ទីង!!!តុង!!!
សម្លេងចុចកណ្ដឹងបានបន្លឺឡើងដែលថេហ្យុងឮហើយក៏ដើរចេញមកបើកទ្វារក៏ឃើញថាលោកស្រីចនដែលបានមកផ្ទះរបស់ខ្កួន។
" អ្នកមីង! " ថេហ្យុងបន្លឺហៅគាត់តិចៗ នឹកឆ្ងល់ថាហេតុអ្វីក៏ថ្ងៃនេះលោកស្រីចនមកដល់ផ្ទះខ្កួនបែបនេះ។
" គឺមីងមានការចង់និយាយជាមួយក្មួយបន្តិច " លោកស្រីចនក៏បាននិយាយប្រាប់ពីមូលហេតុដែលគាត់មកហើយក៏បានស្រាយចម្ងល់របស់ថេហ្យុង។
" អញ្ចឹងអ្នកមីងអញ្ជើញចូលមកខាងក្នុងសិនមក " ថេហ្យុងបានបើកផ្លូវឱ្យគាត់ដើរចូលទៅខាងក្នុង លោកស្រីចនគាត់ក៏បានដើរចូលទៅ ថេហ្យុងបិទទ្វាររបងហើយក៏បានដើរចូលទៅតាមក្រោយលោកស្រីចន។
ចូលមកដល់ក្នុងផ្ទះលោកស្រីចនបានមកអង្គុយនៅលើសាឡុងឯថេហ្យុងក៏ដើរហួសទៅយកទឹកត្រជាក់មួយកែវមកឱ្យលោកស្រីចនហើយក៏អង្គុយក្បែរគាត់។
" អ្នកមីងមានការអ្វីចងើនិយាយជាមួយក្មួយមែនទេ? " ថេហ្យុង
" គឺមីងចង់សួរក្មួយថាហេតុអីបានជាជុងហ្គុកដូចជាមិនព្រមទៅរៀននៅបរទេសសោះ ក្មួយដឹងទេ? " លោកស្រីចន
" ក្រែងជុងហ្គុកប្រាប់ខ្ញុំថាគេនឹងទៅហើយ ហេតុអ្វីក៏ស្រាប់តែមិនចង់ទៅវិញ? " ថេហ្យុង
" មីងក៏មិនយល់ថាហេតុអ្វីក៏ជុងហ្គុកគេបែបនេះ គេប្រាប់ថាមិនចង់ទៅមិនមែនម្ដងទេ គឺច្រើនដងហើយ តែមីងនិងពូនៅតែចង់ឱ្យជុងហ្គុកទៅ ហើយកាលដែលជុងហ្គុកមិនចង់ទៅព្រោះតែក្មួយមែនទេ? " លោកស្រីចន
" មិនអាចដោយសារតែខ្ញុំទេអ្នកមីង " ថេហ្យុង
" តែមីងយល់ថាព្រោះក្មួយ ក្នុងចំណោមមិត្តទាំងអស់ជុងហ្គុកគឺចូលចិត្តក្មួយជាងគេមីងដឹងណា៎ "
" អាចមិនដោយសារក្មួយក៏ថាបាន ត្រឹមជាមិត្តគ្មានហេតុផលអ្វីដែលជុងហ្គុុកមិនចង់ទៅរៀនដោយសារក្មួយនោះទេ " ថេហ្យុង
" មីងក៏គិតបែបនេះដែរបើជាមិត្តធម្មតាមិនមែនចិត្តមិនដាច់ថ្នាក់នេះទេ ទាន់តែជាសង្សារនឹងគ្នាទើបចិត្តមិនដាច់ តើក្មួយថេហ្យុងនិងជុងហ្គុកជាសង្សារគ្នាមែនទេ " លោកស្រីចនសួរបែបនេះឡើងដែលថេហ្យុងឮហើយក៏ចាប់ផ្ដើមភ័យស្លេកមុខតែម្ដងហើយក៏មិនដឹងថាគួរប្រាប់គាត់ការពិតឬក៏កុហកនោះទេ។
![](https://img.wattpad.com/cover/366263484-288-k539443.jpg)
YOU ARE READING
ការបែកនិងការជួបគ្នាម្ដងទៀត (ចប់)
Romansaព្រោះតែហេតុផលមួយទើបតម្រូវឱ្យថេហ្យុងសុំបែកជុងហ្គុកទាំងចិត្តនៅស្រឡាញ់ទោះដឹងវាពួកគេទាំងពីរត្រូវឈឺចាប់ក៏ដោយក៏នៅតែធ្វើវា តែក្រោយពេលដែលបែកគ្នាអស់រយ:ពេលជាច្រើនឆ្នាំពួកគេក៏បានជួបគ្នាម្ដងទៀត... Written by : អាយវី