំទេ?ពួកយើងទៅរាំទៅ"មិត្តភិក្តជុងហ្គុក
មកសួរនាយតូចដែលកំពុងផឹកតិចៗញាក់តាមចង្វាក់ភ្លេង។

  "បាន!"នាយតូចញញឹមយល់ព្រមក្រោកបម្រុងទៅតែជុងហ្គុកចាប់ដៃជាប់ទើបថេយ៉ុងក៏ដូចជាមិត្តផ្សេងៗងាកមើលមុខនាយ។

  "ខ្ញុំទៅដែរ"នាយកាន់ដៃថេយ៉ុងជាប់ទៅជាមួយគ្នាចូលទៅដល់ហ្វូងមនុស្សរាំ ថេយ៉ុងរាំក្រលែងអេមខ្លាំងមែនទែនអោយប្រុសៗជុំវិញមើលឡើងភ្លឹកតែគួរអោយស្តាយដែលមានមនុស្សរាំក្បែរទៅហើយ។ជុងហ្គុករាំពីក្រោយចង្កេះតូចក្រលែងតាមមើលទៅឡើងស៊ីសង្វាក់គ្នាដូចគូរស្នេហ៍ ថេយ៉ុងថែមទាំងបែរមករាំទល់មុខលើកដៃអោបកនាយឯជុងហ្គុកក៏ដាក់ដៃលើចង្កេះថេយ៉ុងវិញមើលទៅម្នាក់ៗសើចសប្បាយដល់ហើយឯជុនមីវិញអង្គុយក្តៅក្រហាយម្នាក់ឯងនៅមិនសុខ។

𝗕𝗟𝗔𝗖𝗞 𝗥𝗢𝗦𝗘Where stories live. Discover now