ep 24 លបបាញ់

621 59 22
                                    

"Hyun" Felix
បន្ទាប់ពីឃើញវត្តមានរបស់អ្នកក្នុងឡានហើយ គេក៏ប្រញាប់បែរក្រោយដើរចេញទៅយ៉ាងលឿន តែយ៉ាងណាក៏នៅមិនលឿនដូចអ្នកក្នុងឡានដែរ រាងក្រាស់ប្រញាប់ចុះពីលើឡាន ដើរមករករាងតូច រាងក្រាស់បានចាប់ទាញ់ដៃរាងតូចឲខិតមករកខ្លួន
" លែងទៅ លែង " Felix ព្យាយាមរើបម្រាស់ចេញពីរាងក្រាស់ តែយ៉ាងណានៅតែមិនរួច រាងក្រាស់បានទាញរាងតូចមកអោបជាប់ទ្រូង
" Felix អូនស្តាប់បងបកស្រាយសិន បានទេ " Hyunjin អោបរាងតូចជាប់មិនប្រលែង ព្រោះខ្លាចរាងតូចទៅចោលខ្លួនបាត់ ណាមួយអារម្មណ៍ដែលនឹក ខានឃើញយូបណ្តាលឲរាងក្រាស់មិនអាចប្រលែង ចំណែកឯរាងតូចបន្ទាប់ពីរើអស់កម្លាំងគេក៏ឈរស្ងៀមឲរាងក្រាស់អោបតាមចិត្ត ចិត្តរាងតូចចង់លើកដៃអោបរាងក្រាស់វិញណាស់ តែខួរក្បាលមិនសហកាសោះ
" Felix បងសុំទោស បងសុំទោសដែលមិនជឿអូន អូនអត់ទោសឲបងបានទេ កុំទៅចោលបងបែបនេះអី " Hyunjin  អោបរាងតូចកាន់តែខ្លាំង ទឹកភ្នែកប៉ុន្មានដំណក់ក៏បានស្រក់ចុះមក គេពិតជានឹករាងតូចខ្លាំងណាស់ រយះពេល3ឆ្នាំហើយ ដែលគេខានជួបរាងតូច មិនអាចសូម្បីតែឃើញស្រមោល រស់ក៏ដូចស្លាប់ តែបើសម្លាប់ខ្លួនខ្លាចលែងបានឃើញជារៀងរហូត ចឹងសុខចិត្តរស់ទាំងវេទនាទៅចុះដើម្បីអាចស្វែងរករាងតូចមកវិញ ចិត្តដែលនឹកវាបានកប់ទុកមកជាយូហើយពេលនេះគេអាចបង្ហាញវាចំពោះរាងតូចហើយ
" បងសុំទោស បងសុំទោស " Hyunjin ប្រលែងពីការអោប ជង្គង់ក៏លត់ដល់ដីអោនមុខសម្រក់ទឹកភ្នែកមុខរាងតូច ចំណែកឯរាងតូចក៏មិនខុសគ្នាដែរទឹកភ្នែកគេហូមកដូចបាក់ទំនប់ រយះពេល3ឆ្នាំមកនេះគ្មានពេលមួយណាដែលគេមិននឹករាងក្រាស់នោះទេ នឹកណាស់ ចង់ជួបណាស់ តែរឿងហេតុដែលគេជួបគេពិតជាពិបាកធ្វើចិត្តណាស់
"រឿងពួកយើងវាបានចប់យូហើយ " Felix 
" បងសុំអង្វរ លើកលែងឲបងផងទៅ បងសុំទោសពិតមែមដែលមិនជឿជាក់អូន បងសុំទោសដែលបងត្រចៀកស មិនស្តាប់ហេតុផងអូន " Hyunjin
" តែពេលនេះលោកក៏មាន yami ហើយមិនចឹង " Felix
" បងគ្មានអ្នកណាទេ បងបានសម្លាប់នាងចោលរួចហើយ" Hyunjin
" លោកថាមិច " Felix បើកភ្នែកធំៗសម្លឹងទៅរាងក្រាស់
" បងបានដឹងគ្រប់យ៉ាងអស់ បងក៏មិនបានមានអីៗជាមួយនាងដែរ ដូច្នេះហើយទើបបងសម្លាប់នាង " Hyunjin
"Appa យើងទៅបានឬនៅ " ក្មេងតូចម្នាក់ចុះពីលើឡានមកដើរតាក់ៗ ព្រមទាំងបង្ហើតសំនៀងមកទាំងមិនចកបាស់សួរទៅរាងតូច
" តោះៗទៅបានហើយ " Felix ជូតទឹកភ្នែកចេញរួចដើរទៅលើកកូនមកពរ
" ជាកូនអ្នកណា " Hyunjin
"កូនអ្នកណា ពាក់ព័ន្ធអីនឹងលោក" Felix ថាហើយក៏ដើរតម្រង់ទៅឡាន
" Felix " Hyunjin បម្រុងនឹងឃាត់រាងតូចតែ

*ផាំងៗ

គ្រាប់កាំភ្លើងប៉ុន្មានគ្រាប់បានបាញ់ទម្លុះជើងនិងរាងកាយរាងក្រាស់ ធ្វើឲរាងក្រាស់ដួលទៅនឹងដី ភ្លាមៗ មនុស្សប្រុសពីរនាក់ដែលជាខ្មាំកាំភ្លើងនោះបានប្រញាប់ចាកចេញទៅយ៉ាងលឿន ព្រោះកាងរាងគេគ្រាន់តែមកសំលេសរាងក្រាស់ប៉ុណ្ណោះ
" Hyunjin " Felix 
រាងតូចងាកក្រោយមកឃើញរាងក្រាស់ដេកនៅក្នុងថ្លុកឈាមបែបនេះក៏ប្រញាប់រត់មកមើលយ៉ាងលឿន ទឹកភ្នែកដែលជូតចេញអម្បិញមិញក៏ស្រក់មកម្ដងទៀត រាងតូចបានដាក់កូនខ្លួនឲឈរទៅម្ខាងរួច មកត្រកងរាងក្រាស់មកលើដៃខ្លួន
" Hyun បងដឹងខ្លួនឡើងបងកុំកើតអីណា Hyun ហឹកៗ " Felix  រាងតូចក៏ប្រញាប់ដកទូរស័ព្ទទាក់ទងទៅរកជំនួយយ៉ាងលឿន

*Hospital

Hyunjin ត្រូវបានគេរុញចូលបន្ទប់សង្គ្រោះបន្ទាប់យ៉ាងលឿនដោយមានរាងតូច Lee know តាមមកជាមួយចំណែក Han ពរ hyungu
"សាច់ញាតិសុំចាំនៅខាងក្រៅ " Nurse
" Hyun បងកុំកើតអីណា " Felix ទន់ជង្គង់ដួលទៅនឹងដីតែបាន lee know ទប់ជាប់រួចយកមកអង្គុយលើកៅអីខាងមុខបន្ទប់សង្គ្រោះបន្ទាន់
" Appa កុំយំអី Daddy ច្បាស់ជាមិនអីទេ " Hyungu រត់ចូលមកអោបអ្នកជា appa ហើយកុំឆ្ងល់ថា hyungu ដឹងមកពីថារាងក្រាស់ជា Daddy គេព្រោះ Han ប្រាប់
" ហឹកៗ " Felix ទាញកូនប្រុសមកអោបជាប់ទ្រូង សម្លឹងមើលទៅកាន់ទ្វារបន្ទប់

ប្រមាណជាមួយម៉ោងក្រោយមក គ្រូពេទ្យក៏បាមចេញមក " លោកគ្រូពេទ្យគាត់យ៉ាងមិចហើយ ហឹកៗ" Felix ស្ទុះទៅសួរទាំងដង្ហក់
" គាត់រួចផុតពីគ្រោះថ្នាក់ហើយ តែ " Doctor
" តែអីលោកគ្រូពេទ្យ " Felix
" ជើងរបស់គាត់អាចនឹងធ្វើចលនាមិនកើត ព្រោះគ្រាប់បាញ់ចំចំណុចសំខាន់ តែបើសិនជាមើលថែព្យាបាលដិតដល់ប្រកាដជាអាចដូចដើមវិញ" Doctor
" ហឹកៗ Hyun " Felix
" ខ្ញុំនឹងផ្លាស់អ្នកជម្ងឺទៅបន្ទប់សម្រាក ចឹងខ្ញុំសុំលាសិនហើយ " Doctor ថាហើយក៏ដើរចេញទៅ
" Felix ឯង ដឹងខ្លួនឡើង " Han
គ្រាន់តែគ្រូពេទ្យចេញទៅមិនបានប៉ុន្មានផងរាងតូចក៏សន្លប់បាត់ដោយសារតែយំច្រើនពេក ធ្វើឲរាងកាយគេទ្រទ្រង់មិនរួច

*night

ពេលនេះគឺថាលំបាកតែអ្នកស្រី Lee និងឯងត្រូវមកមើលកូនប្រសារផង កូនខ្លួនផង បើអ្នកស្រី Hwang បេលនេះស្ថិតនៅអាមេរិកដើម្បីនាំលោក Hwang ទៅទទួលការព្យាបាល ចឹងហើយមានតែអ្នកស្រី Lee ដែលចាំមើល ចំណែក Hyungu នៅមួយរាងតូច Han

To be continue
Help vote and follow 💗🙏🏻
អ្នកទាំងអស់គ្នាភាគនេះរាងតិចៗហើយ ដោយសារតែសរសេរអារម្មណ៍អត់មូលទេរាងតាប៉ែតៗ ចាំប្រឡងចេញឲទៀតណា ថ្ងៃ18 ខ្ញុំប្រឡងហើយៗ ភាគសរសេរកុំអ្នកទាំងអស់គ្នាភ្លេចសាច់រឿងទេ

សំណព្វចិត្ត Hwang Hyunjin // Hyunlix Complete Where stories live. Discover now