•ថ្ងៃថ្មី
ជុងហ្គុកធ្វើការតែងមិនមានអារម្មណ៍នៅក្នុងខ្លួន តែងគិតឃើញពីរឿងរ៉ាវកាលពីម្សិលដែលខ្លួនបានជួបនឹងថេហ្យុងនៅជាមួយនឹងអ្នកផ្សេង នាយបានគិតវាតាំងពីយូររហូតទាល់តែថ្មាលនេះនៅតែគិតពីវាមិនឈប់ ទោះព្យាយាមមិនចង់គិតពីវាយ៉ាងណាក៏ដោយ ពិបាកទាញអារម្មណ៍មកផ្ចង់នឹងការងារណាស់។
ហានណាដែលទើបតែដើរចូលមកយកឯកសារឱ្យនាយ ក៏បានចាប់អារម្មណ៍ឃើញនាយខុសប្លែកពីរាល់ដង បង្កើតជាចម្ងល់ដល់នាង។
" កើតអី? " នាងសួរទាំងចងចិញ្ចើមដាក់ដៃម្ខាងលើស្មារបស់នាយ នាយក៏ងើបមើលមុខនាង
" គ្មានអីទេ គ្រាន់តែស្មុគនឹងការងារ "
" បើស្មុគបែបនេះ ពេលចេញពីធ្វើការទៅដើរលេងលំហែអារម្មណ៍ជាមួយគ្នាល្អទេ តាំងពីមកវិញមកនៅមិនទាន់បានដើរមើលទេថាទីក្រុងស្រុកយើងខុសប្លែកប៉ុន្មាន សង្ឃឹមថានឹងបដិសេធទៅចុះ " នាងបានដាក់ឯកសារទុកហើយក៏ដើរចេញទៅវិញ នាយបានត្រឹមគិតហើយក៏ធ្វើការងារបន្តទាំងគ្មានអារម្មណ៍ក្នុងខ្លួន។
ពេលចេញពីធ្វើការជុងហ្គុកក៏បានចេញមកដើរកម្សាន្តជាមួយហានណា នាយគ្រាន់តែមិនចង់ឱ្យខួរក្បាលគិតពីថេហ្យុង ក្រែងអាចវារំសាយចេញពីខួរក្បាលខ្លះ។
" វាក៏ប្លែកណាស់ មិនដូចពីមុនសោះ " ហានណាញញឹមមានក្ដីសុខពេលដែលបានដើរតែពីរនាក់ជាមួយនាយ មនុស្សគ្រប់គ្នាដែលដើរនៅទីនោះប្រាកដជាគិតថាអ្នកទាំងពីរជាសង្សារនឹងគ្នាមិនខាន។
ដើរៗជុងហ្គុកក៏ស្រាប់តែឈប់ងក់នាងចងចិញ្ចើម ពេលឃើញនាយសម្លឹងមើលទៅអ្វីមួយនាងក៏មើលទៅតាម ឃើញថាថេហ្យុងឈរឱបដៃជាមួយនឹងស៊ូហានៅចំពោះមុខអ្នកទាំងពីរ។
ដោយអ្នកទាំងពីរបានឈរសម្លឹងគ្នាទៅវិញទៅមក ដោយក្នុងអារម្មណ៍ម្នាក់ៗគឺមិននៅក្នុងខ្លួនទេ មានអារម្មណ៍ថាឈឺពេលឃើញមនុស្សដែលខ្លួនស្រឡាញ់បណ្ដើរគ្នាជាមួយអ្នកផ្សេង។
" តស់បង! " ថេហ្យុងបានឱបដៃស៊ូហាដើរចេញទៅ នាយក៏បានដើរទៅតាមការអូសទាញរបស់ថេហ្យុងទាំងចម្ងល់។
ជុងហ្គុកបានត្រឹមឱនមុខចុះទាំងមិនសប្បាយចិត្ត ហានណានាងក៏បានមើលទៅកាន់នាយទាំងមិនសប្បាយចិត្តដូចគ្នា នាងដឹងថានាយនៅស្រឡាញ់ថេហ្យុង ក្រសែភ្នែកដែលបាញ់តម្រង់ទៅថេហ្យុងគឺបញ្ចាក់យ៉ាងច្បាស់ ហើយនាយក៏បានដើរចេញទៅរួចនាងក៏ដើរតាម។ ជុងហ្គុកបានដើរមកអង្គុយនៅបង់មួយ នាងក៏ទម្លាក់ខ្លួនអង្គុយក្បែរនាយដោយដាក់ដៃលើស្មានាយអង្អែលបន្តិច។
" មិនអីទេ? "
" មិនអីទេ "
" ត្រង់នេះឯងឈឺមែនទេ? ពេលដែលឃើញគេបណ្ដើរសង្សារថ្មី " នាងចង្អុលទៅលើទ្រូងខាងឆ្វេងរបស់នាយ នាយមិនតបតែទម្លាក់នាយបញ្ជាក់យ៉ាងច្បាស់ថានាយឈឺ នាងមិននិយាយអ្វីបន្តក៏ទាញក្បាលនាយមកផ្អែកស្មារបស់នាង នាយក៏បិទភ្នែកទាំងដកដង្ហើមធំតាងតឹងក្នុងចិត្ត ទឹកភ្នែកនៃភាពឈឺចាប់ក៏បានហូរចុះមក នាងបានសម្លឹងមើលនាយទាំងក្រៀមក្រំ។
ថេហ្យុងពេលដើរចេញមកគឺមានទឹកមុខក្រៀមក្រំទាំងទ្រូងឈឺផ្សារជាពន់ពេក ពេលឃើញអតីតសង្សារចាស់បណ្ដើរអ្នកថ្មី ស៊ូហាបានងាកក្រឡេកឃើញក៏សួរនាំ
" កើតអី? បានជាសើចសប្បាយសុខៗប្ដូរទៅជាក្រៀមក្រំវិញ " នាយផ្អាកដំណើរសួរទៅកាន់ថេហ្យុង ថេហ្យុងមិននិយាយអ្វីតែក៏ស្រក់ទឹកភ្នែកចុះមក អ្នកជាបងឃើញហើយមានការភ័យព្រួយជាខ្លាំង
" កើតអី? ម៉េចសុខៗយំអញ្ចឹង " កំពុងតែខូចចិត្តមកសួរអញ្ចឹងទៀត អ្នកណាទ្រាំបានថេហ្យុងក៏ប្រលែងវាចេញ
" ហឹកៗ "
" ហ្ហើយ! ថេកុំធ្វើឱ្យបងភ័យមើល " ថេហ្យុងនៅតែបន្តយំ អ្នកជាបងក៏ទាញថេហ្យុងមកឱបលួងលោម
ស៊ូហាបាននាំថេហ្យុងមកអង្គុយកន្លែងស្ងាត់មួយដើម្បីឱ្យថេហ្យុងបញ្ចេញអារម្មណ៍ទាំងអស់ដែលមានក្នុងខ្លួនចេញមក ដោយស៊ូហាធ្វើជាស្មាបង្អែកសម្រាប់ថេហ្យុង ព្រមទាំងអង្អែលស្មាលួងលោមផងដែរ។
ទម្រាំតែសម្រួលអារម្មណ៍ឱ្យឈប់យំត្រូវប្រើពេលយូរដែរ ឡើងអាវរបស់ស៊ូហាសើមមួយចំហៀងទៅហើយ។
" អាចប្រាប់បងបានហើយឬនៅ? "
" ម្នាក់ប្រុសមុននេះគឺជាសង្សារចាស់របស់ខ្ញុំ តើបងប្រកាន់ខ្ញុំទេដែលស្រឡាញ់មនុស្សប្រុសដូចគ្នានោះ "
" មិនប្រកាន់ទេ ព្រោះវាជាការសម្រេចចិត្តរបស់ប្អូន សម័យនេះទៅហើយវាគ្មានអីដែលត្រូវប្រកាន់ឡើយ វាជារឿងធម្មតាទីទៅរបស់មនុស្សលោកប៉ុណ្ណោះ " ឮបងប្រុសនិយាយបែបនេះហើយថេហ្យុងក៏បញ្ចេញញញឹមទាំងសប្បាយចិត្ត ដែលបងប្រុសខ្លួនមានគំនិតទូលំទូលាយ មិនមែនជាមនុស្សដែលរើសអើងមនុស្សដែលស្រឡាញ់ភេទដូចគ្នា។
" តែហេតុអីក៏ពួកឯងបែកគ្នា គេក្បត់ឯងមែនទេ? "
" អត់ទេ គាត់ស្រឡាញ់ខ្ញុំណាស់ ហើយខ្ញុំក៏ស្រឡាញ់គាត់ខ្លាំងដូចគ្នា ព្រោះតែចង់ឱ្យគាត់បន្តការសិក្សានៅបរទេស មានអនាគតល្អ ទើបខ្ញុំបង្ខំចិត្តសុំបែកគាត់ ទាំងចិត្តនៅស្រឡាញ់ខ្លាំង " ថេហ្យុងរៀបរាប់ប្រាប់ទៅកាន់ស៊ូហាទាំងអួលដើមក
" ចុះឯងមានដែលគិតចង់ត្រូវគ្នាវិញដែរទេ? "
" ដំបូងៗក៏ធ្លាប់គិត តែពេលនេះលែងហើយ ព្រោះគេអាចនឹងស្អប់ខ្ញុំ " ខ្លួនបានធ្វើឱ្យនាយឈឺចាប់បំផុត ថេហ្យុងនៅចាំទឹកមុខដ៏សោកសៅ ទឹកភ្នែក ការអង្វរករបស់នាយច្បាស់ ដឹងថានាយពេលនោះឈឺចាប់ខ្លាំងប៉ុណ្ណា ខ្លួនបានបំផ្លាញក្ដីស្រឡាញ់ដែលនាយមានចំពោះខ្លួនអស់ហើយ ដូច្នេះនាយប្រាកដជាលែងមានលេសសល់នូវចិត្តដែលស្រឡាញ់ខ្លួន មានតែចិត្តស្អប់តែមួយគត់។
ថេហ្យុងអស់អារម្មណ៍នាំស៊ូហាដើរលេងទៀតហើយ ទើបសុំនាយត្រឡប់ទៅផ្ទះវិញ នាយក៏យល់ទើបអ្នកទាំងពីរសម្រេចចិត្តត្រឡប់មកផ្ទះវិញ។
" មកវិញលឿនម្ល៉េះ? " ចូលមកដល់ផ្ទះក៏ត្រូវបានអ្នកស្រីគីមសួរ ដោយគាត់ក៏បានសង្កេតមើលពីទឹកមុខរបស់ថេហ្យុងដែលវាមានភាពស្រពាប់ស្រពោន។
" កើតអី? "
" អត់មានកើតអីទេម៉ាក់ "
" ប្រាកដទេ? "
" ប្រាកដណាស់ កូនសុំឡើងទៅបន្ទប់សិនហើយ " ថេហ្យុងដើរឡើងទៅបន្ទប់ដោយអ្នកស្រីតាមសម្លឹងមើលដំណើររហូតទាល់តែឡើងទៅផុត ទើបងាកមកេកស៊ូហាដែលឈរក្បែរនោះ។
" ប្អូនគេកើតអីកូន? "
" គឺថេហ្យុងឈឺក្បាលណាអ្នកមីង " ស៊ូហាដឹងថាថេហ្យុងប្រាកដជាមិនចង់ឱ្យអ្នកផ្ទះដឹងនោះទេ ទើបនិយាយកុហសបែបនេះ។
" អញ្ចឹងហ្ហេស? "
" បាទ៎ " អ្នកស្រីគីមក៏លែងមានចម្ងល់បន្តទៀត
ថេហ្យុងមកដល់បន្ទប់ក៏បានបើកទូរយកប្រអប់ពណ៍ផ្ទៃមេឃមួយ ដើរមកអង្គុយលើគ្រែហើយអង្អែលលើប្រអប់នោះថ្នមៗទាំងក្នុងនៅចិត្តកំពុងតែឈឺ ពេលបើកប្រអប់មកក៏ឃើញថាវាសុទ្ធតែជារូបថតដែលបានថតជាមួយជុងហ្គុក ព្រមទាំងមានវត្ថុអនុស្សាវរីយ៍ជាច្រើនដែលជុងហ្គុកបានជូនឱ្យ។ ថេហ្យុងលើករូបថតយកមកមើលម្ដងមួយសន្លឹកៗទាំងអារម្មណ៍នឹករលឹក ទឹកភ្នែកក៏បានស្រក់ហូរចុះមក ខ្លួនពិតជាចង់ដូចដើមវិញណាស់ តែមិនអាច ថេហ្យុងនៅបន្តមើលជារឿយៗទាំងទឹកភ្នែក ព្រមទាំងនឹក អនុស្សាវរីយ៍ជាច្រើនដែលមានជាមួយគ្នាកន្លងមក។To be Continued ♡
YOU ARE READING
ការបែកនិងការជួបគ្នាម្ដងទៀត
Romanceព្រោះតែហេតុផលមួយទើបតម្រូវឱ្យថេហ្យុងសុំបែកជុងហ្គុកទាំងចិត្តនៅស្រឡាញ់ទោះដឹងវាពួកគេទាំងពីរត្រូវឈឺចាប់ក៏ដោយក៏នៅតែធ្វើវា តែក្រោយពេលដែលបែកគ្នាអស់រយ:ពេលជាច្រើនឆ្នាំពួកគេក៏បានជួបគ្នាម្ដងទៀត... Written by : អាយវី