"ត្រូវហើយបងមានរឿងប្រាប់អូនមួយទៀត" Hyunjin
Felix មិនបានតបនោះគ្រាន់តែអង្គុយចាំស្តាប់ Hyunjin និយាយ
"គឺថាអាទិត្យក្រោយបងនាំអូនទៅជួបប៉ាម៉ាក់បងហើយ " Hyunjin
"ហាស ចៅហ្វាយនិយាយលេងទេអី វាមិនលឿនពេកទេហេស " Felix
"បងទុកពេលដល់ទៅមួយអាទិត្យហើយយ៉ាងមិចទៀត តាមចិត្តបង បងចង់នាំទៅអីឡូវនឹងផង ហើយមួយទៀតល្មមឈប់ហៅបងថាចៅហ្វាយបាននៅ " Hyunjin
"មិនឲហៅចៅហ្វាយ ឲហៅយ៉ាងមិច " Felix
"កុំមកធ្វើពើជាមិនដឹងថាហៅយ៉ាងមិចនោះ" Hyunjin ទាញរាងតូចឲកាន់តែមកជិតខ្លួន
"គឺ គឺខ្ញុំមិនទម្លាប់នោះទេ " Felix និយាយទាំងអោនមុខចុះព្រោះគេមិនហ៊ានសម្លឹងមុខ Hyunjin ចំនោះទេ
"អឹម រៀនហៅឲទម្លាប់ទៅ " Hyunjin អោនទៅថើបមាត់ Felix មួយខ្សឺតរួចទើបនិយាយ ចំណែកឯអ្នកដែលត្រូវបានគេថើបមុខចាប់ផ្តើមក្រហមទៀតហើយ Felix នៅតែមិនអាចសាំជាមួយនឹងរឿងអស់នឹងបានគេនៅតែមានអារម្មណ៍ថាអៀននៅពេលដែល Hyunjinប៉ះពាល់គេម្ដងៗ
"អៀនហេស " Hyunjin សួរញ៉ោះទៅកាន់រាងតូច ឯរាងតូចនិយាយមិនចេញដោយសារតែអៀនពេកគេក៏ទម្លាក់មុខរបស់គេទៅលើទ្រូងដ៏ហាប់ណែនរបស់រាងក្រាស់ និងវ៉ៃដៃរាងក្រាស់តិចៗរបៀបអ្នកអៀន (សប្បាយអរឲហើយទៅ) ស្របពេលនោះទ្វារបន្ទប់ក៏បានរបើកឡើងដោយស្នាដៃ Kai ជាអ្នកចូលមក
"ចៅហ្វាយ អួយ " kai ដែលចូលមកនោះក៏ត្រូវបែរមុខទៅក្រោយភ្លាមៗមិនហ៊ានមើលទេខ្លាចខូចភ្នែកFelix ក៏សម្រួលឥរិយាបថមកអង្គុយធម្មតាវិញ
" ដៃឯងបាក់ហើយហេស បានជាលែងចេះគោះទ្វារនឹង " Hyunjin និយាយទាំងរាងមូវដាក់បន្ទិច ខុសពីពេលនិយាយជាមួយ Felix ឡើងផ្អែម
" សុំទោសចៅហ្វាយ " kai
" ហើយឯងមានការស្អី " Hyunjin
"គឺមានគេជូនដំណឹងមកបាទ " kai
Hyunjin យល់សភាពការគេក៏ដើរទៅអង្គុយនៅតុធ្វើការវិញចំណែកឯ Felix គេក៏បន្តញុាំអារហាររបស់គេទៀត
"ឆាប់និយាយមក " Hyunjin
Kai ក៏ដើរទៅជិតរាងក្រាស់
" គឺលោក lee know បានឲដំណឹងមកថាគាត់ត្រូវការជំនួយពីពួកយើង គាត់បានភ្លាត់ស្នៀតបន្ទិចជាហេតុធ្វើឲ លោក San លួចឆ្មក់បាន " kai
"ឆាប់ទៅចាត់ការទៅ " Hyunjin
"ចៅហ្វាយនៅមានរឿងមួយទៀត គឺលោក Chen បានផ្ញើរសំបុត្រអញ្ជើញទៅកម្មវិធីដេញថ្លៃរបស់គាត់ នៅប៉ុន្មានថ្ងៃខាងមុខទៀតបាទ " kai
"ល្អ យើងនឹងទៅ អស់ការហើយមែនទេឆាប់ចេញទៅ ហើយយកការងាររបស់ Felix យកទៅធ្វើឲអស់ផង " Hyunjin
"បាទ ការងារអូនគាត់សោះមកឲឯងធ្វើ " kai ដើរបានឆ្ងាយពីរាងក្រាស់បន្ទិចក៏រអ៊ូដោយមិនឲរាងក្រាស់ដឹង
YOU ARE READING
សំណព្វចិត្ត Hwang Hyunjin // Hyunlix Complete
Short Storyសាច់រឿងនិយាយពីក្មេងប្រុសម្នាក់ដែលទើបបញ្ចប់ការសិក្សាមួយ ហើយត្រូវធ្វើការដើម្បីមើលម្ដាយឈឺនិងដើម្បីសងបំណុលដែឪពុកចុងគេបានជំពាក់ គេបានធ្វើការនៅក្រុមហ៊ុនមួយយកន្លែង ហើយថែមទាំងមានទំនាក់ទំនងស្នេហាជាមួយម្ចាស់ក្រុមហ៊ុនទៀតផង តើស្នេហាគេជាស្នេហាពិតប្រាកដឬទេ ? តើគ...