*ល្ងាច
ព្រះអាទិត្យលិចបាត់ទៅក៏ដល់ពេលដែលមនុស្សម្នាគ្រប់គ្នាសម្រាកពីការងាររៀងៗខ្លួនផងដែរ ក៏ដូចជារៀងតូចគ្នាពេលនេះគេបានមកដល់ផ្ទះវិញហើយ គ្រាន់តែបើកទ្វារចូលមកភ្លាមគេបានឃើញម៉ាក់របស់គេអង្គុយចាំគេនៅតុបាយជាស្រាប់
"ម៉ាក់ " Felix
" មកឆាប់អង្គុយមកអានឹងញុាំបាយ " Felix's mom
"បាទ កូនកំពុងតែឃ្លានល្មម" Felix ដើរចូលទៅអង្គុយទល់មុខម៉ាក់របស់ខ្លួន ហើយក៏ចាប់ផ្តើមញុាំអាហារដែលមាននៅលើតុនោះ អំឡុងពេលញុាំ Felix ក៏និយាយឡើង
" ម៉ាក់ កូនសុំទោសណាដែលយប់មិញមិនបាន call ប្រាប់ម៉ាក់" Felix
" មិនអីទេកូន យ៉ាងណាក៏ក្មួយ Hyun បាន Call ប្រាប់ដែរ" Felix's mom និយាយតបទៅកូនទាំងស្នាមញញឹមនៅលើមុខមិនរលុប បន្ទាប់ពីឮសម្តីរបស់ម៉ាក់មិនប្រកាន់ខឹងបែបនេះហើយ Felix ក៏បន្តញុាំអាហារដែលមានឱជារសខ្លាំង ព្រោះជាស្នាដៃម៉ាក់របស់គេបន្ទាប់ពីញុាំអាហារជាមួយម៉ាក់រួច Felix បានឡើងមកក្នុងបន្ទប់របស់ខ្លួនគ្រាន់តែមកដល់ក្នុងបន្ទប់ភ្លាម Felix ក៏ទម្លាក់ខ្លួនទៅលើពូកមួយទំហឹង ដូចជាអស់កម្លាំងណាស់អីចឹង តែថាមិនអស់កម្លាំងទើបចម្លែក បើ Hyunjin លែងចាប់គេឆុងមីទាំងថ្ងៃរហូតដល់រសៀលទើបឈប់ គេអាចដើរបានចាប់ទុកថាសំណាងណាស់ហើយ បើសិនជានៅជិត Hyunjin តែមួយរយះទៀត Felix មានកូនឆាប់ៗមិនខានបើអុកគ្នាគ្មានដឹងពេលដឹងវេលាបែបនេះ
"ហឹម អាតាបុិចង្រៃ ចុកចង្កេះសឹងស្លាប់" Felix រអ៊ូង៉ូវៗម្នាក់ឯងព្រមទាំងលើដៃវ៉ៃទៅលើពូកតិចៗបែបខ្នាញ់*ត្រឺតៗ
Felix គេងលើពូកសុខៗក៏ត្រូវងើបមកវិញដោយសារតែ ទូរស័ព្ទរបស់ខ្លួនកំពុងរោទ៍
"ហាឡូ ជម្រាបសួរ" Felix
"មាននឹកយើងខ្លះទេកូនទាតូច " Hyunjin
"ចៅហ្វាយ!! " Felix តបទៅវិញទាំងសម្លេងភ្ញាក់ផ្អើល
"មិចក៏ភ្ញាក់ផ្អើលយ៉ាងនេះ " Hyunjin
"គឺគ្មានអីទេ ចៅហ្វាយមានការអីហេស " Felix
"គ្មានទេ គ្រាន់តែនឹកអូន យ៉ាងមិចតេទៅមិនបានហេស" Hyunjin
"មិនមែនអីចឹងទេ គ្រាន់តែស្មានថាចៅហ្វាយមានការអីនឹងហា៎ " Felix
Hyunjin ក៏បន្តជជែកពីនេះពីនោះ ជជែកផងញ៉ែផងឯអ្នកដែលស្ដាប់ឯនេះអៀនសឹងតែជ្រែកពូកបាត់ទៅហើយ គិតៗទៅកម្លោះសង្ហាររបស់យើងត្បិតថាមុខមាំមិនចេះញញឹម មិនចេះនិយាយផ្អែមតែសម្តីចេញមកមួយម៉ាត់ៗញ៉ែសាហាវ ធ្វើឲអ្នកស្ដាប់មិនអៀនមិនបាននោះទេ តែយើងក៏មិនប្រាកដដែរថាតើ Hyunjin និយាយបែបនេះដាក់តែ Felix ឬក៏និយាយបែបនេះជាមួយគ្រប់មនុស្សដែលគាត់ទាក់ទងនោះឬអត់ទេ ?
"បានហើយយើងបិទហើយ កូនទាតូច ឆាប់គេផង " Hyunjin
"បាទចៅហ្វាយ" Felix ថាហើយក៏ប្រញាប់ចុចបិទដោយសារតែនិយាយគ្នាមួយសន្ទុះមកនេះគេអៀនចង់ប្រកាច់ទៅហើយ
"អាចៅហ្វាយចង្រៃ មិនដឹងថាធ្លាប់ញ៉ែអ្នកណាខ្លះទេ" Felix និយាយហើយក៏ទាញខ្នើយអោបយកមកក្រញិចញីញក់នឹងខ្នើយនោះ
YOU ARE READING
សំណព្វចិត្ត Hwang Hyunjin // Hyunlix Complete
Short Storyសាច់រឿងនិយាយពីក្មេងប្រុសម្នាក់ដែលទើបបញ្ចប់ការសិក្សាមួយ ហើយត្រូវធ្វើការដើម្បីមើលម្ដាយឈឺនិងដើម្បីសងបំណុលដែឪពុកចុងគេបានជំពាក់ គេបានធ្វើការនៅក្រុមហ៊ុនមួយយកន្លែង ហើយថែមទាំងមានទំនាក់ទំនងស្នេហាជាមួយម្ចាស់ក្រុមហ៊ុនទៀតផង តើស្នេហាគេជាស្នេហាពិតប្រាកដឬទេ ? តើគ...