ថេហ្យុងនៅពេលដែលចូលមកដល់បន្ទប់របស់ខ្លួនហើយក៏ប្រលែងទឹកភ្នែកដែលខ្លួនខំទុកចេញមក ទម្លាក់ខ្លួនអង្គុយចុះនៅមុខទ្វារយំដោយភាពឈឺចាប់។
" អូនសូមទោសជុងហ្គុក! អូនធ្វើវាដើម្បីឱ្យបងមានអនាគតល្អប៉ុណ្ណោះ " ថេហ្យុងក៏ឈឺចាប់នៅពេលដែលបានសុំបែកជុងហ្គុក នាយតូចធ្វើវាទាំងបង្ខំចិត្តប៉ុណ្ណោះ ថេហ្យុងរឹតតែឈឺចាប់នៅពេលដែលឃើញនាយយំ នាយតូចចង់ចូលទៅឱបលួងលោមនិងសូមទោសដែលខ្លួនពោលពាក្យទាំងនោះ តែមិនអាចបើថេហ្យុងមិនធ្វើបែបនេះជុងហ្គុកប្រាកដជាមិនអាចទៅបន្តការសិក្សានៅក្រៅប្រទេសបានទេ។
ឯជុងហ្គុកក៏បានដើរចូលមកក្នុងផ្ទះទាំងទឹកភ្នែកដាមជាប់ថ្ពាល់ឯភ្នែកក៏នៅក្រហមព្រមទាំងហើម។ លោកស្រីចនដែលកំពុងអង្គុយចាំជុងហ្គុក ឃើញនាយមកទាំងសភាពបែបនេះមានការព្រួយបារម្ភជាខ្លាំងក៏បានងើបដើរមកក្បែរជុងហ្គុក។
" ជុងហ្គុកម៉េចក៏យំ?អ្នកណាធ្វើអីកូន? " គ្រាន់តែឮម្ដាយសួរនាំបែបនេះជុងហ្គុកក៏រលីងរលោងហើយចូលទៅឱបលោកស្រីចនហើយក៏យំ។
" ម៉ាក់!ថេយ៍សុំបែកកូន គេប្រាប់ថាគេមិនបានស្រឡាញ់កូនទេ គេទាក់ទងកូនព្រោះតែគេចង់សាកល្បងអារម្មណ៍របស់គេប៉ុណ្ណោះ ហឹកៗកូនឈឺចាប់ណាស់ម៉ាក់ " នាយក៏យំដោយក្ដីឈឺចាប់នៅពេលដែលនឹកដល់សម្ដីរបស់ថេហ្យុង ឯលោកស្រីចនក៏មានការភ្ញាក់ផ្អើលមិននឹកស្មានថាថេហ្យុងសុំបែកនិងធ្វើឱ្យកូនគាត់ឈឺចាប់សោះ តាមមើលទៅថេហ្យុងជាក្មេងលកអមិនសមថាធ្វើឱ្យកូនប្រុសគាត់ឈឺចាប់បែបនេះទេ ប្រាកដជាមានហេតុផលអ្វីម្យ៉ាង។
លោកស្រីចនមិនដឹងថាគួរនិយាយជាមួយជុងហ្គុកដើម្បីឱ្យនាយបាត់ខូចចិត្តបានត្រឹមតែឱបនាយដោយការលួងលោម ឯជុងហ្គុកគិតតែពីយំនៅលើស្មាម្ដាយ។ គាត់ចង់ដឹងណាស់ថាមានហេតុផលអ្វីបានជាថេហ្យុងសុំបែកជុងហ្គុក គាត់នឹងសួរនាំថេហ្យុងឱ្យដឹងរឿង។
ថេហ្យុងឯណេះវិញនៅពេលដែលដើរចូលមកក្នុងបន្ទប់ដោយមានទឹកស្មើដោយភាពក្រៀមក្រំ ថេហ្យុងដើរសន្សឹមៗសំដៅទៅគ្រែទម្លាក់គូទអង្គុយ បន្តិចក្រោយមកថេហ្យុងក៏ហូរទឹកភ្នែកយំយកៗ។
YOU ARE READING
ការបែកនិងការជួបគ្នាម្ដងទៀត
Romanceព្រោះតែហេតុផលមួយទើបតម្រូវឱ្យថេហ្យុងសុំបែកជុងហ្គុកទាំងចិត្តនៅស្រឡាញ់ទោះដឹងវាពួកគេទាំងពីរត្រូវឈឺចាប់ក៏ដោយក៏នៅតែធ្វើវា តែក្រោយពេលដែលបែកគ្នាអស់រយ:ពេលជាច្រើនឆ្នាំពួកគេក៏បានជួបគ្នាម្ដងទៀត... Written by : អាយវី