ភាគ1

1.1K 41 0
                                    


នៅវិទ្យាល័យមួយយើងសង្កេតមើលនៅកន្លែងបង់ដែលមានម្លប់ជ្រកជាកន្លែងសម្រាប់ឱ្យសិស្សានុសិស្សគ្រប់រូបអង្គុយលេងឬអង្គុយស្វ័យសិក្សាបន្ថែមក្នុងនោះក៏ឃើញមានសិស្សប្រុសពីរនាក់កំពុងតែអង្គុយក្បែរគ្នាដោយមានការជជែកគ្នាសើចសប្បាយផងដែរ។

" ហេ!មកហើយៗ " កំពុងតែអង្គុយជជែកគ្នាក៏មានសិស្សប្រុសពីរនាក់និងសិស្សស្រីម្នាក់បានដើរចូលមកអង្គុយជាអ្នកទាំងពីរដែរដោយក្នុងដៃម្នាក់ៗមាននំមានទឹកក្រូចយកមកជាមួយទៀតផង។

" មានទិញនំសំណព្វចិត្តយើងមកអត់? " ជុងហ្គុកដែលជាសិស្សប្រុសម្នាក់ក្នុងចំណោមពីរនាក់ដែលអង្គុយចាំពួកគេនោះក៏បានសួរទៅអ្នកជាមិត្តៗរបស់ខ្លួន។

" ទិញមកតើ! " ជីមីនបានលើកបង្ហាញនំដែលជុងហ្គុកចូលចិត្តនិងហុចវាឱ្យទៅជុងហ្គុក។

" ចុះយើងនោះ? " ថេហ្យុងជាអ្នកដែលអង្គុយជាមួយជុងហ្គុកក៏សួររកនំរបស់ខ្លួនចូលចិត្តដែរ ជីមីនឮហើយក៏យកមកបង្ហាញនិងហុចវាទៅឱ្យថេហ្យុង។

" ពីរនាក់ឯងកុំភ្លេចឱ្យលុយទៅយ៉ុនហ្គីវិញផង " ជីមីន

" មិនមែនប៉ាវយើងនិងជុងហ្គុកទេហ្អេស? " ថេហ្យុង

" ឯងគួរតែប៉ាវយើងនិងថេហ្យុងទើបត្រូវ " ជុងហ្គុក

" ប៉ាវស្អី!ពុងដាច់លុយផង " យ៉ុនហ្គី

" ចាំយើងប៉ាវពីរនាក់ឯងទៅចុះ " ហានណាមិនត្រឹមតែនិយាយនោះទេនាងបានដកលុយថ្លៃនំរបស់ជុងហ្គុកនិងថេហ្យុងហុចទៅឱ្យយ៉ុនហ្គី។

" អគុណណាស់ហានណា មានតែឯងទេល្អជាងគេ " ថេហ្យុង និយាយអរគុណឡើងផ្អែមដាក់ហានណា។

" អរគុណហើយ " ជុងហ្គុកនិយាយនិងញញឹមដាក់ហានណា ដែលបានចេញលុយឱ្យខ្លួន។

" ចាស!មិនអីទេ " ហានណានាងក៏បានញញឹមដាក់ជុងហ្គុកវិញ។

" ពេលឯងប៉ាវមិនដែលឃើញនិយាយផ្អែមអញ្ចឹងសោះ! " ជីមីនហាក់ជ្រេញជាមួយនឹងថេហ្យុងជាខ្លាំងនៅពេលដែលថេហ្យុងនិយាយអរគុណដាក់ហានណាឡើងផ្អែមចំណែកគេនិយាយអរគុណមួយម៉ាត់គ្មានផង។

ការបែកនិងការជួបគ្នាម្ដងទៀតWhere stories live. Discover now