*ព្រឹកថ្ងៃថ្មី
ពន្លឺព្រះអាទិត្យចាប់ផ្តើមបញ្ចេញរស្មីមកយ៉ាងត្រដែត មនុស្សម្នាចាប់ផ្តើមភ្ញាក់ពីដំណេកដើម្បីក្រោកទៅធ្វើភារកិច្ចរាងខ្លួន មួយនាទីទៅមួយនាទី ព្រះអាទិត្យចេះតែខ្ពស់ទៅៗរហូតធ្វើឲពន្លឺព្រះអាទិត្យចាំចូលមកក្នុងបន្ទប់មួយដែលមានរាងកាយស្តូចស្តើងមួយគេងលង់លក់នៅលើពូកទាំងរាងកាយអាក្រាតដោយមានត្រឹមតែភួយគ្របបិតបាំងរាងកាយប៉ុណ្ណោះ
"ហឹម " សម្លេងក្រហឹមក៏បានបន្លឺបានបញ្ជាក់ រាងកាយដែលដេកលង់លក់អម្បិញមិញបានភ្ញាក់ហើយ ដោយសារចាំភ្នែកនឹងពន្លឺថ្ងៃដែលចាំចូលមក រាងតូចសម្លឹងមើលជុំវិញបន្ទប់ឃើញថានេះមិនមែមជាបន្ទប់ខ្លួននោះទេ Felix យកដៃឈ្លីក្បាលបន្ទិចនឹងព្យាយាមគិតពីយប់មិញថាមានរឿងអីកើតឡើងខ្លះ បន្ទាប់ពីអង្គុយគិតមួយសន្ទុះរឿងរ៉ាវគ្រប់យ៉ាងក៏បានត្រឡប់មកខួរក្បាលវិញ អ្វីដែលរាងតូចនឹកឃើញមុនគេថាត្រូវធ្វើអី្វនោះគឺត្រឡប់ទៅផ្ទះ ស្មានេះម្តាយខ្លួនប្រហែលជាបារម្ភស្លាប់ហើយ" អួយ" Felix គ្រាន់តែឈានជើងចុះពីលើគ្រែភ្លាម រាងកាយរាងតូចត្រូវដួលទៅលើឥដ្ឋ ភ្លាមៗដូចគ្នា ហេតុផលនោះដោយសារតែយប់មិញរាងក្រាស់លេងធ្ងន់ពេកទៅធ្វើឲផ្នែកខាងក្រោមមានការឈឺចាប់ខ្លាំងរហូតដល់ថ្នាក់ឈរលេងបាន
"ហឹកៗ " Felix ដោយមិនអាចទៅណាបាន ទូរស័ព្ទក៏មិនដឹងនៅឯណា ឯអ្នកដែលធ្វើឲគេទៅជាបែបនេះ ក៏មិនដឹងបាត់ស្រមោលទៅណាទៀត Felix មិនអាចធ្វើអ្វីបានក្រៅពីអង្គុយយំនោះទេ*ក្រាក
សម្លេងបើកទ្វាក៏បានបន្លឺ Felix ងើបមុខសម្លឹងមើលទៅអ្នកដែលកំពុងដើរចូលមកទាំងទឹកភ្នែករហាម ឯអ្នកដែលដើរចូលមកគ្មានអ្នកណាផ្សេងក្រៅពី Hyunjin Hyunjin បន្ទាប់ពីឃើញ Felix ស្ថិតនៅក្នុងសភាពបែបនេះគេក៏ប្រែជាស្លន់មួយរំពេចរួចប្រញាប់រត់មកជួយលើក Felix ឲមកអង្គុយលើពូកវិញ
" នេះមានរឿងអី " Hyunjin សួរទៅរាងតូចទាំងក្ដីបារម្ភ
" ...... "
"Felix ឯងខឹងយើងមែនទេ អម្បិញយើងគ្រាន់តែទៅយកសម្លៀកបំពាក់និងអាហារមកឲឯងប៉ុណ្ណោះ " Hyunjin
"ខ្ញុំចង់ទៅផ្ទះ " Felix តបទាំងមិនមើលមុខ Hyunjin
" មិនឲទៅទេ សភាពឯងបែបនេះចង់ទៅផ្ទះ " Hyunjin
"តែខ្ញុំចង់ទៅមើលម៉ាក់ គាត់ប្រកដជាបារម្ភស្លាប់ហើយ Felix ងាកទៅនិយាយជាមួយរាងក្រាស់ដោយទឹកមុខអង្វរក
"យើងបាន call ប្រាប់គាត់រួចហើយ " Hyunjin
Felix ឮបែបនេះក៏ស្ងាត់មិននិយាយអីបន្ត
" អាយ ធ្វើអីនឹងដាក់ខ្ញុំចុះ " Felix ស្រែកចាចពេលដែលរាងក្រាស់ដើរមកលើកខ្លួនបែបនេះ
"ទៅងូតទឹក អាលមកញុាំអី " Hyunjin ថាហើយក៏បីរាងកាយស្រាលដូចសំឡី ដើរចូលទៅបន្ទប់ទឹក
YOU ARE READING
សំណព្វចិត្ត Hwang Hyunjin // Hyunlix Complete
Short Storyសាច់រឿងនិយាយពីក្មេងប្រុសម្នាក់ដែលទើបបញ្ចប់ការសិក្សាមួយ ហើយត្រូវធ្វើការដើម្បីមើលម្ដាយឈឺនិងដើម្បីសងបំណុលដែឪពុកចុងគេបានជំពាក់ គេបានធ្វើការនៅក្រុមហ៊ុនមួយយកន្លែង ហើយថែមទាំងមានទំនាក់ទំនងស្នេហាជាមួយម្ចាស់ក្រុមហ៊ុនទៀតផង តើស្នេហាគេជាស្នេហាពិតប្រាកដឬទេ ? តើគ...