"ក្មេងនេះ គឺជាកូនអ្នកណា " Hyunjin និយាយទាំងធ្វើទឹកមុខមិនសម ចិត្តមួយរំភើបព្រោះគិតថាជាកូនរបស់ខ្លួន តែចិត្តមួយបែរជាភ័យព្រោះខ្លាចថាមិនមែន រាងក្រាស់ រងចាំស្តាប់ចម្លើយពីរាងតូចទាំងតឹងទ្រូង
" ឯងមើលទៅថា ក្មេងនេះមុខដូចអ្នកណា " niki ដើរទៅជិតរាងក្រាស់រួចក៏យកដៃដាក់ទៅលើស្មារាងក្រាស់ រាងក្រាស់ក៏ចាប់ផ្តើមសម្លឹងមើលទៅ hyungu តាមសម្តីរបស់ Niki ដូចណាស់ កាន់តែមើលកាន់តែដូច គឺដូចរាងក្រាស់តែម្ដង
"យ៉ាងមិចហើយដូចអ្នកណាដែរ " Sunoo ក៏ជួយបន្ថែម
" នេះមានន័យថា ...." Hyunjin ហាក់និយាយស្តីបន្តមិនចេញដូចជាមានអ្វីមកឃាំងអណ្ដាតឲក្រលាស់មិនកើតអញ្ចឹង
"ត្រូវហើយជាកូនរបស់ឯង Felix គេដឹងថាមានកូននៅថ្ងៃដែលឯងដេកជាមួយនាង Yami ស្អីគេនោះ " Han
"ហេតុអីអូនមិនប្រាប់បង " Hyunjin ងាកទៅមើលមុខរាងតូចទាំងកែវភ្នែកចង់រលីងរលោងតែដោយហេតុថានៅទីនេះមនុស្សច្រើនទើបគេព្យាយាមទប់ទឹកភ្នែកមិនឲស្រក់
មិនឲរលីងរលោងយ៉ាងមិចរយះពេល 3ឆ្នាំមកនេះ Felix ត្រូវលំបាកចិញ្ចឹមកូនតែម្នាក់ឯងដោយសារតែភាពល្ងង់ខ្លៅ មិនចេះស្តាប់ហេតុផងរបស់គេ
" Hyungu ឃើញរៀបចំខ្លួនមួយថ្ងៃហើយមិនទៅរក Daddy បន្ទិចទេហេស " Han បន្ទន់ជង្គង់បន្ទិចដើម្បីស្រួលនិយាយជាមួយនិងកម្លោះតូច Hyungu សម្លឹកមុខ Felix បន្ទិចដើម្បីសុំអនុញ្ញាត រាងតូចក៏ងក់ក្បាលបន្ទិចទើប Hyungu ដើរទៅរករាងក្រាស់ រួចដាក់ខ្លួនអង្គុយលើគ្រែជាមួយនឹងរាងក្រាស់ រាងក្រាស់យកដៃទៅក្រសោបមុខអ្នកជាកូនបន្ទិច ទើបទាញមកក្រោបជាប់ខ្លួនដោយក្តីនឹករលឹក និងនឹកស្មានមិនដល់ ត្រឹមរយះពេល3ឆ្នាំសោះគេក៏អាចមានកូនប្រុសមួយដ៏គួរឲស្រឡាញ់បែបនេះ ចាំមើលតែជាជើងពេលណាយកថែម1គូទៀតហើយ
"ហេតុអីបាន Daddy យំ " hyungu លូកដៃទៅជូតទឹកភ្នែកដែលទើបតែរមៀលស្រក់នៅលើថ្ពាល់
"គឺ Dady រំភើបនោះ អី " Hyunjin ក៏ទាញកូនប្រុសមកអោបម្ដងទៀតបន្ទាប់ពីឪពុកកូនបានជួបជុំគ្នាហើយ ពួកគេក៏ដល់ពេលត្រូវនិយាយសាច់ការម្ដង រាងតូចទាំង3បាននាំក្មេងៗចេញទៅក្រៅអស់ហើយនៅតែរាងក្រាស់ទាំង3ដែលកំពុងពិភាក្សាគ្នា
"ជាស្នាដៃរបស់អាកញ្ចាស់នោះហេស បាត់មុខទៅរាប់ឆ្នាំមិននឹកស្មានថាត្រឡប់មកវិញបែរជាហ៊ានលបខាំយើងបែបនេះសោះ " Hyunjin និយាយទាំងក្រហមមុខព្រោះកំពុងខឹងខ្លាំង
" ឯងគិតយ៉ាងមិច " Lee know
" យើងនិងបញ្ជូនមនុស្សឲទៅចាប់វាទុក រងចាំយើងជាជើងពេលណា យើងនឹងជម្រះបញ្ជីចេញម្ដង " Hyunjin
" មានរឿងអីឲជួយប្រាប់ពួកយើងមក " Niki
" អឹមយើងដឹងហើយ អរគុណពួកឯងហើយ ជាពិសេសឯង Niki ដែលបីឆ្នាំមកនេះជួយមើលថែម Felix " Hyunjin
" គុណស្រ័យអី គ្រាន់តែឯងមិនទាញកាំភ្លើងយកមកបំបែកក្បាលយើង វាល្អណាស់ទៅហើយ " Niki
"ឯងនេះ " Hyunjin ពួកគេក៏អស់សំណើចរៀងខ្លួនៗ Niki និយាយនេះក៏មិនខុសដែរ ព្រោះបើរាងក្រាស់ខឹងគេរឿងលាក់ប្រពន្ធនេះណាម្លេះពេលនេះសល់តែសាកសពបាត់ទៅហើយ
YOU ARE READING
សំណព្វចិត្ត Hwang Hyunjin // Hyunlix Complete
القصة القصيرةសាច់រឿងនិយាយពីក្មេងប្រុសម្នាក់ដែលទើបបញ្ចប់ការសិក្សាមួយ ហើយត្រូវធ្វើការដើម្បីមើលម្ដាយឈឺនិងដើម្បីសងបំណុលដែឪពុកចុងគេបានជំពាក់ គេបានធ្វើការនៅក្រុមហ៊ុនមួយយកន្លែង ហើយថែមទាំងមានទំនាក់ទំនងស្នេហាជាមួយម្ចាស់ក្រុមហ៊ុនទៀតផង តើស្នេហាគេជាស្នេហាពិតប្រាកដឬទេ ? តើគ...