មួយសប្តាហ៍ក្រោយមក បន្ទាប់ពីថ្ងៃកើតហេតុមកដល់ពេលនេះគឺមានរយះពេលមួយអាទិត្យហើយតែរាងកាយស្តូកស្តឹកដែលដេកនៅលើគ្រែពេទ្យ នៅតែមិនទាន់ដឹងខ្លួនបន្ទិចសោះ ចំណែករាងតូចគេលើសពេទ្យនៅទីនេះទៀត ព្រោះគេមកមើលថែរាងក្រាស់ប្រចាំការនៅទីនេះតែម្ដង រាងតូចបានចូលមកក្នុងបន្ទប់ដោយក្នុងដៃមានអាហារមួយចំនួនមកជាមួយ រាងតូចបានដាក់វានៅលើតុរួចក៏ដើរទៅរកមនុស្សជាទីស្លាញ់ ដែលបំពាក់ខ្យល់អុកសុីសែនជាប់និងមុខ ដោយទឹកមុខសោកសៅ
"បងគេងមួយអាទិត្យហើយ មិនឃ្លានទេហេស " Felix ចាប់ដៃរាងក្រាស់យកមកកាន់ បន្ទាប់ពីពោលអស់ប៉ុន្មានម៉ាត់មកទឹកភ្នែករាងតូចក៏ស្រក់មកអូតូតែម្ដង
"បងដឹងខ្លួនមកអូននឹកបងណាស់ " Felix ក្រោបទៅលើដៃរាងក្រាស់ ទឹកភ្នែកក៏ប្រដេញគ្នាស្រក់មក
" អូនសន្យាថានឹងឈប់ខឹងបងហើយ បងដឹងខ្លួនមកវិញមកណា ហឹកៗ " Felix
"អូននិយាយមែនណា " Hyunjin សម្លេងដែលខានឮមួយអាទិត្យហើយបន្ទាប់ពីថ្ងៃកើតហេតុនោះ ពេលនេះបានបន្លឺឡើងនៅជិតត្រចៀករាងតូច តែរាងហាក់ខុសផ្លែកបន្ទិចព្រោះរាងស្អកដោយសារតែមិនបានទទួលទានអ្វីបន្ទិចសោះមកជាច្រើនថ្ងៃ
"Hyun បងដឹងខ្លួនហើយហេស " Felix បើកភ្នែកភ្លឺសៗសម្លឹងទៅកាន់រាងក្រាស់ កែវភ្នែកដែលសម្លឹងរកគ្នាបញ្ជាក់ពីភាពនឹករលឹកមកជាច្រើនឆ្នាំ តែពេលបានជួបគ្នាបែរជាមានរឿងបែបនេះកើតឡើង រាងតូចក៏ស្ទុះទៅអោបរាងក្រាស់ ដោយក្តីនឹករលឹក ត្បិតថាវាប៉ះទៅនឹងរបួសរាងក្រាស់ ក៏ រាងក្រាស់លែងដឹងពីភាពឈឺចាប់នៃវាហើយ
"អូនទៅហៅគ្រូពេទ្យសិន " Felix បម្រុងនិងរត់ចេញទៅតែត្រូវរាងក្រាស់ចាប់ដៃជាប់
" ឆ្លើយនឹងបងសិនមកថាអត់ទោសឲបង " Hyunjin
" ស្ថិតនៅលើបងថាមានសមត្ថភាពលួងឬអត់" Felix និយាយរួចក៏ប្រលេះដៃរាងក្រាស់ចេញដើម្បីរត់ទៅហៅគ្រូពេទ្យឲមកមើលរាងក្រាស់បន្ទាប់ពីរាងតូចចេញទៅបាត់ រាងក្រាស់ក៏បានតំឡើងក្បាលគ្រែឲខ្ពស់បន្ទិចដើម្បីស្រួលអង្គុយ ក្រោយមកទើបរាងក្រាស់ចាប់ភ្លឹកពីភាពខុសប្រក្រតីនៃរាងកាយមួយកំណាត់ក្រោមរបស់ខ្លួន រាងក្រាស់សម្រួលអារម្មណ៍បន្ទិចរួចក៏លូកដៃទៅប៉ះជើងរបស់ខ្លួនម្ដងបន្ទិចៗរហូតដល់ប៉ះទៅនឹងជើងរបស់គេ តែគេបែរជាគ្មានអារម្មណ៍ដឹងឮអ្វីទាំងអស់ ខួរក្បាលចាប់ផ្តើមសាររើរឿងដែលបានកើតឡើង គេចាំថាគ្រាប់កាំភ្លើងគឺបាច់ចំជើងគេទាំងពីរ និងត្រូវចំពោះមួយគ្រាប់ទៀត ទើបធ្វើឲគេប៉ានស្មានបានភ្លាមៗថាជើងគេកើតអី បន្ទិចក្រោយមករាងតូចក៏ត្រឡប់មកវិញជាមួយនឹង Doctor ម្នាក់ផងដែរ Doctor បានចាប់ផ្តើមពិនិត្យសុខភាពរបស់រាងក្រាស់ឃើញថា គ្រប់យ៉ាងត្រឡប់មកប្រក្រតីវិញហើយលើកលែងតែជើងគេប៉ុណ្ណោះដែលមិនទាន់ដូចដើម
"ស្ថានភាពអ្នកជំងឺគឺ ប្រក្រតីវិញហើយគ្មានអីគួឲបារម្ភទេ " Doctor
"ជើងខ្ញុំអាចជាវិញទេ " Hyunjin សួរទៅគ្រូពេទ្យ ដោយសម្លេងស្មើធេងនិងរឹងកំព្រឹស
"ប្រាកដជាអាចប្រសិនបើលោកមានការ ព្យាយាម" Doctor
"លោកសម្រាកសិនទៅ បន្ទាប់ពីរបួសលោកជាសះខ្ញុំនិងប្រាប់ពីរបៀបព្យបាលជើងរបស់លោក ចឹងខ្ញុំសុំលាសិនហើយ " Doctor ថារួចក៏ចាកចេញទៅបាត់ទៅ រាងតូចក៏ចូលទៅអង្គុយក្បែររាងក្រាស់ រួចយកដៃខ្លួនទៅដាក់លើដៃរាងក្រាស់
"អូននឹងកំដរបង រហូតដល់បងដើរបាន " Felix
កែវភ្នែកពួកគេក៏ត្របាញើរកគ្នា រាងក្រាស់ចាប់ផ្តើមអោនមុខទៅសន្សឹមៗបម្រុងយកស្នាមថើបពីរាងតូច មុខកាន់តែជិត អ្នកទាំងពីរក៏អាចដឹងពីខ្យល់ដង្ហើមគ្នាទៅវិញទៅមក ភ្លាមនោះទូរស័ព្ទរបស់រាងតូចក៏បានរោទ៍ឡើង រាងតូចប្រញាប់ដកមុខមកវិញរួចដើរទៅលើកទូរស័ព្ទបាត់ទៅ ទុកឲរាងក្រាស់នៅអង្គុយខកចិត្តម្នាក់ឯង*Skip
"Minju (មីនជូ) រូចហើយឬនៅកូន " Han
រាងតូចស្រែកសួរទៅកូនស្រីសំណព្វរបស់ខ្លួនដែលមានអាយុស្របានឹង Hyungu ដែរ ប៉អូនប៉ុន្មានខែប៉ុណ្ណោះ
" រួចហើយ appa តែអាបងមិនទាន់ហើយទេ " Minju តបទៅវិញ ទាំងកំពុងឈរសម្លក់ទៅ hyungu ព្រោះរៀបចំមួយថ្ងៃហើយមិនហើយសោះខ្លួនប្រុសសោះ
Hyungu មកនៅផ្ទះ Han ដោយសារតែអត់មានអ្នកមើលម្យាងបានលេងជាមួយកូនស្រីគេផង
"Hyungu ធ្វើអីយូម៉េសកូន " Han ដើរចូលមកមើលអ្នកទាំងពីរឃើញថា Hyungu នៅផ្អៀងផ្អងនៅមុខកញ្ចក់នៅឡើយទេ
"អូនគ្រាន់តែចង់ឲអូនមើលទៅស្អាត ព្រោះថ្ងៃនេះត្រូវទៅជួប Daddy ផង " Hyungu
"កូនស្អាតហើយតើ បើនៅតែមិនហើយទៀត Appa ទៅមុនហើយ " Han ក៏ធ្វើជាដើរចេញទៅជាមួយនិង Minju ទើប Hyungu ប្រញាប់រត់ទៅតាម
"Appa ចាំផង " Hyunguអ្នកទាំង3ក៏ចុះមកដល់ក្រោម ក៏បានឃើញវត្តមានភ្ញៀង2នាក់កំពុងនិយាយគ្នាជាមួយនឹង Lee know
"អ្នកទាំងពីរមកដល់យូហើយហេស " Han
" ទើបតែមកដល់មុននេះទេ " Sunoo
" Appa " Hyungu ក៏រត់ទៅអោបរាងតូច
" ត្រូវហើយស៉ើបបានអីខ្លះ " Lee know
" យើងរកឃើញអ្នកដែលបញ្ជា ពួកវាហើយ គឺជាសត្រូវចាស់របស់លោកអ៊ុំ ដែលបាត់មុខច្រើនឆ្នាំហើយបន្ទាប់ពីលោកអ៊ុំជួបគ្រោះថ្នាក់មក " Niki
" កាលលោកអ៊ុំមានគ្រោះថ្នាក់វាបាត់ខ្លួន ចឹងមានន័យថាជាស្នាដៃវាដែរហេស " Lee know
" ប្រហែលហើយ តែរឿងនេះទុកឲ Hyunjin អ្នកដោះស្រាយទៅ យើងគ្រាន់តែចាប់វាទុកទៅ " Niki
" អញ្ចឹងពួកយើងទៅរក Hyunjin សិនទៅ " Sunoo
ពួកគេក៏យល់ស្របនិងមតិរបស់រាងតូចរួចក៏នាំគ្នាចាកចេញអស់ទៅ* Hospital
សម្លេងបើកទ្វារចូលមកទាក់ទាញចំណាប់អារម្មណ៍អ្នកដែលលំពុងសម្រាកនៅលើគ្រែឲងាកទៅរក រងាតូចដែលកំពុងលាងផ្លែឈើនោះក៏ងាកទៅមើលដូចគ្នា
" ពួកឯងមកហើយហេស " Hyunjin
" អឹម " Niki
" ឯងយ៉ាងមិច " Lee know
" មិនទាន់ស្លាប់ទេ " Hyunjin សម្តីមាសសម្តីពេជ្ររបស់រាងក្រាស់ធ្វើឲអ្នកសួរសម្លក់ថ្មែ
" ក្មេងនេះគឺ....To be continue
Help vote and follow 🙏🏻 💗
អធ្យាស្រ័យផងអ្នកទាំងអស់គ្នាដែលអត់បានចេញតាមសន្យាដោយសារតែរវល់ពេក 🙏🏻🙏🏻 កុំខឹងមីនហា៎
YOU ARE READING
សំណព្វចិត្ត Hwang Hyunjin // Hyunlix Complete
Short Storyសាច់រឿងនិយាយពីក្មេងប្រុសម្នាក់ដែលទើបបញ្ចប់ការសិក្សាមួយ ហើយត្រូវធ្វើការដើម្បីមើលម្ដាយឈឺនិងដើម្បីសងបំណុលដែឪពុកចុងគេបានជំពាក់ គេបានធ្វើការនៅក្រុមហ៊ុនមួយយកន្លែង ហើយថែមទាំងមានទំនាក់ទំនងស្នេហាជាមួយម្ចាស់ក្រុមហ៊ុនទៀតផង តើស្នេហាគេជាស្នេហាពិតប្រាកដឬទេ ? តើគ...