ក្រោយកុម្ម៉ង់រួចហើយអាហារក៏បានមកដល់ដែលមានពេញតុនិងគ្រប់មុខតែម្ដង ដោយពួកគេញ៉ាំអាហារជាមួយគ្នាបណ្ដើរជជែកគ្នាបណ្ដើរ។
" សល់តែពីរអាទិត្យទៀតទេ ប្រឡងហើយយើងពិតជាភ័យណាស់ " ជីមីន
" ឯងពូកែយ៉ាងនេះមិនសមថាភ័យទេ យើងទេដែលត្រូវភ័យនោះ " ថេហ្យុងនិយាយដោយចង់មានន័យថាជីមីនជាមនុស្សដែលរៀនពូកែឆាប់ចេះឆាប់យល់ជាងថេហ្យុង។
" ភ័យខ្លាចថាពេលប្រឡងវិញ្ញាសាដែលចេញនោះជាវិញ្ញាសាដែលយើងមិនបានមើលទោះបានមើលក៏ខ្លាចថាចាំមិនច្បាស់ទើបចេះតែភ័យៗទៅ " ជីមីន
" កុំភ័យអីជីមីន កន្លងមកពួកយើងខំរៀនខ្លាំងប៉ុន្មានគឺពួកយើងដឹងច្បាស់ខ្លួនឯងហើយ មិនជឿថាវិញ្ញាសាទាំងនោះពួកយើងមិនចេះធ្វើមិនបាននោះទេ " ជុងហ្គុក
" ពួកយើងម្នាក់ខំរៀនឡើងស្លក់ភ្នែកអស់ទៅហើយ បើមិនចេះទៀតគឺចប់មិនខាន " យ៉ុនហ្គី
" ដូច្នេះហើយឯងកុំភ័យអីជីមីនជឿថាពេលប្រឡងនោះពួកយើងប្រាកដអាចធ្វើបានពួកយើងនឹងប្រឡងយកនិន្ទេសល្អមិនខាន " ថេហ្យុង
" ឮពួកឯងនិយាយអញ្ចឹងយើងធូរទ្រូងបន្តិចហើយ " ជីមីន
" ប្រឡងហើយពួកយើងគួរតែដើរលេងជុំគ្នាល្អទេ ព្រោះនៅពេលដែលដឹងលទ្ធផលហើយយើងមិនបាននៅទីនេះទៀតទេយើងត្រូវទៅរៀនបន្តនៅបរទេសហើយ " ហានណា
" ពិតមែនហ្ហេសហានណា?ពួកយើងមិនដឹងសោះ " ថេហ្យុងនិយាយទាំងភ្ញាក់ផ្អើលឯយ៉ុនហ្គីនិងជីមីនក៏ដូចគ្នាលើកលែងតែជុងហ្គុកព្រោះរឿងនេះនាងមិនទាន់ប្រាប់អ្នកណាក្រៅពីជុងហ្គុកនោះទេ។
" ពីដំបូងខ្ញុំក៏មិនបានគិតថានឹងទៅសិក្សាបន្តនៅបរទេសដែរ តែប៉ាម៉ាក់ពួកគាត់បានរៀបចំរួចហើយ គាត់ចង់ឱ្យយើងរៀននៅបរទេសទើបសម្រេសចិត្តថាតាមពួកគាត់ទៅរៀននៅទីនោះទៅ " ហានណា
" ពួកយើងប្រាកដជាមិនបានជួបគ្នាទេ តែក៏អបអរផងណា៎ " ថេហ្យុង
" ចុះជុងហ្គុកក្រែងថាឯងក៏ត្រូវបន្តការសិក្សានៅបរទេសដែរហ្ហេសនឹងទៅក្រោយពីដឹងលទ្ធផលដូចជាហានណាដែរមែនទេ? " គ្រាន់តែឮសំណួររបស់យ៉ុនហ្គីហើយថេហ្យុងនិងជុងហ្គយកក៏បានប្ដូរទឹកមុខហាក់មិនសប្បាយចិត្តនោះទេព្រោះមិនយូរមិនឆាប់ពួកគេនឹងត្រូវឃ្លាតឆ្ងាយពីគ្នាហើយ។

YOU ARE READING
ការបែកនិងការជួបគ្នាម្ដងទៀត (ចប់)
Romansព្រោះតែហេតុផលមួយទើបតម្រូវឱ្យថេហ្យុងសុំបែកជុងហ្គុកទាំងចិត្តនៅស្រឡាញ់ទោះដឹងវាពួកគេទាំងពីរត្រូវឈឺចាប់ក៏ដោយក៏នៅតែធ្វើវា តែក្រោយពេលដែលបែកគ្នាអស់រយ:ពេលជាច្រើនឆ្នាំពួកគេក៏បានជួបគ្នាម្ដងទៀត... Written by : អាយវី