ពេលវេលាវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ ការទន្ទឹងរងចាំផ្លូវរបស់រាងក្រាស់នៅតែចំពោះរាងតូចនៅតែបន្តមាន រយះពេលប៉ុន្មានខែមកនេះគ្មានថ្ងៃណាដែល Hyunjin មិនផឹកស្រានោះទេ ខ្លិនស្រាឆួលពេញខោអាវជារៀងរាល់ថ្ងៃ មិនដឹងថាគាត់ផឹកឬងូតទេ មកដល់ផ្ទះក៏រវើរវាយហៅឈ្មោះរាងតូចឥតឈប់ឈរ ពេលស្វាងក៏រកស្រាមកផឹកទៀត អ្នកស្រី Hwang ឃើញកូនស្ថិតនៅក្នុងសភាពបែបនេះគាត់ពិបាកចិត្តស្ទើតែស្លាប់ទៅហើយ កាលពីលើកមុន Yami រត់ចោលកូនគាត់ដូចគ្នាតែ Hyunjin ក៏មិនខូចចិត្តដល់ថ្នាក់ផឹកស្រាដូចផឹកទឹកចឹងទេ ទើបធ្វើឲគាត់យល់ពីជម្រៅចិត្តរបស់កូនគាត់ថាស្រឡាញ់គ្នាប៉ុណ្ណា គាត់បាមដឹងរឿងគ្រប់យ៉ាងតែគាត់មិនអាចធ្វើអ្វីបាននោះទេ
" កូន hyun ឈប់ផឹកទៅកូន" Mrs. Hwang
..... ស្ងាត់គ្មានការឆ្លើយតប
"បើកូនចង់ឲ Felix មកវិញ គឺត្រូវតាមរកគេមិនមែនមកអង្គុយផឹកបែបនេះទេ " Mrs. Hwang
" កូនតាមរកគេ អស់ពីសមត្ថភាពហើយ " Hyunjin និយាយតបទៅម្តាយ ទឹកភ្នែកក៏ស្រក់ចុះមក
" បានហើយឈប់ផឹកទៅ ចាំម៉ាក់ជួយរកម្នាក់ទៀត " Mrs. Hwang ទាញកូនប្រុសមកអោបជាប់ទ្រូង និងអង្អែលខ្នងថ្នមៗ ប្រហែលមួយសន្ទុះក្រោយមកក្រោមការលួងលោមរបស់លោកស្រី Hwang រាងក្រាស់ក៏ព្រមឈប់ផឹករួចឡើងទៅសម្រាកតាមការស្នើសុំរបស់អ្នកស្រី Hwangងាកមកមើលរាងតូចឯនេះវិញ យប់កាន់តែជ្រៅទៅហើយគេបែរគេងមិនលក់សោះ ចិត្តកំពុងនឹកឃើញការចងចាំល្អៗ អានុស្សាវរីយ៍ដែលធ្លាប់មានជាមួយ Hyunjin បានផុសពេញខួក្បាលគេ ធ្វើឲគេមិនអាចបិតភ្នែកគេងបាន រាងតូចអង្គុយនៅយ៉ាបផ្ទះសម្លឹងមើលទៅដួងប្រច័ន្ទដែលកំពុងតែរះ រាងតូចពិតជាងនឹក Hyunjin ខ្លាំងតែចិត្តដែលខឹង អន់ចិត្ត វាខ្លាំងជាងចិត្តដែលនឹកទៅទៀត
" ថ្មើនេះបងប្រហែលនៅជាមួយនាងមានក្តីសុខហើយ " Felix សម្រក់ទៅភ្នែកមើលទៅព្រះចន្ទ
" Appa សុំទោសដែលត្រូវឲកូនរស់នៅគ្មាន Daddy បែបនេះ ហឹកៗ " Felix យកដៃមកអង្អែលពោះខ្លួនឯងថ្នមៗ បន្ទាប់ពីអង្គុយយំអស់មួយសន្ទោះក្រោយ មកភ្នែកក៏ចាប់ផ្តើមទន់ទើបរាងតូចព្រមចូលសម្រាក
សកម្មភាពដដែលៗរបស់អ្នកទាំងពីរគឺកើតឡើងបែបនេះជារាល់ថ្ងៃ Hyunjin ព្រឹកទៅធ្វើការ ល្ងាចមកដល់ផ្ទះអង្គុយផឹក ចំណែករាងតូចមុនគេងបើមិនបានយំគេងមិនលក់ គិតទៅស្នេហាធ្វើឲមនុស្សមានកម្មពិតមែន ហេតុតែចិត្តចង់ឈ្នះសុខចិត្តអង្គុយនឹកគេរាល់ថ្ងៃក៏មិនត្រឡប់ទៅរកគេវិញ ចំណែកឯម្នាក់ទៀតបែជាត្រូវកំហឹងបាំងមុខ ត្រចៀកស មិនស្ដាប់ហេតុផលគ្នា ចុងក្រោយវេទនាទាំងអស់គ្នា កុំយកគំរូតាមមិនល្អទេ
YOU ARE READING
សំណព្វចិត្ត Hwang Hyunjin // Hyunlix Complete
Short Storyសាច់រឿងនិយាយពីក្មេងប្រុសម្នាក់ដែលទើបបញ្ចប់ការសិក្សាមួយ ហើយត្រូវធ្វើការដើម្បីមើលម្ដាយឈឺនិងដើម្បីសងបំណុលដែឪពុកចុងគេបានជំពាក់ គេបានធ្វើការនៅក្រុមហ៊ុនមួយយកន្លែង ហើយថែមទាំងមានទំនាក់ទំនងស្នេហាជាមួយម្ចាស់ក្រុមហ៊ុនទៀតផង តើស្នេហាគេជាស្នេហាពិតប្រាកដឬទេ ? តើគ...