ភាគ3

1K 51 0
                                        

នៅពេលចេញពីរៀនអ្នកទាំងពីរក៏បានទៅដើរលេងតែពីរនាក់ទៅកន្លែងដែលយុវវ័យទូទៅនិយមទៅដើរលេងនៅកន្លែងនោះ ដើរលេងរៀងយូរបន្តិចដែរហើយក៏នាំគ្នាមកញ៉ាំអីនៅអាហារតាមផ្លូវដែលគេលក់ជាលក្ខណ:នៅក្នុងឡាន។ដោយពេលនេះអ្នកទាំងពីរកំពុងអង្គុយរងចាំអាហារដែលបានកុម្ម៉ង់ហើយអ្នកលក់ក៏បានលើកយកមកឱ្យពួកគេ។

" ឃ្លានណាស់ៗ " ថេហ្យុងអាហារមកដល់ភ្លាមក៏ចាប់ផ្ដើមញ៉ាំភ្លាមតែម្ដងញាំឡើងញាប់មាត់មិនខ្លាចថានឹងក្ដៅរលាក់មាត់ឬក៏អួលនោះទេ។

" ញ៉ាំយឺតៗទៅប្រយ័ត្នរលាកនិងអួលទៅ " ជុងហ្គុក

" កុំភ័យវាមិនអីទេ អុក! " ថេហ្យុងនិយាយទាំងអាហារនៅពេញមាត់និយាយមិនទាន់ផុតផងក៏អួលជុងហ្គុកឃើញអញ្ចឹងក៏ហុចទឹកឱ្យទៅថេហ្យុងផឹក។

" ឃើញទេ!និយាយមិនទាន់ផុតផងអួលបាត់ទៅហើយ " ជុងហ្គុក

" អ្នកណាទៅដឹងថាវាអួលនោះ " ថេហ្យុង

" ញ៉ាំយឺតៗឮទេ? " ជុងហ្គុក

" បាទ...បងសម្លាញ់! " ថេហ្យុងនិយាយហើយក៏ញាំវាយឺតៗតាមសម្ដីជុងហ្គុក នាយឃើញអញ្ចឹងក៏សប្បាយចិត្តដែលថេហ្យុងចេះស្ដាប់សម្ដីនាយបែបនេះ។

ក្រោយញ៉ាំអីរួចហើយក៏សម្រេចចិត្តត្រឡប់ទៅផ្ទះវិញជៀសវាងម៉ាក់របស់ពួកគេស្ដីឱ្យជិតប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យផង បែរជានាំគ្នាដើរលេងមិនចេះគិតបែបនេះ។

ជុងហ្គុកនិងថេហ្យុងបានជិះឡានក្រុងមកដល់សង្កាត់ដែលពួកគេរស់នៅ ហើយក៏ត្រូវដើរបន្តទើបដល់ផ្ទះពួកគេដើរមកដល់ច្រកផ្លូវផ្ទះពួកគេដែលវាមានសភាពស្ងាត់ដែរទើបពួកគេដើរកាន់ដៃគ្នាដោយមិនខ្វល់ថាមានអ្នកណានឹងមើលឃើញនោះទេ។

" ក្រោយពីប្រឡងបានបញ្ចប់បងត្រូវទៅរៀនក្រៅប្រទេសពិតមែនទេ? " ថេហ្យុងសុខៗក៏បានសួរអំពីការទៅសិក្សានៅក្រៅប្រទេសរបស់ជុងហ្គុកក្រោយពីការរៀនវិទ្យាល័យបានបញ្ចប់ដែលនាយធ្លាប់និយាយប្រាប់ដល់ថេហ្យុងនៅពេលពួកគេមិនទាន់ក្លាយជាសង្សារនឹងគ្នា។

" ពិតមែនហើយ តើអូនទៅរៀនជាមួយបងទេ? " ជុងហ្គុក

" ជុង!គ្រួសារអូនគ្មានលទ្ធភាពឱ្យអូនទៅរៀននៅក្រៅប្រទេសនោះទេ ត្រឹមតែនៅក្នុងស្រុកប៉ុណ្ណោះ " ថេហ្យុង

ការបែកនិងការជួបគ្នាម្ដងទៀត (ចប់)Where stories live. Discover now