ភាគ7

868 39 0
                                        

ពេលវេលាចេះតែកន្លងទៅជារឿយៗរហូតដល់ថ្ងៃវ៉ាកង់ត្រូវឈប់សម្រាកអាចក៏ជាពេលសម្រាប់មើលមេរៀនត្រៀមប្រឡងរបស់សិស្សៗថ្នាក់ទី12ដែលត្រូវត្រៀមប្រឡងនៅពេលខាងមុខផងដែរ ដោយម្នាក់ៗផ្ដោតទៅលើការសិក្សានៅផ្ទះរៀងៗខ្លួនមិនសូវជាបានជួបជុំគ្នានោះទេសូម្បីតែក្លឹបសិក្សានៅថ្ងៃអាទិត្យក៏មិនបានទៅរៀនទៀតដែរ។

តែចំពោះថេហ្យុងនិងជុងហ្គុកវិញគឺរាល់ថ្ងៃពួកគេរៀនជាមួយគ្នា ដោយជុងហ្គុកតែងតែទៅរៀននៅផ្ទះថេហ្យុងរហូតឯថេហ្យុងមិនសូវជាទៅរៀននៅផ្ទះជុងហ្គុកប៉ុន្មានទេ ហើយពេលនេះអ្នកទាំងពីរក៏កំពុងតែរៀននៅក្នុងបន្ទប់តែពីរនាក់ជាមួយគ្នាផងដែរ។

" ញ៉ាំនំនិងទឹកដោះគោសិនទៅក្មេងៗ " ពេលនោះអ្នកស្រីគីមដែលជាម្ដាយរបស់ថេហ្យុងបានដើរចូលមកដោយនៅក្នុងដៃកាន់ថាសដែលមាននូវនំនិងទឹកដោះគោពីរកែវសម្រាប់អ្នកទាំងពីរ។

" អរគុណម៉ាក់ " ថេហ្យុងក៏ទទួលវាចេញពីដៃរបស់លោកស្រីគីមយកមកដាក់លើតុទាបរបស់ខ្លួន។

" អរគុណអ្នកមីង " ជុងហ្គុក

" មិនបាច់គួរសមទេណា ញ៉ាំតាមសប្បាយចុះ " អ្នកស្រីគីមនិយាយហើយក៏ដើរចេញត្រឡប់ទៅវិញ។

" ឆ្ងាញ់ណាស់ " ជុងហ្គុកបាននិយាយសរសើរនៅពេលដែលនាយយកមកញ៉ាំមួយម៉ាត់។

" វាជាស្នាដៃរបស់ម៉ាក់អូនណា៎ " ថេហ្យុង

" មិននឹកស្មានសោះថាម៉ាក់អូនពូកែធ្វើនំឆ្ងាញ់យ៉ាងនេះ " ថេហ្យុង

" បើឆ្ងាញ់ញ៉ាំឱ្យច្រើនៗទៅ " ថេហ្យុង

" បាទអូនសម្លាញ់ " ជុងហ្គុកញ៉ាំនំនោះយកៗទំនងដូចជាឆ្ងាញ់ណាស។ ប្រាកដហើយវាពិតជាឆ្ងាញ់មែន ឯថេហ្យុងក៏ញ៉ាំវាដែរ។

" ផឹកទឹកដោះគោផង " ថេហ្យុងដោយឃើញជុងហ្គុកញ៉ាំតែនំពេកក៏ប្រាប់ឱ្យជុងហ្គុកផឹកទឹកដោះគោផងជៀសវាងនាយញ៉ាំៗអួលនំ ឯជុងហ្គុកក៏ស្ដាប់តាមដោយលើកយកកែវទឹកដោះមកផឹកក្អឹកៗ មើលទៅជុងហ្គុកដូចជាស្ដាប់សម្ដីថេហ្យុងដ៏ហើយ។

ក្រោយពីញ៉ាំរួចអស់ហើយក៏សម្រាកពោះបន្តិចសិនទើបរៀនតដោយថេហ្យុងបានមកគេងកើយលើភ្លៅរបស់ជុងហ្គុក។

ការបែកនិងការជួបគ្នាម្ដងទៀត (ចប់)Where stories live. Discover now