ជុងហ្គុកបានដើរចូលមកក្នុងផ្ទះក៏ឃើញលោកចនអង្គុយលើសាឡុងទំនងដូចជាទើបតែមកពីធ្វើការ។
" ជុងហ្គុកមកនេះបន្តិចមកកូន " លោកចនបានហៅជុងហ្គុកឱ្យទៅអង្គុយជិតគាត់ ឯជុងហ្គុកក៏ដើរទៅអង្គុយក្បែរគាត់។
" មានអីមែនទេប៉ា? " ជុងហ្គុក
" ឮម៉ាក់កូនប្រាប់ថាកូនលែងចង់ទៅសិក្សាបន្តនៅបរទេស តើមែនទេ? " លោកចន
" បាទប៉ា! " ជុងហ្គុក
" ម៉ាក់ក៏បានប្រាប់ហេតុផលដែលកូនប្ដូរចិត្តដែរ តែយ៉ាងណាក៏កូនត្រូវតែទៅដើម្បីអនាគតក្រុមហ៊ុនយើងណាកូន កូនត្រូវទៅរៀននៅទីនោះហើយក៏ត្រូវនៅធ្វើការនៅទីនោះបន្តបួនឆ្នាំទៀតដើម្បីមានបទពិសោធន៍មកវិញកូនត្រូវចូលគ្រប់គ្រងក្រុមហ៊ុនបន្តពីប៉ាតែម្ដង " លោកចន
" ប៉ាថាម៉េច?ត្រូវបន្តធ្វើការបួនឆ្នាំទៀត?អញ្ចឹងមិនឡើងដល់ទៅប្រាំបីឆ្នាំទៅហើយប៉ា វាយូរណាស់ប៉ា " ជុងហ្គុកគ្រាន់តែឮអញ្ចឹងនាយពិតជាភ្ញាក់ផ្អើលណាស់នាយត្រូវទៅដល់ប្រាំមួយឆ្នាំឯណោះយូរណាស់ ហើយនាយក៏មានមុខស្អុយភ្លាមៗតែម្ដងនាយមិនសប្បាយចិត្តនោះទេកំពុងតែមិនចង់ទៅផងមកឮថែមបួនឆ្នាំទៀតជុងហ្គុករឹតតែមិនសប្បាយចិត្ត។
" ប្រាំបីឆ្នាំវាមិនយូរទេកូន ភ្លេចៗខ្លួនក៏កន្លងផុតទៅហើយ ដូចកូនអញ្ចឹងថ្ងៃមុនទើបឃើញថាជាទារកសោះឥឡូវឡើងពេញកម្លោះមាឌឡើងធំជាងប៉ាទៅទៀត " លោកចននិយាយដោយទះស្មារបស់ជុងហ្គុកតិចៗ ដូចគាត់និយាយអញ្ចឹងវេលាពិតជាដើរលឿនណាស់គាត់ទើបតែពរជុងហ្គុកក្នុងដៃសោះថ្ងៃមុបសោះឥឡូវនាយឡើងពេញកម្លោះបាត់ទៅហើយ ជុងហ្គុកវិញទោះគាត់ប្រាប់បែបនេះក៏ដោយក៏យល់ថាវាយូរសម្រាប់ដដែលនឹង។
ជុងហ្គុកបានដើរចូលមកបន្ទប់ក្រោយពីនិយាយជាលោកចនរួច ជុងហ្គុកបានដើរសំដៅមកគ្រែហើយក៏ទម្លាក់កាតាបលើពូករួចក៏ទម្លាក់ខ្លួនអង្គុយលើពូកដោយដកទូរស័ព្ទតេទៅថេហ្យុងសំណព្វចិត្តរបស់នាយ។
#in call
" អាឡូថេ! " ជុងហ្គុក
' ជុងហ្គុកបងតេមករកអូនមានការអី 'ថេហ្យុង
YOU ARE READING
ការបែកនិងការជួបគ្នាម្ដងទៀត
Любовные романыព្រោះតែហេតុផលមួយទើបតម្រូវឱ្យថេហ្យុងសុំបែកជុងហ្គុកទាំងចិត្តនៅស្រឡាញ់ទោះដឹងវាពួកគេទាំងពីរត្រូវឈឺចាប់ក៏ដោយក៏នៅតែធ្វើវា តែក្រោយពេលដែលបែកគ្នាអស់រយ:ពេលជាច្រើនឆ្នាំពួកគេក៏បានជួបគ្នាម្ដងទៀត... Written by : អាយវី