The End

643 67 10
                                    

Cheers
" Hyunjin យ៉ាងមិច បានសម្រេចទេ " Niki
"ថាមើល " Hyunjin ថារួចក៏លើកដៃរាងតូបមកបង្ហាញ គឺចង់បង្ហាញចិញ្ជៀននៅលើដៃរាងតូចនឹងឯង
" លឿនមែនណ៎ " lee know
" បានហើយ បងឈប់និយាយទៅហើយទៅយកសាច់មក " Han
" បាទ អ្នកប្រុសតូច " Lee know ថារួចក៏អោនទៅថើបថ្ពាល់ប្រពន្ធមួយខ្សឺតទើបងើបទៅយកសាច់មកអាំងបន្ថែម

" ល្មមៗបានហើយឃើញកូនៗនៅនឹងផង " Niki
" កូននៅយ៉ាងមិច ថើបមិនបាន " Lee know
" មិនបានទេ " Niki
" យ៉ាងមិចច្រណែនមែន " Lee know
" បានហើយៗនៅឈ្លោះគ្នាដល់កាលហា៎ ស្មាណាទើបបានម្ហូបទៅឆ្អិនទៅ " Hyunjin
" កុំនិយាយច្រើនពេក ទុកមាត់ថើបប្រពន្ធឯងទៅ " Lee know ថាឲមួយម៉ាត់គឺថារាងក្រាស់ចុកតែម្ដងទើបសម្រេចចិត្តយកកែវទឹកគប់ទៅ lee know តែម្ដង កែវជ័រទេ មិនមានបញ្ហាអ្វីទេ lee know ក៏ធ្វើជាចង្អុលមុខរាងក្រាស់បន្ទិច

" Minju ញុាំទេបងបញ្ចុក " Hyungu
នាយតូច Minju ងក់ក្បាលតិចៗរួចក៏ហារមាត់ចាំ hyungu បញ្ចុកខ្លួន ក្មេងទាំង2 ក៏បន្តបញ្ចុកគ្នាទៅវិញទៅមក នៅចាប់ម្ហូបដាក់ឲគ្នាទៀត ទង្វើក្មេងតូចទាំង2ធ្វើឲចាស់ៗដែលអង្គុយនៅតុក្បែរនោះចំហមាត់មិនស្ទើទេ ជាពិសេស  Hyunlix & minsung នឹងតែម្ដង

"អា Hyun មើលទៅយើងត្រូវផ្សំផ្គុំគេឲហើយទេ អួយ បងមាននិយាយអីខុសឯណា" Lee know និយាយមិនទាន់ចប់ផងក៏ត្រូវមួយដៃរបស់រាងតូច Han ទៅហើយ
" ឯងកុំស្លន់ពេកមើល គ្មានអ្នកណាមកដណ្តើមកូនឯងទេ " Hyunjin ថារួចអ្នកទាំងអស់គ្នាក៏សើចឡើងទាំងអស់គ្នាធ្វើឲក្មេងៗចាប់ផ្តើមឆ្ងល់ម្តង

*Skip

មិនយូប៉ុន្មាន អាពាហ៍ពិពាហ៍មួយក៏បានកើតឡើង ដោយមានអ្នកមកចូលរួមជាច្រើនអនេកសុទ្ធតែជាមនុស្សដែលមានមុខមាត់នៅក្នុងសង្គម
" រួចរាល់ហើយលោកប្រុស "
"អរគុណហើយ " Felix ញញឹមអរគុណទៅអ្នករៀបចំឲ រាងតូចអង្គុយសម្លឹងមើលទៅខ្លួនឯងនៅក្នុងកញ្ចក់ទាំងញញឹមមិនឈប់ បន្ទិចក្រោយមកក៏មានអ្នកដើរមកប៉ះស្មារាងតូចធ្វើឲរាងតូចរាងភ្ញាក់បន្ទិច

" ហើយឬនៅកម្មវិធីចាប់ផ្តើមហើយ " Han
" ឯងគ្នាភ័យណាស់ " Felix
" ភ័យអីទៅ សម្រួលអារម្មណ៍ទៅបាមប្តីសោះមិនមែនគេយកទៅសម្លាប់ឯណា " Han ញ៉ោះរាងតូចរួច ទើបចាប់កាន់ដៃរាងតូចចេញទៅ តែក៏ត្រូវអាក់ដំណើរបន្ទិចព្រោះម៉ាក់ Felix បានចូលមកមើលកូនដូចគ្នា
" កូនម៉ាក់ថ្ងៃនេះស្រស់ស្អាតខ្លាំងណាស់ " Mrs lee

សំណព្វចិត្ត Hwang Hyunjin // Hyunlix Complete Where stories live. Discover now