ep 7 ម៉ាក់នឹងព្យាយាម

648 61 8
                                    

*តុកៗ

"ចូលមក" Hyunjin
"ចៅហ្វាយហៅខ្ញុំមកមានការអី " Felix សួរទាំងមិនបានមើលមុខគេ Hyunjin ឃើញបែបនេះគេក៏អាចដឹងភ្លាមថា Felix កើតអី
"មកឈរទីនេះមក " Hyunjin
Felix ងើបមើលបន្ទិចទើបសម្រេចចិត្តដើរទៅក្បែរ Hyunjin គ្រាន់តែដើរទៅដល់ភ្លាម Hyunjin ក៏ទាញរាងតូចដោយមិនឲអ្នកខាងនោះដឹងខ្លួនធ្វើឲរាងតូចបាត់បង់ជំហរដួលទៅលើ Hyunjin ភ្លាម Felix ព្យាយាមងើបចេញដែរប៉ុន្តែ Hyunjin បង្ថែមការអោបរបស់ខ្លួនឲកាន់តែខ្លាំង ធ្វើឲរាងតូចមិនអាចងើបទៅណាបាន
"លែងខ្ញុំទៅមើល ចៅហ្វាយធ្វើស្អីនឹង " Felix
"ហឹមក្រអូបណាស់ " Hyunjin មិនបានតបនឹងរាតូចទេបែរជាអោនទើបថ្ពាល់រាងតូចមួយខ្សឺតទៅវិញ
"មើលលែងមើល " Felix យកដៃទៅជូតត្រង់កន្លែង ដែល Hyunjin បានថើប
"ហេតុអីក៏ជូតចេញ " Hyunjin
"មិនចង់ជាប់ក្លិនជាមួយស្រីផ្សេង" Felix និយាយទាំងងាកមុខចេញរបៀបងរ
"យើងថាមិនខុសទេ ឯងយល់ច្រឡំអីមួយហើយ"Hyunjin ដាក់ចង្ការទៅលើស្មា Felix
" គ្មានច្រលំគ្មានអីទាំងអស់" Felix
"មិនស្តាប់យើងបកស្រាយសិនទេហេ៎" Hyunjin
"មិនចង់ស្តាប់ មើលលែងបានហើយខ្ញុំត្រូវទៅធ្វើការ " Felix វ៉ៃដៃ Hyunjin ដែលកំពុងអោបខ្លួនបន្ទិច
" មិនស្តាប់ក៏ត្រូវតែស្ដាប់ យើងមិនបានធ្វើអីទេ នាងជាអ្នកមករកយើងដោយខ្លួនឯង ហើយយើងក៏មិនបានថើបគេដែរ សំខាន់យើងក៏បានដេញគេចេញពីក្រុមហ៊ុនហើយដែរ " Hyunjin និយាយចប់ក៏លើកចិញ្ចើមដាក់ Felix បន្ទិច
"ហេតុអីខ្ញុំត្រូវជឿលោក មានអ្វីបញ្ជាក់ " Felix ងាកមុខមើល Hyunjin ទាំងសម្លក់
"អ្វីបញ្ជាក់មែនទេ គឺថា ឯងអាចឆែកមើលកាំមេរ៉ាសុវត្ថិភាពឬ ក៏សួរអា kai បាន " Hyunjin ផ្អែកខ្នងទៅនិងកៅអីបន្ទិច ចំណែកឯរាងតូចក្រោយពីបានស្តាប់រាងក្រាស់រួចហើយគេក៏រាងអាចគិតយល់បន្ទិចដែរ ម្យាងគេក៏ធ្លាប់ឮMey និយាយពី Hyunjin ដែរ ថាបើសិនជាមានបុគ្គលិកណាមកឲដៃគាត់ គាត់មិនប៉ះពាល់នោះទេថែមទាំងបណ្តេញចេញទៀតផង
" បានហើយខ្ញុំទៅ ធ្វ...." Felix និយាយមិនទាន់ចប់ផងក៏ត្រូវបំបិទដោយរាងក្រាស់បាត់ទៅហើយ Hyunjin បន្តការថើបឲកាន់តែរោលរាឡើងឯដៃដែលអោបចង្កេះបម្បិញមិញក៏ប្តូរទៅជាលូកស្ទាបចូលទៅក្នុងអាវទៅវិញ រាងក្រាស់បន្តថើបទាល់តែរាងតូចចង់អស់ខ្យល់ទើបឈប់
បន្ទាប់ពី Hyunjin ប្រលែងឲមាត់រាងតូចមានសេរី ភាព Felix ប្រែជាមុខក្រហមអៀនមួយរំពេច Hyunjin ឃើញបែបនេះក៏លួចសើចបន្ទិចតែល៏សម្រួលមកជាធម្មតាវិញ
"លើកក្រោយកុំគិតតែម្នាក់ឯង ហើយទៅលួចយំបែបនេះទៀតឮទេ" Hyunjin យកដៃទៅប៉ះខ្ទង់ច្រមុះ Felix
"អ្នកណាថាខ្ញុំយំ " Felix
"ភ្នែកបែបនេះហើយមិនយំទៀតហេស " Hyunjin ខិតមុខទៅជិតមុខ Felix
"ខ្ញុំ ខ្ញុំ ឈប់និយាយជាមួយចៅហ្វាយហើយ " Felix ងាកមុខចេញ
" ធ្វើមុខបែបនេះ មិនខ្លាចយើងចាប់អុកទេហេស" Hyunjin និយាយញ៉ោះធ្វើឲមុខរាងតូចកាន់តែក្រហម
"ទីនេះជាក្រុមហ៊ុន ចៅហ្វាយមិនអាចធ្វើបានទេ" Felix
"តែនេះជាក្រុមហ៊ុនយើង ឯងចង់សាកទេ " Hyunjin ថាហើយក៏រង្គើចង្កេះពីក្រោមបន្ទិចធ្វើឲ Felix បើកភ្នែកធំៗមើលទៅគេ
"នេះចៅហ្វាយ " Felix
"ចង់សាកទេ កូនទាតូច " Hyunjin និយាយទៅកាន់តូចទាំងលិតមាត់ធ្វើឲអ្នកម្ខាងទៀតកាន់តែភ័យឡើង Felix ក៏បានរត់ចេញពីលើ Hyunjin បានសម្រេច
"អាចៅហ្វាយរោកចិត្ត" Felix រត់ទៅមាត់ទ្វារក៏ឈ្លៀតងាកមកថាឲ Hyunjin ទៀត
"ក្មេងនេះ " Hyunjin ញញឹមក្រវីក្បាលបន្ទិចទើបបន្តការងាររបស់ខ្លួនទៀត
"អាបុិចង្រៃ រោគចិត្តណាស់ " Felix
គ្រាន់តែចេញមកដល់ក្រៅភ្លាមរាងតូចលួចជេរាងក្រាស់ភ្លាមៗ ថែមទាំងទន្រ្ទំជើងតិចៗបែបអៀន រួចទើដើរទៅតុធ្វើការរបស់ខ្លួន

*ពេលល្ងា

"ផ្តាំប្រាប់អ្នកមីងផង យើងមិនបានចូលលេងទេ" Hyunjin បានជូន Felix មកផ្ទះរួចទើបត្រឡប់ទៅផ្ទះតាមក្រោយ
"បាទ ប្រយ័ត្នប្រយែងតាមផ្លូវផងចៅហ្វាយ" Felix
Hyunjin ក៏បន្តដំណើររបស់ខ្លួនមុខទៀត បន្ទាប់ពី Hyunjin ទៅបាត់ទើប Felix ចូលទៅក្នុងផ្ទះ
"ម៉ាក់កូនមកវិញហើយ" Felix
"ចាកូន កូនឆាប់ទៅងូតទឹកទៅណានឹងឆាប់បានញុាំបាយ " Felix's mom
"បាទម៉ាក់" Felix ថាហើយក៏ឡើងទៅក្នុងបន្ទប់បាត់

កាត់មកមើល Hyunjin ឯនេះវិញពេលនេះគេបានមកដល់ផ្ទះហើយ ហើយក៏គ្មានអ្វីខុសគ្នាពី Felix នោះទេគឺមានម៉ាក់អង្គុយចាំញុាំបាយជាមួយនឹងឯង Hyunjin បានឡើងទៅសម្អាតខ្លួននិងផ្លាស់សម្លៀកបំពាក់រួចទើបចុះទៅញុាំបាយជាមួយម៉ាក់
"Hyunjin ម៉ាក់មានរឿងនិយាយជាមួយកូនបន្ទិចណា " Mrs. Hwang
"អ្នកម៉ាក់និយាយមក " Hyunjin
"គឺថាម៉ាក់បានមើលឃើញកូនស្រីគេម្នាក់ ម៉ាក់ចង់ឲឯងទៅជួបគេតើយល់យ៉ាងមិចដែរ " Mrs. Hwang
" ខ្ញុំមិនទៅទេ" Hyunjin តបរួចយកអាហារមកដាក់ក្នុងមាត់មិនឈប់
"ហេតុអីទៅឬក៏កូនមិនទាន់ភ្លេច Yami " Mrs. Hwang
"មិនមាននោះទេ តែពេលនេះកូនកំពុងចាប់អារម្មណ៍មនុស្សម្នាក់ " Hyunjin ទម្លសក់ស្លាបព្រាចុះរួចក៏បែរមុខទៅនិយាយជាមួយនិងម៉ាក់ដោយទឹកមុខប្រាកដបញ្ជា
"ជាអ្នកណា" Mrs. Hwang
" ជាបុគ្គលិកកូនប៉ុន្តែ ..." Hyunjin
និយាយដល់ត្រឹមនេះ Hyunjin បែរជានិយាយបន្តមិនចេញ
"មានអីមែនទេកូន" Mrs. Hwang
"គឺគេជាមនុស្សប្រុស " Hyunjin
Mrs. Hwang គ្រាន់តែឮបែបនេះគាត់ក៏ទម្លាក់ទឹកមុខមួយរំពេចហើយគាត់ក៏មិនបានតបអ្វីទៀតដែរ ទង្វើបែបនេះធ្វើឲ Hyunjin ភ័យមិនស្ទើរនោះ
"បើគេម្នាក់នោះអាចទៅឲកូនភ្លេច yami បានម៉ាក់និងព្យាយាមបើកចិត្តទទួល " Mrs. Hwang
ក្រោយពីស្ងាត់មួយសន្ទុះ Mrs. Hwang ក៏និយាយឡើង ហើយចម្លើយរបស់គាត់ធ្វើឲ Hyunjin អរមិនស្ទើរនោះ "អរគុណម៉ាក់ " Hyunjin ស្ទុះទៅអោបម៉ាក់របស់ខ្លួន
"បានហើយៗ ញុាំបាយទៅ " Mrs. Hwang ដេញឲកូនរបស់ខ្លួនទៅអង្គុយឲស្រួលនឹងបានញុាំបាយឲហើយ
បន្ទាប់ពី Hyunjin ទៅអង្គុយកន្លែងដើមវិញហើយ ពួកគេក៏បន្តញុាំអារហាររហូតដល់រួចរាល់
"ម៉ាក់កូនសុំឡើងទៅមើលលោកប៉ាមួយភ្លេត" Hyunjin បន្ទាប់ពីញុាំអារហាររួច Hyunjin ក៏សុំម្តាយឡើងទៅមើលប៉ារបស់ខ្លួន អ្នកជាម្តាយតាមមើលផែនខ្នងអ្នកដែលដើរចេញទៅរួចក៏និយាយម្នាក់ឯងថា

"សង្ឃឹមថាក្មេងម្នាក់នោះធ្វើឲកូនភ្លេច Yami ទៅចុះ " Mrs. Hwang


To be continue
Help vote and follow 🙏🏻💗
ភាគនេះអាចភ្លាវបន្ទិចហើយដោយសារអ្នកសរសេរអារម្មណ៍នៅតែសង្រ្កាន្តកាលពីថ្ងៃមិញទេ តែចង់ឲអ្នកទាំងអស់គ្នាមានរឿងអានបានជាព្យាយាមសរសេរភាគនេះឡើង ហើយខ្ញុំអត់បានអានសាថ្មីទេអាចនឹងមានភាគខុស សូមអធ្យាស្រ័យ💗🙏🏻

សំណព្វចិត្ត Hwang Hyunjin // Hyunlix Complete Where stories live. Discover now