ប្រាំបីឆ្នាំកន្លងផុតទៅ
នៅក្នុងរយ:ពេលប្រាំបីឆ្នាំនេះ ថេហ្យុងគឺរស់នៅក្នុងសភាពស្ងប់ស្ងាត់ មិនដូចមុនឡើយ ព្រោះតែការបែកគ្នាជាមួយជុងហ្គុកលើកនោះមក សូម្បីតែព័ត៌មានអំពីជុងហ្គុកក៏ថេហ្យុងមិនបានដឹងឮដូចគ្នាគឺស្ងាត់ឈឹង វាក៏ល្អម្យ៉ាងដែរសម្រាប់គេវាងាយស្រួលក្នុងការកាត់ចិត្ត តែវាមិនអាច។
ថេហ្យុងត្រូវបានធ្វើការនៅក្រុមហ៊ុនមួយតាំងពីរៀនចប់ដែលពេលនេះមានរយ:ពេលបួនឆ្នាំមកហើយ ប៉ុន្មានឆ្នាំដំបូងថេហ្យុងពិតជាពេញចិត្តក្នុងការធ្វើការក្នុងក្រុមហ៊ុននេះណាស់ វាធ្វើឱ្យថេហ្យុងមិនសូវគិតច្រើនពីជុងហ្គុកដោយផ្ដោតតែលើការងាររបស់ខ្លួន តែរយ:ពេលប៉ុន្មានខែចុងក្រោយនេះថេហ្យុងពិតជាមានសម្ពាធជាមួយនឹងការងារជាខ្លាំងព្រោះអ្នកគ្រប់គ្រងថ្មីនៅផ្នែករបស់ខ្លួនពិតជាតឹងរឹងណាស់ ការងារក៏ឱ្យធ្វើច្រើនច្រើនជាងមុនគឺកៀបសង្កត់ខ្លាំងណាស់ ត្រូវជេរស្ដីបន្ទោសសឹងតែរាល់ថ្ងៃ វាពិតជាធ្វើឱ្យថេហ្យុងមានការស្រ្តេសខ្លាំងណាស់។
ចេញពីធ្វើការនាម៉ោងប្រាំបួនយប់ក្រោយបញ្ចប់ករងារយ៉ាងច្រើន ថេហ្យុងបានឃានចូលម៉ាតក្បែរក្រុមហ៊ុនទិញមីកំប៉ុងនិងបៀមកញ៉ាំឱ្យមានកម្លាំងសិនព្រោះឃ្លានណាស់ ញ៉ាំមីអស់ទើបផឹកប្រៀតាមក្រោយ ផឹកដោយភាពស្ងៀមស្ងាត់ ខួរក្បាលក៏បានគិតនឹករលឹកដល់ជុងហ្គុក រយ:ពេលប្រាំឆ្នាំមកនេះខ្លួនពិតជានឹកនាយណាស់ ទឹកភ្នែកក៏បានស្រក់ហូរមកទាំងមិនដឹងខ្លួន។
" ច្រើនឆ្នាំមកនេះ អូននៅតែបំភ្លេចបងមិនបាន " ថេហ្យុងពោលវាឡើងតិចៗទាំងក្រៀមក្រំហើយក៏ផឹកបៀបន្ត ថេហ្យុងព្យាយាមបំភ្លេចនាយណាស់ ដឹងថាពួកគេមិនអាចដូចដើមឡើយ តែវានៅតែមិនអាចតែងតែនឹកឃើញនាយជារឿយៗ។ ក្រោយផឹកអស់ហើយថេហ្យុងក៏សម្រេចថាចេញពីម៉ាត ត្រឡប់ទៅផ្ទះវិញ។
ដើរមកដល់ចំណតឡានក្រុងថេហ្យុងទទួលបានសារមួយ ហើយក៏ដកយកវាមកបើកមើលឃើញថាវាគឺជាសាររបស់ជីមីន។
" ចុងសប្ដាហ៍នេះទំនេរទេ ពួកយើងគួរតែជួបជុំគ្នាម្ដង "
" យើងមិនច្បាស់ទេ ចាំដល់ថ្ងៃនោះយើងនឹងប្រាប់ឯង " ក្រោយផ្ញើសារតបទៅជីមីនវិញហើយថេហ្យុងក៏ទុកទូរស័ព្ទវិញ ហើយឡានក្រុងក៏បានមកដល់ថេហ្យុងក៏ឡើងមកអង្គុយក្នុងឡានក្រុង ផ្អែកក្បាលទៅកញ្ចក់បង្អួចបិទភ្នែកគេងទាំងហត់នឿយ រួចឡានក្រុងក៏បានបើកចេញដំណើរទៅ ។
YOU ARE READING
ការបែកនិងការជួបគ្នាម្ដងទៀត
Romanceព្រោះតែហេតុផលមួយទើបតម្រូវឱ្យថេហ្យុងសុំបែកជុងហ្គុកទាំងចិត្តនៅស្រឡាញ់ទោះដឹងវាពួកគេទាំងពីរត្រូវឈឺចាប់ក៏ដោយក៏នៅតែធ្វើវា តែក្រោយពេលដែលបែកគ្នាអស់រយ:ពេលជាច្រើនឆ្នាំពួកគេក៏បានជួបគ្នាម្ដងទៀត... Written by : អាយវី