ភាគទី22 ៖ លោកអាក្រក់គួរអោយស្អប់!

865 44 0
                                    


  
      ជុងហ្គុកក្រោកមកប្រាប់អោយអ្នកបម្រើធ្វើស៊ុបប៉ូវកម្លាំងអោយរាងតូចឯនាយទទួលកាហ្វេដែលកូនចៅរៀបចំអោយមុននឹងឡើងទៅខាងលើវិញ។មកដល់នាយ
ញញឹមសម្លឹងអ្នកគេងលើគ្រែបន្តិចទើបហួសទៅមាត់បង្អួចគយគន់ទេសភាពផឹកកាហ្វេ វាពិតជាស្រស់ស្រាយណាស់ពិសេសសមុទ្រកន្លែងដែលនាយចូលចិត្តបំផុតថែមទាំងមានមនុស្សដែលនាយចាប់ផ្តើមមានអារម្មណ៍ល្អ
ដំបូងក្នុងជីវិត។នាយមិនធ្លាប់នាំមនុស្សស្រីណាម្នាក់មកសមុទ្រជាមួយនោះទេហើយក៏មិនដែលនិយាយពីចំណង់ចំណូលចិត្តប្រាប់មនុស្សស្រីដែលនាយធ្លាប់ទាក់ទងដែរព្រោះស្រីទាំងនោះមិនបានចង់ដឹងនាងចង់ដឹងតែលុយនាយថាមានប៉ុន្មានប៉ុណ្ណោះ។ថេយ៉ុងជាមនុស្សដំបូងហើយប៉ុន្តែអ្វីដែលធ្វើអោយនាយពិបាកចិត្តពេលនេះថាតើនាយព្រមចាញ់ការភ្នាល់របស់មិត្តឬក៏យកឈ្នះដោយកុហកថាពួកគេ?ផឹកកាហ្វេបណ្តើរគិតបណ្តើរថានាយគួរតែធ្វើបែបណាល្អ។

   "បងគួរតែបានទាំងអូនទាំងការឈ្នះ"មនុស្សដូចជុង
ហ្គុកឡូរិនហ្សូមិនអាចចាញ់ទេពិសេសរឿងបោកប្រាស់ ការភ្នាល់បែបនេះ។

   "អូនធ្វើអោយបងងប់ងល់ណាស់ដឹងទេ?"តាំងពីទាក់ទងគេមកនាយផ្លាស់ប្តូរសឹងតែគ្រប់យ៉ាង ពីមុនចំពោះអ្នកដែលនាយញ៉ែឬក៏តាមនាយៗមិនសូវខ្វល់ទេ
តែពេលដែលម្នាក់នោះជាថេយ៉ុងនាយបែរជាតាមយកចិត្ត ហួងហែង អារម្មណ៍បែបណាក៏មានដែរ។នាយពិតជាអស់សំណើចខ្លួនឯងណាស់រយៈពេលជិត1ខែដែលនាយទាក់ទងគេប៉ុន្តែមើលទៅគេមិនទាន់ស្រលាញ់នាយស៊ប់ទេដូច្នេះនាយត្រូវតែប្រឹងយកចិត្តគេបន្តប៉ុន្តែចំពោះរឿងភ្នាល់វិញនាយគឺឈ្នះផងចាញ់ផងស្មើរគ្នាព្រោះតែនាយអាចទាក់ទងថេយ៉ុងបានតែនាយបែរជាមានចិត្តលើគេពិតប្រាកដដែលមិនធ្លាប់មាន។

   "កុំបារម្ភអីបើម៉ាក់អូនមិនព្រមបងមានវិធីច្រើនណាស់ដែលនឹងយកអូនមកជារបស់បង"អ្នកណាមិនដឹង តែចំពោះតែនាយចង់បានគឺត្រូវតែបានមិនថាវាពិបាកបែបណាមិនអាចយកបានបែបណាក៏នាយត្រូវតែជម្នះយកមកអោយបាន មើលកាយវិការនាយដូច្នេះរោគចិត្តប៉ុន្តែតាមពិតគឺងប់ងល់ទេ។

𝗕𝗟𝗔𝗖𝗞 𝗥𝗢𝗦𝗘Where stories live. Discover now