Hyunjin បើកទ្វារថ្នមៗចូលទៅក្នុងបន្ទប់ គេបានឃើញរាងតូចគេងបែខ្លួនទៅម្ខាង Hyunjin ដើរទៅជិតរាងតូចតិចៗដោយខ្លាច Felix ភ្ញាក់ លុះដើរទៅដល់ជិត Felix Hyunjin ស្រាប់តែមានអារម្មណ៍ថាខ្លាំងក្រោធខ្លាំងតែម្ដង ដោយសារតែបានឃើញស្នាមជាំនៅលើមុខរបស់ Felix
Hyunjin មិនបានមាត់ទេហើយក៏មិនបានដាស់ Felix នោះដែរគេសម្រួលអារម្មណ៍រួច ដាក់ខ្លួនអង្គុយនៅលើកៅអីនៅជិតគ្រែ Felix រួចទាញទូរស័ព្ទយកមកមើលអ្វីម្យាង កាន់តែមើលគេកាន់តែខឹងក្រេវក្រោធឡើងតែម្ដង
"យើងមានរឿងមួយឲឯងចាត់ការ" Hyunjin និយាយទាំងកែវភ្នែកពោពេញទៅដោយកំហឹងប្រហែលប៉ុន្មានម៉ោងក្រោយមក Felix ក៏បានភ្ញាក់ឡើងគេបម្រាស់ខ្លួនទៅវិញទៅមកនៅលើគ្រែ ដោយគិតថាខ្លួនឯងនៅតែម្នាក់ឯង Felix ក្រោកអង្គុយឡើងឃើញមនុស្សម្នាក់កំពុងអង្គុយសម្លឹងមកខ្លួនដោយទឹកមុខមាំ
"Hyun " Felix
ស្ងាត់មិនមានការឆ្លើយតប
" បងកើតអីហេស " Felix
"អ្នកណាអ្នកធ្វើហេតុអីមិនប្រាប់បង" Hyunjin ដើរទៅជិត Felix ព្រមទាំងនិយាយដោយសម្លេងមាំ
"មិនអីទេ រឿងតិចតួចនោះទេ" Felix និយាយទាំងអោនមុខចុះ ដោយមិនហ៊ានមើលមុខ Hyunjin ចំ
"រឿងតិចតួចចឹងហេស អូនមើលសភាពអូនទៅ " Hyunjin នៅតែរក្សាសម្លេងមាំដដែល
"អូន អូន " Felix រកយំទៀតហើយ រាងតូចមានអារម្មណ៍ថាអួលដើមកនៅពេលដែលនិយាយ
Hyunjin ទាញ Felix មកអោបជាប់ទ្រូងរួចយកដៃអង្អែលក្បាល Felix ថ្នមៗ
" លើកក្រោយមានរឿងអីប្រាប់បង កុំលាក់បាំងចឹងទៀត " Hyunjin ប្តូពីសម្លេងមាំមកជាស្រទន់វិញដើម្បីលួងលោមរាងតូច
"ហឹកៗ Hyun " Felixបានយំចេញមកដោយសារតែមិនអាចទប់ទៀតបានគេព្យាយាមទប់ទឹកភ្នែកតាំងពីព្រឹកមកម្លេះ ពេលនេះបានទ្រូងហាប់ណែនមកអោបបែបនេះ គេមិនអាចទប់ទឹកភ្នែកបានទៀតនោះទេ
"អូនខ្លាច ពួកវានឹងមកម្ដងទៀត" Felix ងើបមុខពីទ្រូងហាប់ណែន បង្ហាញឲឃើញទឹកភ្នែកដែលកំពុងហូររហាម
Hyunjin បានយកដៃទៅជួតទឹកភ្នែកចេញពីថ្ពាល់រាងតូចថ្នមៗ
"កុំខ្លាចអី បងបានចាត់ការរួចហើយ " Hyunjin
"ចាត់ការ អូនមិនទាន់ប្រាប់ថាជាពួកអ្នកណាទេ បងដឹងយ៉ាងមិច" Felix
"អូនមិនបាច់ចង់ដឹងទេ ដឹងត្រឹមថាបងគ្មានថ្ងៃឲវារួចខ្លួននោះទេ " Hyunjin និយាយឡើង ចំណែកឯកែវភ្នែកមុតស្រួចពោពេញទៅដោយកំហឹងក៏បានបង្ហាញឡើងម្ដងទៀត
YOU ARE READING
សំណព្វចិត្ត Hwang Hyunjin // Hyunlix Complete
Short Storyសាច់រឿងនិយាយពីក្មេងប្រុសម្នាក់ដែលទើបបញ្ចប់ការសិក្សាមួយ ហើយត្រូវធ្វើការដើម្បីមើលម្ដាយឈឺនិងដើម្បីសងបំណុលដែឪពុកចុងគេបានជំពាក់ គេបានធ្វើការនៅក្រុមហ៊ុនមួយយកន្លែង ហើយថែមទាំងមានទំនាក់ទំនងស្នេហាជាមួយម្ចាស់ក្រុមហ៊ុនទៀតផង តើស្នេហាគេជាស្នេហាពិតប្រាកដឬទេ ? តើគ...