ភាគ4

275 19 0
                                    

ច្រើនថ្ងៃក្រោយមកកម្មពិធីជុំលេៀងជួបជុំគ្នាបានដល់កម្មពិធីចាប់ផ្ដើមនៅម៉ោងពីរតែក្រុមមិត្តៗរបស់ថេហ្យុងនិងជុងហ្គុកបាននាំគ្នាមកនៅម៉ោងបួនឯណោះហើយកម្មពិធីជុំលៀងនេះប្រព្រឹត្តឡើងនៅក្លឹបហាត់បាល់ទះដែលវាមានទីធ្លាធំទូលាយ ហើយក្នុងកម្មពិធីមានរៀបចំចំណីអាហារនិងទឹកក្រូចជាច្រើនដែលលុយចំណាយបានមកពីក្រុមសិស្សចូលលុយគ្នាប៉ុណ្ណឹងខាងសាលាគ្រាន់តែបើកសិទ្ធឱ្យសិស្សទាំងអស់រៀបចំកម្មពិធីជុំលៀងនោះទេ ហើយក៏មានការចាក់បាសរាំលេងនិងមានលេងល្បែងកម្សាន្តខ្លះៗជុំគ្នាផងដែរ។

" មានរបស់ញ៉ាំច្រើនណាស់ " ថេហ្យុងបានមករកកន្លែងដាក់ចំណីអាហារមុនគេហើយសម្លឹងមើលចំណីអាហារទាំងស្រក់ទឹកមាត់ដោយមានជុងហ្គុកដើរជាមួយឯមិត្តផ្សេងៗទៀតទៅលេងជាមួយមិត្តៗឯទៀតបាត់ហើយ។

" បងឃ្លានឬនៅ?បើឃ្លានញ៉ាំជាមួយអូនមក " ថេហ្យុង

" បាន!បងញ៉ាំជាមួយអូនដែរ " ជុងហ្គុកក៏បានដើរទៅយកចានដាក់ចំណីអាហារពីរព្រមទាំងស្លាបព្រាមួយសម្រាប់ខ្លួនមួយទៀតសម្រាប់ថេហ្យុង យករួចហើយក៏យកនិងហុចវាទៅឱ្យថេហ្យុងមួយ។

ថេហ្យុងក្រោយបានហើយក៏ចាប់យកអាហារដែលខ្លួនចូលចិត្តប៉ុន្មានមុខឯជុងហ្គុកក៏ដូចគ្នា ក្រោយរួចរាល់ហើយក៏ដើរទៅរកកន្លែងអង្គុយ ដែលនៅទីនោះក៏មានរៀបចំតុកៅអីសម្រាប់អង្គុយផងដែរ ថេហ្យុងនិងជុងហ្គុកក៏បានអង្គុយនៅកៅអីនៃតុមួយហើយក៏ចាប់ផ្ដើមញ៉ាំជាមួយគ្នា។

" មិនគិតទៅសប្បាយសិនទេ មករកអីញ៉ាំតែម្ដង " ជីមីនបានដើរមកជាមួយយ៉ុនហ្គី។

" ឃ្លានហើយត្រូវញ៉ាំសិនទើបមានកម្លាំងសប្បាយជាមួយពួកគេដែរ " ថេហ្យុង

" ទៅរកអីញ៉ាំដែរសិន មោះ!យ៉ុនហ្គីមកជាមួយគ្នា " ជីមីនក៏បានអូសដៃយ៉ុនហ្គីដើរចេញទៅរកញ៉ាំអី។

" ដូចមិនឃើញហានណាសោះ " ថេហ្យុងបានងាកសម្លឹងរកហានណាមិនដឹងថានាងទៅណាហើយនោះទេ។

" ហានណាអាចទៅលេងជាមួយមិត្តៗរបស់នាងទេដឹង " ជុងហ្គុក

" ប្រហែលហើយ " ថេហ្យុង

ការបែកនិងការជួបគ្នាម្ដងទៀតWhere stories live. Discover now