*hospital
បន្ទាប់ពីបញ្ជូន Felix មកដល់មន្ទីរពេទ្យហើយពេលនេះរាងតូចលែងអីហើយគ្រាន់តែមិនទាន់ដឹងខ្លួនចំណែកឯអ្នកផ្សេងទៀតក៏ផ្លាស់ប្តូរសម្លៀកបំពាក់សិនព្រោះថាសើមគ្រប់គ្នា ចំណែកឯ Hyunjin ដំបូងគេមិនចង់ទៅនោះទេតែដោយសារតែ Sunoo បង្ខំនិងទទួលមើលថែ ជំនួសទើបគេដាច់ចិត្តទៅមួយភ្លេតទៅ ប្រមាណមិនដល់30នាទីផង Hyunjin ត្រឡប់មកវិញទៅហើយដោយសារតែគេបារម្ភពីរាងតូចពេក គេបាននៅមើលថែ Felix មួយយប់ពេញតែម្ដង
"Hyunjin hyung មកវិញហើយហេស ខ្ញុំបម្រុងនឹង call ទៅលោកល្មម" Sunoo បម្រុងនឹង Call ទៅគេហើយដោយសារតែរាងតូចបានដឹងខ្លួនហើយ
"Felix អូនមិនអីទេហេស នៅឈឺត្រង់ណាទេ" Hyunjin បើកទ្វារមកឃើញរាងតូចដឹងខ្លួនបែបនេះក៏ប្រញាប់ចូលទៅមើលយ៉ាងលឿន រួមទាំងសួរនាំមាត់ឲញាប់ស្អេរ
" អូនអស់អីហើយ បងឈប់បារម្ភទៅ "Felix ញញឹមតបទៅរាងក្រាស់វិញ
"ថ្ងៃក្រោយមិនអូនទៅណាតែម្នាក់ឯងទៀតទេ" Hyunjin ទាញរាងតូចយកមកអោបជាប់ទ្រូង
"អឹមៗ អូនដឹងហើយ" Felix
"និយាយចឹង មិចបានឯងត្រូវគេចាប់បាន " Sunoo ដែលអង្គុយនៅលើសាឡុងនោះក៏សួរឡើងព្រោះខ្លួនតាមអត់ទាន់ហេតុការណ៍
"គឺមកពីប្រច័ណ្ឌ Hyunjin hyung នោះអី " Han ដែលដើរចូលមកជាមួយ Lee know នោះក៏ឆ្លើយជំនួសរាងតូច
"រឿងអីទៅ " Sunoo
"ប្រច័ណ្ឌ Hyunjin hyung ជាមួយនាងYami ស្អីគេនោះ ជាអាតីតសង្សាចាស់របស់ Hyunjin hyung រួចក៏ទៅអង្គុយផឹកយំបណ្តើផឹកបណ្តើ" Han និយាយឡើងធ្វើឲ Sunoo រាងអស់សំណើចបន្ទិចដែរ
"និយាយចឹងមិចបានឯងស្វាងលឿនម្លេះនៅទៅជួយយើងបានទៀត" Felix
" មិត្តណាវើយទៅមិនរួចក៏ត្រូវតែទៅដែរ " Han និយាយទាំងញាក់ចិញ្ចើម និយាយគ្នាសុខៗ Niki ក៏បានចូលមក
"Niki Hyung មកល្មម នាងYami ស្អីគេនោះយ៉ាងមិចហើយ" Han
" ឪនាងមកទទួលទៅវិញហើយ" Niki ដើរទៅរកប្រពន្ធហើយនៅឈ្លៀតថើបថ្ពាល់ប្រពន្ធមួយខ្សឺតទៀតទើបងាកមកឆ្លើយនិង Han ចំណែកឯអ្នកនៅក្នុងបន្ទប់ក៏នាំគ្នាធ្វើមុខជ្រេញឡើងមក
"Yami មានរឿងអីហេស " Felix បន្ទាប់ពីជ្រេញគេអស់ចិត្តហើយក៏កើតចម្ងល់ឡើងមក
" ក្រែងគេចាប់ឯងទៅទាំង2ហេស ហេតុអីសួរដូចមិនដឹង" Niki
" អត់នោះទេ គឺខ្ញុំត្រូវគេចាប់តែម្នាក់ឯងឯតើ រហូតទាំល់តែពួកវាចាប់ខ្ញុំទៅបស់ក្នុងព្រៃឡឺមិមដែលបានជួបនាងទេ" Felix
"យ៉ាងមិចក៏យ៉ាងមិចទៅកុំខ្វល់អីតែចង់ដឹងទេថាមានអ្វីកើតឡើងខ្លះ " Han
រាងតូចទាំង2ក៏ងក់ក្បាលចង់ដឹង
" អូននៅលេងជាមួយពួកគេសិនទៅបងទៅទទួលម៉ាក់មកសិន" Hyunjin ថើបថ្ងាសរាងតូចមួយខ្សឺតរួចក៏ចាកចេញទៅ ចំណែកឯរាងតូចក៏ចាប់ផ្តើមនិយាយរឿងដែលបានកើតឡើង
YOU ARE READING
សំណព្វចិត្ត Hwang Hyunjin // Hyunlix Complete
Short Storyសាច់រឿងនិយាយពីក្មេងប្រុសម្នាក់ដែលទើបបញ្ចប់ការសិក្សាមួយ ហើយត្រូវធ្វើការដើម្បីមើលម្ដាយឈឺនិងដើម្បីសងបំណុលដែឪពុកចុងគេបានជំពាក់ គេបានធ្វើការនៅក្រុមហ៊ុនមួយយកន្លែង ហើយថែមទាំងមានទំនាក់ទំនងស្នេហាជាមួយម្ចាស់ក្រុមហ៊ុនទៀតផង តើស្នេហាគេជាស្នេហាពិតប្រាកដឬទេ ? តើគ...