ep3 ខ្ញុំគ្មានលុយច្រើននោះទេ

794 61 2
                                    

*ផ្ទះ Felix

Felix ចេញមកពីបន្ទប់ទឹកវិញជាមួយអាវយឺតខោខ្លី និងមានក្រណាត់មួយសម្រាប់ជូតសក់ Felix ដើរមកអង្គុយនៅមុខកញ្ចក់  អង្គុយជូតសក់សុខៗស្រាប់តែនឹកឃើញរឿងកាលពីអម្បិញមិញ

*ស្រមៃ

"មើលលែងបាននៅ " Felix និយាយទាំងធ្វើមុខក្រញូ៉វដាក់ Hyunjin
"យ៉ាងមិច កំណាន់ខ្លួនម៉េ្លះ" Hyunjin ប្រលែងដៃ Felix ឲមានសេរីភាពតែបែជាយកដៃទៅដាក់ពីលើស្មារ Felix ទៅវិញធ្វើឲពួកគេកាន់តែនៅជិតគ្នាមួយកម្រិតទៀត
"មើល ចេញមើលធ្ងន់ណាស់ " Felix ព្យាយាមរុញ Hyunjin ចេញតែគ្មានប្រសិទ្ធសោះព្រោះខ្លួនមាឌដូចស្រមោច ឯ Hyunjin មាឌដូចដំរី
"មិនចេញឯងចង់យ៉ាងមិច" Hyunjin ឱន កាន់តែជិតមុខ Felix រាងតូចពេលនេះធ្វើអីមិនត្រូវនោះទេព្រោះគេមិនធ្លាប់មានអ្នកណាមកជិតខ្លួនគេបែបនេះទេ
"ពួកយើងទៅញុាំការ៉េមទៅ" Felix
ស្របពេលដែល Hyunjin ភ្លឹកនឹងការសម្លឹងមុខ Felix នោះ Felix ក៏រត់ចេញពីខ្លួនបានសម្រេចដោយយកលេសថាទៅញុាំការ៉េម បន្ទាប់ពី Felix រត់បានចេញបានបន្ទិច Hyunjin ក៏គិតតែម្នាក់ឯង
"នេះខ្ញុំកើតអីនឹងហេតុអីឲតែនៅជិតក្មេងម្នាក់នេះខ្ញុំគ្រប់គ្រងខ្លួនឯងមិនបានបែបនេះ" Hyunjin រំសាយការគិតរបស់ខ្លួនរួចដើរទៅតាម Felix

*ត្រឡប់មកវិញ

"ឆ្គួតបំផុតហើយដេកវិញល្អជាង" Felix ក្រវីក្បាលបណ្ដេញការគិតរបស់ខ្លួនរួចដើរទៅរកគ្រែដេក
ចំណែកឯ Hyunjin ពេលនេះគេបានមកគេងនៅ condo របស់គេ មកដល់ Condo ភ្លាម Hyunjin ទម្លាក់ខ្លួនគេងមួយទំហឹងទៅលើពូក
"ហេតុអីនៅចិត្តក្មេងម្នាក់នេះបេះដូងខ្ញុំមានកម្តៅយ៉ាងនេះ
នៅជិតគេខ្ញុំគ្មានអារម្មណ៍ថាឯការសោះ " សម្ងំគេងគិតពីរាងតូចគិតសុខៗគេក៏ដេកលក់ដោយមិនដឹងខ្លួន ជាធម្មតាគេមិនមែនគេងលក់លឿនយ៉ាងនេះ ម៉ោង2 3 អីគេមិនទាន់ដេកផង ដោយសារតែគេតែងតែមានរឿងស្មុកស្មាញក្នុងចិត្តជានិច្ចទើបធ្វើឲគេគេងមិនលក់ លុះត្រាតែថ្ងៃខ្លះគេបញ្ចេញកម្លាំងលើសលប់ ហត់នឿយខ្លាំងទើបគេគេងឆាប់លក់

*ថ្ងៃថ្មី// ក្រុមហ៊ុន

"Felix រៀបចំឯកសារទៅ ទៅជួបភ្ញៀវមួយយើង" Hyunjin  ដើរចេញមកពីបន្ទប់របស់ខ្លួន បោះសម្តីប្រាប់ទៅរាងតូចរួចដើរទៅមុន Felix បាត់ឯ Felix បន្ទាប់ពីត្រូវចៅហ្វាយប្រាប់ភ្លាមៗបែបនេះគេក៏ប្រញាប់ ញាប់ដៃជើងកាន់ឯកសារទៅតាម Hyunjin

សំណព្វចិត្ត Hwang Hyunjin // Hyunlix Complete Where stories live. Discover now