ep 17 hyun អូនខ្លាច

564 59 11
                                    

ងាកមកមើលរាងតូចវិញ ពេលនេះត្រូវបានគេចាប់ចងដៃក្រពាត់ទៅក្រោយចំណែកឯមុខមាត់ដៃជើងវិញគឺជាំអស់ហើយដោយសារពួកនោះបានវ៉ៃរាងតូចរាងចាស់ដៃដែ
"យកវាទៅចោលក្នុងព្រៃខាងក្រោយទៅ" Mr.San
កូនចៅរបស់លោក San ក៏ចូលទៅលើក Felix ដើម្បីធ្វើតាមបញ្ជារបស់ចៅហ្វាយ
"លែងណា លែង ហឹក"Felix ព្យាយាមរើបម្រាស់ចេញតែត្រូវពួកវាដាក់មួយដៃចំកញ្ចឹងកសន្លប់បាត់ស្មារតីបាត់ទៅ ពួកវាក៏បានអូសវា Felix យកទៅទុកនៅក្នុងព្រៃជ្រៅ
បន្ទាប់ពីនោះយើងបានឃើញកញ្ញារូបស្រស់ម្នាក់បានដើរចូលមក
"ធ្វើតាមផែនការ" Mr.San
នារីម្នាក់នោះក៏ញញឹមឡើងបែបពិសពុល
ប្រមាណជាង30 នាទីក្រោយមកយលងបានឃើញវត្តមាន Hyunjin ដើរមកតែម្នាក់ឯងដោយមានឯកសារផ្ទេរភាគហ៊ុនក្រុមហ៊ុន និងទ្រព្យសម្បត្តិផ្សេងៗនៅក្នុងដៃ គ្នីគ្នារបស់លោក San បានភ្ជុងកាំភ្លើងមករាងក្តាស់គ្រប់ប៉ុន្តែ Hyunjin ដើរដោយគ្មានខ្លាចរអាអីបន្ទិច
"អូ មកហើយហ៎ " Mr. San អង្គុយគងពាក់ខ្លានៅលើកៅអីមួយសម្លឹងទៅ Hyunjin ដោយមិនភ្លេចញញឹមចុងមាត់បន្ទិច
" Hyun ជួយអូន" សម្លេងស្រួយស្រេសរបស់នារីម្នាក់បានបន្លឺមកពីជ្រុងម្ខាង ទាក់ទាញចំណាប់ឲ Hyunjin ងាកទៅមើលឃើញថានារីម្នាក់នោះជា
" Yami "Hyunjin និយាយខ្សឹបៗម្នាក់ឯងដូចជាមិនយល់ពីសភាពការ
"របស់យើងយកមកហើយ Felix នៅឯណា" Hyunjin
ត្បិតថាបានឮនាងក្រមុំស្រែកហៅខ្លួនឲជួយពិតតែ គោលដៅគេមកថ្ងៃនេះគឺដើម្បីមកជួយរាងតូចដូច្នេះហើយសំខាន់បំផុតត្រូវជួយ Felix ឲមានសុវត្ថិភាពសិន ចំណែកឯនាងក្រមុំបន្ទាប់ពីត្រូវគេអើពើបែបនេះហាក់ខឹងឆេះឆួលនឹងរាងតូចជាខ្លាំង តើវាអាចយ៉ាងមិចទៅមនុស្សនៅនឹងមុខមិនចាប់អារម្មណ៍បែរជាទៅខ្វល់ពីអាក្មេងនោះទៅវិញ
" ប្រគល់ឯកសារឲយើងសិនមក" Mr. San
" រឿងអីដែលយើងត្រូវឯង បើឯងមិនព្រមប្រគល់មនុស្សឲយើងផង" Hyunjin និយាយទាំងសម្លេងមាំ
" មនុស្សគឺនៅទីនេះហើយ" Mr. San និយាយទាំងចង្អុលទៅ Yami
"Felix នៅឯណា " Hyunjin និយាយទាំងកំហឹងពេញខ្លួនឯកែវភ្នែកក៏ចាប់ផ្តើមជាក្រហមព្រោះខឹងខ្លាំង

"hyun បងមិនគិតជួយអូនសិនទេហេស" yami
"បិទមាត់នាងទៅ" Hyunjin ស្រែកគំហកទៅឲ Yami មកដល់ដំណាក់កាលនេះទើបគេដឹងថា Felix ទើបសំខាន់សម្រាប់គេ ចំណែក yami គឺអស់សំខាន់ហើយ
"ក្មេងនោះហេស ប្រហែលជាត្រូវខ្លាសុីហើយក៏មិនដឹង " Mr.San ញញឹមឌឺទៅកាន់ Felix
"នេះឯង " Hyunjin ចង្អុលមុខលោក San តែក្រោយមកក៏សម្រួលអារម្មណ៍រួចប្រុងដើរចេញពីទីនេះ
"បើឯងហ៊ាននាងម្នាក់នេះនឹងស្លាប់" Mr.San ក្រោកឈរឡើងរួចដកកាំភ្លើងភ្ជុងទៅ Yami Hyunjin ក៏បញ្ឈប់ដំណើររួចបែក្រោយងាកមើលទៅ លោកSan បន្ទិចចំណែកឯ Yami វិញព្យាយាមសម្តែងជាតួកំសត់ដើម្បីឲ Hyunjin នៅជួយខ្លួន
" ប្រគល់ឯកសារមក" Mr.San
* ផាំងៗ
សម្លេងកាំភ្លើងបាញ់ចេញមកពីក្រោយខ្នង Hyunjin គម្រាមទៅកាន់ Mr. San វត្តមានមនុស្សជាច្រើននាក់បានបង្ហាញឡើងក្នុងនោះ មាន Lee know & Han & niki និងកូនចៅជាច្រើនតាមមកពីក្រោយ ក្នុងដៃកាំភ្លើងមួយអ្នកមួយដើម
" នេះឯងលេងល្បិចហេស" Mr.San
"Hyun Felix នៅឯណា "Han សទៅរាងក្រាស់ទាំងបារម្ភ
"អាចង្រៃនោះ វាយក Felix ទៅទុកក្នុងបាត់ហើយ" Hyunjin
" ថាមិច" Han និយាយទាំងភ្ញាក់ផ្អើល
"ពួកឯងទៅរក Felix ទៅអាកញ្ចាស់នេះទុកឲយើងចាត់ការ" Niki
បន្ទាប់ពីឮ niki និយាយហើយអ្នកទាំងបីក៏ចេញទៅរក Felix រួបនឹងកូនចៅជាច្រើនតាមទៅពីក្រោយ
" យើងគិតថាឯងដឹងពីលទ្ធផលហើយណ៎ ផាំង" Niki និយាយចប់ក៏លើកកាំភ្លើងតម្រង់ទៅលោក San រួចក៏កេះកៃឮសូតែផាំង ទម្លុះក្បាលស្លាប់នៅកន្លែងកើតហេតុ
Niki បម្រុងនឹងដើរចេញទៅជួយរក Felix ក៏មានសម្លេងមួយស្រែកឃាត់
" ណែ៎ មិនគិតចង់ជួយយើងសិនទេហេស" Yami
"តេហៅឪនាងឲមកជួយទៅ " Niki ថាហើយក៏ដើរចេញទៅបាត់ទុកឲនាងក្រមុំនៅក្តៅក្រហាយតែម្នាក់ឯង

ក្រឡេកមកមើលរាងតូចនៅក្នុងព្រៃគឺសន្លប់មិនទាន់ដឹងខ្លួននៅឡើយទេ ភ្លាមៗនោះមេឃស្រាប់តែធ្លាក់ភ្លៀងមក ទឹកភ្លៀងស្រក់នៅលើមុខ រាងតូចជាហេតុធ្វើឲរាងតូចដឹងខ្លួនឡើង រាងតូចក្រោកឡើងទាំងពិបាកព្រោះខ្លួនប្រាណសុតតែស្នាមរបួស និងជាំ
" អួយ នេះខ្ញុំនៅទីណានឹង " Felix ច្រត់ដៃមិនប្រយ៏ត្នធ្វើឲប៉ះបន្លានៅក្បែរនោះបណ្ដាលឲមុតបន្ទិចដែរ ចំណែកឯភ្លៀងក៏ធ្លាក់មកកាន់តែខ្លាំងឡើងពពកក្មៅជុំទិសធកវើឲនៅក្នុងព្រៃមានសភាពងងឹតគួរសមដែរ
" ហឹកៗ hyun បងមិនមកជួយអូនទេហេស" Felix អង្គុយយំយកតែម្ដងព្រោះថាខ្លួនមិនអាចសូម្បីតែក្រោកឈរ
"ហឹកៗ ម៉ាក់កូនខ្លាច hyun ជួយអូនផង ហឹកៗ " Felix
បន្ទាប់ពីសម្លេងផ្គរបានបន្លឺឡើង រាងតូចអង្គុយអោបក្បាលជង្គង់យំកាន៊តែខ្លាំងព្រោះថារងា ក៏រងា ខ្លាចក៏ខ្លាច ហើយមិនអាចទៅណាបានទៀតបានត្រឹមអង្គុយដង្ហើយហៅម៉ាក់ និង Hyunjin

"Felix ឮបងហៅទេ" Hyunjin
ទោះបីជាមេឃភ្លៀងបាក់មេឃទៀតក៏ Hyunjin មិនខ្វល់នោះដែរ សំខាន់ពេលនេះគឺត្រូវរករាងតូចឲឃើញ

"Felix " Hyunjin បន្ទាប់ពីរត់កាត់ព្រៃបានមួយសន្ទុះធំមក គេពិតជាអាចរក Felix ឃើញពិតមែន Felix នៅអង្គុយអោបក្បាលជង្គង់អង្គុយយំប្រណាំងទឹកភ្លៀងឯខ្លួនវិញញ័រញាក់ដូចកូនសត្វចឹង
"Hyun ហឹកៗ " Felix  បានឮមនុស្សហៅឈ្មោះខ្លួនក៏ងើបមើលបន្ទិចឃើញថាជា Hyunjin គេក៏ញញឹមឡើង រាងក្រាស់រត់ចូលទៅក្រសោបអិបរាងតូចនៅមកក្នុងដៃ នៅឈ្លៀតថើបក្បាលរាងតូចមួយខ្សឺតទៀត
" Hyun អូនខ្លាច " Felix អោបរាងក្រាស់ឡើងណែនជាប់ដៃ
"អស់អីហើយៗ តោះបងនាំអូនទៅវិញ" Hyunjin អង្អែលខ្នងរាងតូចថើៗ
"អូនដើរមិនកើតទេ" Felix ប្រលែងពីអោបរបស់រាងក្រាស់រួចក៏តបទៅវិញទាំងទឹកភ្នែកនៅជាប់ថ្ពាល់ រងាក្រាស់មិនបានតបអ្វីទេគ្រាន់តែបែខ្លួនដើម្បីលើករាងតូចអាវនឹងឯង រាងក្រាស់បានអៀវរាងតូចកាត់ព្រៃកាត់ភ្លៀងដើម្បីចាកចេញពីព្រៃនេះ ហើយក៏មិនភ្លេចខលប្រាប់អ្នកឯទៀតដែរខ្លាចនៅដើររកបន្តទៀត Hyunjin ចេះតែបន្តដំណើរជារឿយៗ ឯអ្នកនៅលើខ្នងវិញបែរបិតភ្នែកបាត់មិនដឹងថាសន្លប់ឬក៏គេងទេ តែថាសន្លប់ច្រើនជាង .......

To be continue
Help vote and follow 🙏🏻 💗
ឡូវលែងមានពេលដូចមុនហើយ មិនអាចចេញ1ថ្ងៃ1ភាគទេ កុំភ្លេចនឹកអូនផង


សំណព្វចិត្ត Hwang Hyunjin // Hyunlix Complete Where stories live. Discover now