ep 11 ស្គាល់គ្នាហេស

571 53 7
                                    

*ថ្ងៃថ្មី

ព្រះអាទិត្យរះមកពីទិសខាងកើតដូចជាធម្មតា ធ្វើឲចាំងចូលទៅក្នុងបន្ទប់ដ៏ធំស្កឹមស្កៃនិងសុីវិល័យមួយតាមចន្លោះបង្អួច ជាហេតុបង្កឲអ្នកដែលកំពុងគេលង់លក់នោះត្រូវភ្ញាក់ឡើងដោយសារតែចាំងភ្នែក រាងតូចបម្រាស់ខ្លួនតិចៗ ព្រមទាំងបើកភ្នែកមកយឺតៗ  Felix ក្រលេកទៅមើលមនុស្សដែលកំពុងគេងអោបខ្លួនដោយអាក្រាតកាយទាំងពីរនាក់ Felix ងើបឡើងតិចៗរួចយកដៃទៅច្រត់លើខ្នើយ រួចសម្លឹងមើលមុខរាងក្រាស់ដោយស្រទន់
" មនុស្សអាក្រក់មិនដែលថាថ្នមដូចម្តេច " Felix  និយាយតិចៗព្រមទាំងលើកដៃទៅប៉ះច្រមុះរាងក្រាស់តិចៗ
កាលពីម្សិលមិញ Felix មិនបានត្រឡប់ទៅផ្ទះទេគឺ Hyunjin ឃាត់ឲនៅទីនេះមួយយប់ដើម្បីចាក់ខ្យងចាក់ខ្ចៅមួយគ្នានឹងឯង
បន្ទាប់ពីគយគន់មុខរាងក្រាស់មួយសន្ទុះ Felix ក៏ឆ្មក់ថើបមាត់ Hyunjin បន្ទិចតែចែដន្យអីអ្នកខាងក្រោមបែរជាមិនឲ Felix ងើបមុខមកវិញទេគឺ Hyunjin នៅបឺតជញ្ជក់រសជាតិពីមាត់ Felix រហូតដល់ Felix ជិតដាច់ដង្ហើមទើបព្រមលែង
" នេះបងភ្ញាក់យូហើយហេស " Felix
" គឺភ្ញាក់យូហើយ " Hyunjin
" ហេតុអីក៏មិនក្រោក " Felix
"បើសិនជាក្រោកមិចនឹងដឹងមានក្មេងក្បាលខូចលួចថើបបងបែបនេះ " Hyunjin
"ស្អប់បងណាស់ " Felix ថារួចក៏ក្រោកចុះពីលើគ្រែរត់ចូលបន្ទប់ទឹកបាត់ទៅ ចំណែកឯអ្នកនៅលើគ្រែឯនេះវិញបានត្រឹមសើចក្រវីតិចៗនឹងឯង

*Skip

Hyunjin និង Felix បានមកដល់ក្រុមហ៊ុនហើយពួកគេក៏ចូលធ្វើការរៀងៗខ្លួន បន្ទាប់ពីអាហារថ្ងៃត្រង់យើងបានឃើញនារីម្នាក់ស្លៀកពាក់លិចលើលិចក្រោម ផាត់មុខក្រាស់ៗ បើនិយាយពីក្រេមវិញក្រហមឆេះ
"Hyunjin នៅទេ " Mika
"គាត់នៅខាងក្នុង" Felix 
Mika ឮដូចនេះក៏ដើរចូលដោយគ្មានការអនុញ្ញាត
"អេ៎អ្នកនាងចូលមិនបានទេ" Felix ប្រញាប់ចូលទៅឃាត់
*ក្រាក
"បង Hyun " Mika
" Mika " Hyunjin ដោយឮសម្លេងដូចជាប្រហែលៗទើបគេប្រញាប់ងាកទៅមើល
"សុំទោសផង ខ្ញុំឃាត់គាត់មិនជាប់ " Felix
"មិនអីទេ " Hyunjin
Felix ក៏បើកទ្វារចេញទៅវិញតែមុននឹងគេបិទទ្វារគេក៏បានឮនារីនោះនិយាយ
"Hyun ហេតុអីក៏មិនដែលទៅរកអូនបែបនេះ " mika

Mika ជាមនុស្សស្រីម្នាក់ដែល Hyunjin ធ្លាប់ដេកជាមួយហើយក៏មានម្នាក់និងហើយដែល Hyunjin ទៅរកបាន2 3 ដងខុសពីស្រីដទៃដែល Hyunjin សុីតែម្ដងហើយបោះចោលហើយ ហេតុដូចនេះហើយបានជា Mika នាងមានសង្ឃឹម ហើយគិតថា Hyunjin ក៏ចាប់អារម្មណ៍នាងដូចគ្នាបានជានាងមានភាពក្លាហានចូលមករកដល់ក្រុមហ៊ុនបែបនេះ

សំណព្វចិត្ត Hwang Hyunjin // Hyunlix Complete Where stories live. Discover now