ភាគ14

253 27 3
                                    

     ប្រលានយន្តហោះ
     ជុងហ្គុកបានឱបលាអ្នកគ្រប់គ្នាដែលបានមកជូនដំណើរខ្លួនក្នុងនោះមានលោកចនលោកស្រីចន ជីមីន យ៉ុនហ្គី និងអ៊ុនប៊ីផងដែរ ដែលនាងក៏បានមកជូនដំណើរហានណាដូចគ្នាគឺអ្នកទាំងពីរជិះយន្តទៅជាមួយគ្នាព្រមទាំងប៉ាម៉ាហានណាផងដែរ អត់តែថេហ្យុងនោះទេដែលមិនបានមកជូនដំណើរនោះ។

  " ទៅរៀននៅទីនោះកុំភ្លេចឧស្សាហ៍ទាក់ទងមកពួកយើងផង " យ៉ុនហ្គី

  " អ្អឹម! " ជុងហ្គុកងក់ក្បាលឯភ្នែកក៏ចេះតែសម្លឹងមើលរកមនុស្សម្នាក់ដែលនាយទន្ទឹងរងចាំសង្ឃឹមថានឹងមកតែអត់ឃើញមកនោះទេ។

  " ហានណាឯងក៏ដូចគ្នា កុំភ្លេចយើងឱ្យសោះ " អ៊ុនប៊ី

  " យើងដឹងហើយ យើងមិនភ្លេចឯងទេ " ហានណា

   " មិនបាច់រកមើលទេថេហ្យុងមិនមកឡើយ " ជីមីនប្រាប់ជុងហ្គុកតាមអ្វីដែលថេហ្យុងប្រាប់ថានឹងមិនមកនោះទេ ជុងហ្គុកឮអញ្ចឹងក៏ទម្លាក់ចុះមិនសប្បាយចិត្ត ទោះបីជាបែកគ្នាក៏ដោយក៏គួរតែមកជូនដំណើរគ្នានឹងលាគ្នាជាលើកចុងក្រោយដែរ។

  « អូនពិតជាចិត្តដាច់ណាស់ » ជុងហ្គុកពោលឡើងនៅក្នុងចិត្តដោយក្ដីឈឺផ្សារចង់យំចេញមកទៅហើយ  ព្រោះចិត្តនាយនៅស្រឡាញ់នាយចង់ឱ្យថេហ្យុងមកជូនដំណើរនាយណាស់ទោះពេលនេះមិនត្រូវជាអ្វីនឹងគ្នាក៏ដោយ សូមតែមកជូនដំណើរក្នុងឋាន:ជាមិត្តក៏បាន

  " ជុងហ្គុក!ពួកយើងឆាប់ទៅដល់ម៉ោងត្រូវឡើងយន្តហោះហើយ " ហានណាតឿនពេលឃើញនាយនៅសម្លឹងមើលដកភ្នែក

  " ចាំតិចទៀតបានទេ? " នាយជឿថាថេហ្យុងប្រាកដជាមកជូនដំណើរនាយអាចថាថេហ្យុងយឺតក៏ថាបានដូច្នេះនាយចង់រងចាំសិន។

  " អត់ទេជុងហ្គុក ដល់ម៉ោងហើយ " ហានណាតឿនព្រោះវាពិតជាដល់ម៉ោងមែនទែនហើយ

  " ឆាប់ទៅៗកូនប្រយ័ត្នខកជើងយន្តហោះណា៎ " លោកស្រីចនក៏ជួយតឿនមើលទៅនាយមិនដាច់ចិត្តសោះ

  " បាទ! " ជុងហ្គុកមានតែយល់ព្រម តាមមើលថេហ្យុងប្រហែលជាមិនមកមែនហើយ

     ជុងហ្គុកនិងហានណាក៏បានដើរចូលទៅក្នុងដែលពួកគេត្រូវឡើងយន្តហោះឯគ្រប់គ្នាដែលមកជូនដំណើរនោះសម្លឹងមើលដំណើររបស់អ្នកដែលពីរដែលដើរចេញទៅទាំងអាល័យ។

ការបែកនិងការជួបគ្នាម្ដងទៀត (ចប់)Where stories live. Discover now