ភាគទី01 ៖ ថេយ៉ុង អាលីសសាន់ដ្រា

3.7K 107 1
                                    


  *កាលពី6ឆ្នាំមុន

   "អបអរសាទរការវះកាត់កែសម្ជស្សលោកទទួលបានជោគជ័យ"បន្ទាប់ពីបានវះកាត់មុខដែលត្រូវបានមនុស្សអាក្រក់ទាំងនោះធ្វើបាបរួចនាយតូចបានត្រឹមអង្គុយមើលមុខថ្មីដោយភាពស្ងៀមស្ងាត់បំផុត។

  "ម៉ាក់ដឹងថាកូនខូចចិត្តមិនអីទេកូននៅមានម៉ាក់"លោក
ស្រីខាមីឡាដើរមកជិតកូនលើកដៃអង្អែលថ្នមៗត្បិតគាត់
យកគេពីកូរ៉េទទួលជាកូនពេញច្បាប់ព្រោះតែអាណិតស្រលាញ់ឃើញគេអង្គុយយំនៅមន្ទីរពេទ្យពេលគាត់ទៅពិនិត្យសុខភាពអំឡុងទៅកូរ៉េធ្វើការងារគាត់មានជំងឺផ្តាសាយ។ក្រោយពីអង្គុយស្តាប់រឿងកំសត់របស់គេមើយទើបគាត់បបួលគេមកជាមួយគាត់ដោយហៅគេថាកូនទើបនាយតូចព្រមមកជាមួយដោយមិនស្ទាក់ស្ទើរព្រោះជីវិតគេលែងសល់អ្វីហើយ គ្មានឪពុកម្តាយដូចគេទៅសាលាត្រូវគេមើលងាយតាំងពីតូចដល់ធំ មុខអាក្រក់រៀនមិនសូវពូកែគេ Bully ធ្វើបាបគ្រប់ពេលរហូតយកកាំបិតឆូតមុខគេព្រោះតែស្អប់ហើយអ្វីដែលគួរអោយឈឺជាងនេះគឺមនុស្សដែលគេចាប់អារម្មណ៍បែរជាឈរមើលការឈឺចាប់របស់គេទាំងសើចសប្បាយទាំងដែលពួកទាំងនោះស្ទើរតែសម្លាប់គេចោល។ពួកគេវាយធ្វើបាបថែមទាំងយកភ្លើងមករោលមុខរបស់គេថែមទៀតរហូតធ្វើអោយគេខ្លាចលែងហ៊ានទៅសាលាសូម្បីមុខរបួសថ្នាក់ឡើងខ្ទុះឈឺផ្សារទើបគេហ៊ានទៅពេទ្យហើយក៏ជាពេលដែលគេជួបលោកស្រីខាមីឡាដូចគ្នា។គ្រាន់តែបានឮពីរឿងរ៉ាវជីវិតរបស់នាយតូចគាត់អាណិតគេខ្លោចចិត្តមិនស្មានថាក្មេងៗសម័យឥឡូវសាហាវៗបែបនេះសោះ គាត់ស្អប់បំផុតពួកដែលចូលចិត្តធ្វើបាបអ្នកដទៃដែលគ្មានផ្លូវតស៊ូហេតុនេះទើបគាត់សម្រេចចិត្តយកនាយតូចមកចិញ្ចឹមទាំងគាត់គ្មានប្តីគ្មានកូននោះទេ។គាត់ជាអ្នកជំនួញស្រីល្បីល្បាញម្នាក់ហើយក៏មានឥទ្ធិពលខ្លាំងដែរ។

   "មុខថ្មីនឹងផ្តល់ជីវិតថ្មីអោយកូនណាថេយ៉ុង
អាលីសសាន់ដ្រា"លោកស្រីក្រសោបមុខកូនប្រុសដែលទើបតែអាយុ17ឆ្នាំទាំងញញឹមហើយវាក៏ជាឈ្មោះថ្មីដែលគាត់ដាក់អោយជាភាសាកូរ៉េ+ថែមត្រកូលរបស់គាត់ជាភាសាអ៊ីតាលី។

  "បាទម៉ាក់"នាយតូចញញឹមស្រាលដាក់គាត់មុននឹងអោបគាត់យ៉ាងណែន គេមិនស្មានថាជីវិតគេអាចនឹងមានសំណាងបែបនេះទេ។គាត់យកគេមកមើលថែស្រលាញ់ថ្នាក់ថ្នមនាំគេមកវះកាត់មុខដ៏គួរអោយខ្លាចនោះចេញជំនួសដោយមុខដ៏ស្រស់ស្អាតមួយនេះគេមិនភ្លេចគុណរបស់គាត់នោះទេ។

𝗕𝗟𝗔𝗖𝗞 𝗥𝗢𝗦𝗘Where stories live. Discover now