#ថ្ងៃថ្មៃ
ជុងហ្គុកកំពុងអង្គុយនៅក្នុងថ្នាក់ដោយក្នុងចិត្តកំពុងតែគិតពីរឿងរ៉ាវដែលនាយបាននិយាយជាមួយលោកស្រីចនកាលពីយប់មិញនោះ បើនាយពិតជាត្រូវទៅបន្តការសិក្សានៅបរទេសពិតមែននោះ នាយពិតជាត្រូវបែកពីថេហ្យុងមួយរយ:ពេលហើយមែនទេ?វាមិនមែនតិចឆ្នាំនោះទេដល់ទៅបួនឆ្នាំឬអាចលើសនឹងផងក៏មិនដឹងនាយពិតជាមិនអាចឃ្លាតឆ្ងាយពីថេហ្យុងបានទេ ណាមួយស្នេហាពួកគេទើបតែចាប់ផ្ដើមផងខ្លាចថាត្រូវឃ្លាតគ្នាឆ្ងាយហើយយូរបែបនេះខ្លាចថាថេហ្យុងនឹងអស់ចិត្តពីនាយនោះទេ ចំពោះនាយវិញទោះឃ្លាតថេហ្យុងឆ្ងាយប៉ុណ្ណាយូរប៉ុណ្ណាក៏ចិត្តនាយនៅស្រឡាញ់ថេហ្យុង ព្រោះនាយជាមនុស្សដែលថាបើដាក់ចិត្តស្រឡាញ់អ្នកណាហើយគឺនាយស្រឡាញ់ខ្លាំងស្រឡាញ់ចេញពីចិត្តមិនងាយប្រែចិត្តស្រឡាញ់អ្នកផ្សេងឡើយទោះមានអ្នកណាល្អជាងស្អាតជាងក៏ដោយ។
ជុងហ្គុកបានក្រឡេកមើលទៅថេហ្យុងដែលកំពុងអង្គុយជជែកជាមួយមិត្តៗដោយមានសើចសប្បាយ ឃើញហើយនាយពិតជាមិនដាច់ចិត្តទៅចោលថេហ្យុងនោះទេខ្លាចថាថេហ្យុងនឹងត្រូវខូចចិត្តដែលត្រូវឃ្លាតខ្លួននោះ។
ថេហ្យុងបានងាកមកមើលជុងហ្គុកដែលមានទឹកមុខមិនល្អនោះទេ ក្នុងចិត្តក៏ឆ្ងល់ថាជុងហ្គុកកើតអីបានជាសង្សាររបស់ខ្លួនមានទឹកមុខមិនល្អបែបនេះ។
" កើតអី? " ថេហ្យុងបានបាច់ស្មារបស់ជុងហ្គុកនិងសួរនាំ។
" គ្មានអីទេ " ជុងហ្គុក
" ប្រាកដទេ?កុំកុហកណា " ថេហ្យុង
" បងពិតជាមិនអីពិតមែន ហ្អឹម! " ជុងហ្គុដើម្បីកុំឱ្យថេហ្យុងសង្ស័យច្រើនក៏ញញឹមបញ្ជាក់ថានាយពិតជាមិនអីពិតមែន។
" មិនអីក៏មិនអីចុះ " ថេហ្យុងដឹងថាជុងហ្គុកប្រាកដជាមានអីនៅក្នុងចិត្តទោះជុងហ្គុកបញ្ជាក់បែបនេះក៏ដោយ បើជុងហ្គុកមិនចង់ប្រាប់ក៏មិនប្រាប់ទៅ អាចថានៅក្នុងថ្នាក់មានសិស្សច្រើនទើបនាយអាចថាពិបាកនិយាយចេញមកចាំមានគ្នាតែពីរនាក់ចាំសួរតាមក្រោយឱ្យច្បាស់ថានាយកើតអ្វីឱ្យប្រាកដ។

YOU ARE READING
ការបែកនិងការជួបគ្នាម្ដងទៀត (ចប់)
Romanceព្រោះតែហេតុផលមួយទើបតម្រូវឱ្យថេហ្យុងសុំបែកជុងហ្គុកទាំងចិត្តនៅស្រឡាញ់ទោះដឹងវាពួកគេទាំងពីរត្រូវឈឺចាប់ក៏ដោយក៏នៅតែធ្វើវា តែក្រោយពេលដែលបែកគ្នាអស់រយ:ពេលជាច្រើនឆ្នាំពួកគេក៏បានជួបគ្នាម្ដងទៀត... Written by : អាយវី