ep 14 អតីតកាលត្រឡប់

528 60 13
                                    

*Hyunlix

Hyunjin បាននាំ Felix មកដល់ផ្ទះរបស់ខ្លួន ដើម្បីស្នាក់នៅមួយរយះតែបើតាមចិត្តគេគឺមិនមែនមួយរយះនោះទេ គឺនៅរហូតតែម្ដង
"ម៉ាក់ " Hyunjin
" អុ៎ Felix មកដែរហេ៎កូន " Mrs. Hwang កំពុងចុះពីជាន់លើមកប្រទះភ្នែកនឹង Felix ក៏ដើរមករករាងតូចដោយគ្មានខ្វល់ពីសម្តីដែលកូនប្រុសខ្លួនខំហៅខ្លួនអម្បិញមិញ
"នេះម៉ាក់លែងខ្វល់ពីកូនហើយហេ៎" Hyunjin
"យ៉ាងមិចឯងនឹង ច្រណែនហេស ហើយនេះអីវ៉ាន់អីច្រើនម៉្លេះ " Mrs. Hwang
"គឺ Felix ត្រូវមកស្នាក់នៅទីនេះមួយរយះ ដោយសារតែនៅតែនៅផ្ទះ មានបញ្ហា" Hyunjin
" មិនអីទេ នៅប៉ុន្មានថ្ងៃក៏បាននៅរហូតក៏ម៉ាក់មិនថាអីដែរ " Mrs. Heang និយាយទាំងញញឹម
"អរគុណអ្នកមីងហើយ" Felix
"មីងយ៉ាងមិច ហៅម៉ាក់បានត្រូវ" Mrs. Hwang និយាយឡើងធ្វើឲ Felix មានអារម្មណ៍ថាអៀនតិចៗព្រោះមិនហ៊ានហៅ
"កូន Hyun ឯងត្រូវទៅធ្វើការមែនទេ ឆាប់ទៅៗ ហើយម៉ាក់សុំ Felix មួយថ្ងៃណាតោះកូន Lixទៅផ្សារជាមួយម៉ាក់  " Mrs. Hwang ថារួចក៏ទាញដៃ Felix ចេញទៅបាត់ទៅទុកឲកូនប្រុសរបស់គាត់តាមមើលដំណើរទាំងហួសចិត្ត បន្ទាប់មក Hyunjin ក៏ឲគេយកអីវ៉ាន់របស់ Felix ទៅរៀបចំនៅបន្ទប់ខ្លួនរួចក៏ចាកចេញទៅធ្វើការបាត់

*ក្រុមហ៊ុន

គ្រាន់តែឈានជើងមកដល់មុខបន្ទប់ធ្វើការភ្លាមស្រាប់តែលេចវត្តមានរបស់ Kai មកពីណាមិនដឹងមកស្ទាក់ផ្លូវ Hyunjin 
"ឯងមានការអី " Hyunjin
" អឺ....គឺ ...មានមនុស្សចាំចៅហ្វាយនៅខាងក្នុង " Kai
"អ្នកណា " Hyunjin
"ចៅហ្វាយចូលទៅមើលខ្លួនឯងទៅ " Kai
Hyunjin ក៏ដើរចូលទៅក្នុងបន្ទប់បាត់ធ្វើការរបស់ខ្លួនបាត់ទៅ Hyunjin រុញទ្វារយឺតៗ ចូលទៅក្នុងគេបានឃើញខ្នងមនុស្សស្រីម្នាក់កំពុងឈរមើលទៅទេសភាពខាងក្រៅ Hyunjin ហាក់ចំណាំខ្នងមនុស្សស្រីនឹងបានប៉ុន្តែគេមិនប្រាកដក្នុងចិត្តនោះទេថាជាមនុស្សម្នាក់នឹងមែនឬអត់
"Hyun បងមកហើយហេស " ...
មនុស្សស្រីម្នាក់នោះបានបែរមុខមកធ្វើឲ Hyunjin ហាក់ភាំងជាខ្លាំង គឺពិតជាមនុស្សម្នាក់នោះពិតមែន Hyunjin នៅតែអាចចំណាំនាងបាន តែហេតុអ្វីបានជានាងត្រឡប់មកវិញ
" Yami" Hyunjin
នារីម្នាក់នឹងគ្មានអ្នកណាឆ្ងាយទេគឺកញ្ញារូបស្រស់ Yami ដែលបានបាត់ស្រមោលស្ងាត់ឈឹងប៉ុន្មានឆ្នាំមកហើយ
" ត្រេកអរណាស់ដែលបងនៅចំណាំខ្ញុំបាន " Yami កញ្ញារូបស្រស់ដើរមកជិត Hyunjin រួចយកដៃរបស់នាងទៅកាន់ដៃ Hyunjin ប៉ុន្តែត្រូវ Hyunjin ក្រវាសដៃចេញមិនកាន់
"បងនៅខឹងនឹងខ្ញុំមែនទេ " Yami កញ្ញារូបស្រស់យើងបញ្ចេញទឹកមុខខកចិត្តឡើងមក តែថាមិនឲគេខឹងយ៉ាងមិចបើបាត់ស្រមោលចំពេលគេកំពុងពិបាកបែបនេះ សំខាន់គឺបាត់ទៅរាប់ឆ្នាំឯណោះ ហើយពេលនេះមកសួរគេថានៅខឹងនឹងខ្លួនមែន
"បងស្តាប់អូនបកស្រាយសិនបានទេ" Yami ដោយគ្មានការឆ្លើយតបពីរាងក្រាស់ Yami ក៏បន្តនិយាយចង់បកស្រាយ
"ខ្ញុំមានការងារត្រូវធ្វើ អ្នកនាងមានអីក៏និយាយមក " Hyunjin ដើរទៅអង្គុយនៅលើកៅអីធ្វើរការ រួចចាបឮកាន់ឯកសារ យកមកមើល
" អ្នកនាង នេះបងហៅអូនបែបនេះហ៎ " Yami នាងនិយាយព្រមទាំងបញ្ចេញទឹកមុខដូចជាចង់យំចេញមក
"បើចឹងចង់ឲខ្ញុំហៅយ៉ាងមិច " Hyunjin និយាយទាំងមិនបានមើលមុខនាង Yami នាងសម្រួលអារម្មណ៍បន្ទិចរួចក៏ចាប់ផ្តើមបកស្រាយប្រាប់រាងក្រាស់
"អូនដឹងថាបងខឹងនឹងអូន តែអូនចង់ឲបងស្តាប់អូនសិនអូនសុំទោសដែលចាកចេញទៅចំពេលដែលបងកំពុងជួបការលំបាក  ពេលនោះអូនត្រូវបានប៉ាបង្ខំឲទៅនោះទេ ដូចបងដឹងចឹងថាគាត់មិនគាំទ្រឲយើងទាំងពីរទាក់ទងគ្នានោះទេ ទើបនៅពេលដែគ្រួសារបងជួបរឿងបែបនេះគាត់កាន់តែបំបែកពួកយើង អូនសុំទោស តើយើងអាចដូចដើមវិញបានអត់ អូនសុំប៉ះប៉ូវវិញបានទេ " Yami រៀបរាប់មកទាំងទឹកភ្នែក
"អស់ហើយមែនទេ ចឹងអញ្ជើញទៅវិញចុះព្រោះខ្ញុំរវល់ " Hyunjin នៅតែមិនព្រមមើលទៅនាង
" បង ហឹកៗ ចឹងអូនទៅសិនហើយ តែអូននឹងត្រឡប់មកម្ដងទៀត " yami ដោយមិនទទួលបានការអើពើពីរាងក្រាស់ Yami ក៏សម្រេចចិត្តចាកចេញទៅ
គ្រាន់តែ Yami ចេញទៅបាត់ Hyunjin ទម្លាក់ឯកសារនៅលើតុ រួចយកដៃមកច្បូតមុខ រួចផ្អែកខ្លួនទៅនឹងកៅអីទាំងបិតភ្នែក ព្រោះមានអារម្មណ៍ថាធុញចប់ខ្លាំងណាស់ មិនមែនថាគេមិនសប្បាយចិត្តដែលបានឃើញ Yami នោះព្រោះគេបានរងចាំ Yami ជាច្រើនឆ្នាំមកហើយ តែអ្វីដែលធ្វើឲគេបញ្ចេញកាយវិការបែបនេះដោយសារតែពេលនេះគេមាន Felix ហើយ គេមិចនឹងអាចឲអាតីតកាលរបស់គេមកលាយឡំនឹងបច្ចុប្បន្នបានទៅ ណាមួយគេឲតែឃើញមុខរបស់នាងអាតីតកាលដែលធ្លាប់ហែលឆ្លងការលំបាកតែម្នាក់ឯងដោយគ្មាននាងនៅក្បែរ ក៏បានផុសមកម្ដងទៀត
"ហេតុអីក៏នាងត្រឡប់មកវិញ " Hyunjin និយាយតិចៗម្នាក់ឯង

*Skip

កាត់មកដល់ពេលល្ងាចជាពេលមួយដែលមានកម្មវិធីដ៏ធំមួយបានរៀបចំឡើងនៅក្នុងសណ្ឋាគារមួយដ៏ប្រណីត គឺជាកម្មវិធីដេញថ្លៃគ្រឿងពេជ្រមួយដ៏ធំដែលរៀបចំដោយគ្រួសារ Chen កម្មវិធីនេះក៏មិនមែន មានត្រឹមតែដេញថ្លៃមួយនោះទេ វាក៏មានលាយជាមួយនឹងការផ្ទេវដំណែងរបស់គ្រួសារ Chen ឲទៅកូនប្រុសច្បងកាន់កាប់វិញ ក៏ដូចជាបើកបង្ហាញមុខកូនស្រីដ៏ស្រស់ស្អាតរបស់គ្រួសារ Chen ដែលបានលាក់ខ្លួនអស់ជាច្រើនឆ្នាំ អ្នកមានមុខមាត់នៅក្នុងសង្គមមិនថាតូចធំ បានបណ្តើគ្នាត្រសងចូលមកក្នុងកម្មវិធីមួយនេះ ដោយមានអ្នកសារព័ត៌មានជាច្រើនចាំថតផ្តិតយករូបភាព យកទៅផ្សព្វផ្សាយ ភ្លាមនោះឡានសេរីទំនើបមួយបានបើកមកចតនៅមុខកម្មវិធី ដោយមានកូនចៅចុះមកបើកទ្វារឲទៀតផង
កម្លោះសង្ហារLee know របស់យើងចុះមក ធ្វើឲអ្នកសារព័ត៌មានជាច្រើនបង្វែរចំណាប់អារម្មណ៍ទៅផ្តិតយករូបភាពរបស់រាងក្រាស់វិញ Lee know ដាក់ដៃឲអ្នកដែលនៅក្នុងឡានតោងដើម្បីចេញមក ហើយក៏គ្មានអ្នកណាដែលក្រៅពី Han jisung ដែរ ដៃតូចៗដាក់លើដៃ រាងក្រាស់ទាំងភិតភ័យព្រោះមិនធ្លាប់ចូលរួមកម្មវិធីធំបែបនេះ
"សូមស្វាគមន៍ ស្មានថាលោកមិនមកហើយតើ " Mr. Chen ចេញមករាក់ទាក់រាងក្រាស់ តែមិនមែនរាក់ទាក់ចេញពីចិត្តនោះទេ
" លោក chen ខំអញ្ជើញទៅហើយមិនមកមិចនឹងកើត " Lee know និយាយទាំងញញឹមចុងមាត់បន្ទិច
"ហើយនេះជាអ្នកណាដែរ មិនណែនាំបន្ទិចទេហេស " Mr. Chen ញញឹមតបទៅវិញបន្ទិចទើបចោទសួរទៅរាងក្រាស់
" គូរដណ្តឹងរបស់ខ្ញុំ ខ្ញុំគិតថាមិនចាំបាច់ណែនាំច្រើនពេកទេណ៎ ព្រោះលោកអាចនឹងដឹងហើយ " Lee know និយាយរួចក៏យកដៃទៅក្រសោបចង្កេះរាងតូចរួចចូលទៅខាងក្នុងបាត់ទៅ ឯលោក chen បានត្រឹមឈរក្ដៅស្លឹកត្រចៀកនឹងឯងដោយសារតែ រាងក្រាស់ចង់ដៀមដាមឲខ្លះនឹងឯង តិចអត់យល់ហា៎ លោកChen និងឲគេស៉ើបខ្ទិចខ្ទីអស់ហើយ ហើយនៅមកសួរថាជាអ្នកណាទៀត

To be continue
Help vote and follow 🙏🏻 💗
មើលធ្វើនាំគ្នាមកអានរឿងឲច្រើនៗតិចមើល សរសេរយូៗបាត់អ្នកអានអស់ 😩ភាគនឹងភ្លាវតិចហើយ

សំណព្វចិត្ត Hwang Hyunjin // Hyunlix Complete Where stories live. Discover now