រាងតូចបានដើរមកដល់មុខហាងអាហារកូរ៉េមួយកន្លែងប៉ុន្តែពេលងាកទៅក្រោយរកមើលរាងក្រាស់បែជាមិនបានឃើញរាងក្រាស់មកតាមខ្លួនទេ ថែមទាំងកំពុងឈរនិយាយជាមួយប្រុសណាក៏មិមដឹងទុកឲខ្លួនដើរមកតែឯង រាងតូចគ្រាន់តែឃើញក្តៅស្លឹកត្រចៀកតែម្ដង សំខាន់និយាយគ្នាបណ្តើសើចបណ្តើនៅឈ្លៀតប៉ះដៃប៉ះជើងគ្នាទៀត បន្ថែមកំហឹងរាងតូចឲកាន់តែក្តៅគុណនឹង10ទៀត រាងតូចបែរខ្លួនមកវិញរួចដើរតម្រង់ទៅក្នុងហាងបាត់ទៅ សំខាន់ញុាំសិនបានមានកម្លាំងខឹងរាងក្រាស់ ពីមុនប្រកែកមិនព្រមការមួយគេឡូវមកប្រច័ណ្ឌអីណា
"និយាយគ្នាមិនឆ្អែតទេហេសបានជានាំមកជាមួយទៀត" Han បន្ទាប់ពីកម្មង់ម្ហូបរួចបានឃើញ Lee know ដើរមកជាមួយម្នាក់ប្រុសអម្បិញមិញ ក៏និយាយម្នាក់ឯងតិចៗ ទាំងមុខក្រម៉ូវ
"Baby កើតអីមែនទេបានជាមុខចឹង " Lee know ដាក់ខ្លួនអង្គុយជិតរាងតូច នៅទាញរាងតូចមកថើបមួយខ្សឺតទៀត
" នេះ jeongin ជាប្អូនជីដូនមួយបង " Lee know// Yang Jeongin អាយុ22 ឆ្នាំជាប្អូនជីដូនមួយរបស់ lee know គេទៅនៅអង់គ្លេសបាន2ឆ្នាំហើយ តែចុងឆ្នាំនេះមានគម្រោងមកនៅកូរ៉េវិញហើយ //
" អាចហៅ i.n បានណា " I.n និយាយតបទាំងញញឹម
"ខ្ញុំHan jisung " Han តបទៅវិញទាំងញញឹមដូចគ្នាប្តូរទឹកមុខលឿនណាស់
"បងមានប្អូនជីដូនមួយមិចអូនមិនដែរឃើញ " Han
" ដោយសារតែវាទៅនៅមួយប្តីនៅអង់គ្លេសហ៎ ឲឃើញយ៉ាងមិច " Lee know
" បានហើយៗ ញុាំអាហារបានឬនៅប្អូនម្នាក់នេះឃ្លាន" I.n ឃើញថារាងតូចរកសួរខ្លួនបន្ថែមទើបនិយាយកាត់ព្រោះអាហារគេលើកមកហើយ បើឲនៅសួរទៀតបងគេឆ្លើយអស់មិនខានប្រពន្ធគាត់ផងគាត់មិនលាក់ទេ
"Han ចង់ទៅលេងសមុទ្រឬអត់" Lee know
" ចង់តើ ទៅទាំងអស់គ្នាមែនទេ" Han ទម្លាក់ស្លាបព្រាចុះបែរមុខទៅរករាងក្រាស់ចំរួចសួរទាំងញញឹមក្បួច
" ត្រូវហើយ បងបានបបួលគ្នាអស់ហើយ " Lee know
" I.n ទៅជាមួយគ្នាទេ " Han
" បងថ្លៃបបួលទៅហើយមិនទៅមិចនឹងកើត" i.n
"យកប្តីឯងទៅផង " Lee know ឈ្លៀតបន្ថែមធ្វើឲអ្នកជាប្អូនសម្លក់ថ្មែរ បើរាងតូចនិយាយជាមួយមួយថ្ងៃទៅហើយឮតែនិយាយពីប្តីរហូតធ្វើដូចខ្លាចប្អូនភ្លេចថាមានប្តីចឹង
YOU ARE READING
សំណព្វចិត្ត Hwang Hyunjin // Hyunlix Complete
Short Storyសាច់រឿងនិយាយពីក្មេងប្រុសម្នាក់ដែលទើបបញ្ចប់ការសិក្សាមួយ ហើយត្រូវធ្វើការដើម្បីមើលម្ដាយឈឺនិងដើម្បីសងបំណុលដែឪពុកចុងគេបានជំពាក់ គេបានធ្វើការនៅក្រុមហ៊ុនមួយយកន្លែង ហើយថែមទាំងមានទំនាក់ទំនងស្នេហាជាមួយម្ចាស់ក្រុមហ៊ុនទៀតផង តើស្នេហាគេជាស្នេហាពិតប្រាកដឬទេ ? តើគ...