នៅពេលថេហ្យុងងូតទឹករួចរាល់ហើយក៏បានហៅជុងហ្គុកឱ្យមកហើយជុងហ្គុកក៏ចូលទៅបីថេហ្យុងចេញពីបន្ទប់ទឹកដាក់ថេហ្យុងឱ្យមកអង្គុយលើគ្រែស្របពេលនោះសម្លេងគោះទ្វារបានបន្លឺឡើង។
" ប្រហែលជាអាហារខាងសណ្ឋាគារបានមកដល់ហើយ "
" អញ្ចឹងអូនសុំពាក់ខោអាវសិន " ថេហ្យុងក៏ប្រញាប់ រូតរះពាក់ខោអាវដែលជុងហ្គុកបានរៀបចំទុកនៅលើគ្រែរួចជាស្រេច ក្រោយស្លៀករួចហើយជុងហ្គុកក៏ដើរទៅបើកទ្វារឃើញថាជាបុគ្គលិកបានយកអាហារមកដល់ពិតមែន បុគ្គលិកក៏បានរុញរទះដាក់អាហារចូលមកខាងក្នុងហើយក៏រៀបចំដាក់វានៅលើតុក្រោយរួចរាល់អស់ហើយក៏ដើរចេញត្រឡប់ទៅវិញ។
ថេហ្យុងក៏ប្រឹងងើបដើរមកលើសាឡុងដើម្បីមកញ៉ាំអាហារដោយជុងហ្គុកក៏ដើរទៅជួយគ្រាថេហ្យុងឱ្យមកអង្គុយលើសាឡុងហើយក្នុងចំណោមអាហារទាំងនោះក៏មានទឹកស៊ុបក្ដៅៗសម្រាប់ថេហ្យុងផង។
" អូនញ៉ាំមុនទៅបងសុំទៅងូតទឹកសិន " ជុងហ្គុកនិយាយហើយក៏ដើរចូលទៅបន្ទប់ទឹកបាត់ឯថេហ្យុងក៏មិនចាំយូរក៏ញ៉ាំព្រោះឃ្លានខ្លាំងណាស់ ។
ជុងហ្គុកងូតទឹករួចហើយក៏ចេញត្រឡប់មកវិញហើយក៏ស្លៀកខោអាវរួចក៏មកអង្គុយញ៉ាំជាមួយនឹងថេហ្យុងដែរ។
ក្រោយពីញ៉ាំរួចហើយអ្នកទាំងពីរក៏អង្គុយសម្រាកមើលទូរទស្សន៍ជាមួយគ្នា។
" និយាយអញ្ចឹងម៉ោងប៉ុន្មានហើយ? " ថេហ្យុង
" ម៉ោងមួយជាងហើយ " ជុងហ្គុក
" មួយហើយ?ចុះគម្រោងដើរលេងជាមួយមិត្តនោះ? " ថេហ្យុង
" ព្រឹកមិញបងប្រាប់ពួកគេហើយថាមិនបានទៅទេ ចាំរសៀលចាំទៅ តែឥឡូវរសៀលហើយ "
" អញ្ចឹងសួរទៅពួកគេទៅមើលថាទៅម៉ោងប៉ុន្មាន? "
" ចាំបងសួរ? " ជុងហ្គុកក៏បានដកទូរស័ព្ទឆាតទៅសួរយ៉ុនហ្គីដោយយ៉ុនហ្គីប្រាប់ថាទៅម៉ោងបី។
" ពួកគេថាម៉ោងបីទើបចេញទៅលេងនៅឆ្នេរសមុទ្រ "
" នៅពីរម៉ោងទៀត អញ្ចឹងអូនសុំទៅគេងសិនហើយ " ថេហ្យុងក៏ងើបដើរសំដៅទៅលើគ្រែពេលនេះថេហ្យុងគេលែងសូវឈឺទៀតហើយគឺនៅតិចៗប៉ុណ្ណោះឯជុងហ្គុកក៏ងើបដើរទៅតាមពីក្រោយគេងឱបគ្នាសិនទៅទម្រាំដល់ម៉ោងត្រូវទៅ។
#ឆ្នេរសមុទ្រ
គ្រប់គ្នាបានមកដល់ឆ្នេរសមុទ្រមិនចាំយូរក៏នាំគ្នាចូលទៅលេងទឹកសុមទ្រជាមួយគ្នាយ៉ាងសប្បាយរីករាយដោយមានបាច់ទឹកគ្នាដាក់គ្នាទៅវិញទៅមកព្រមទាំងចាប់គ្នាបោះគ្នាចូលទឹកផងដែរ ដោយយ៉ុនហ្គីជាអ្នកលើកបីនិងចាប់ជីមីនបោះចូលក្នុងទឹកឡើងជីមីនឈ្លក់ទឹកសមុទ្រដោយចង់សងសឹកជីមីនក៏រត់ដេញចង់ចាប់យ៉ុនហ្គីបោះចូលទឹកសមុទ្រវិញម្ដងតែយ៉ុនហ្គីនាយមិនឱ្យចាប់បានងាយៗនោះទេ ឯថេហ្យុងនិងជុងហ្គុកក៏បានប្រលែងគ្នាលេងយ៉ាងសប្បាយជាមួយគ្នារបៀបជាគូស្នេហ៍ហើយថេហ្យុងក៏បានឡើងជិះខ្នងរបស់ជុងហ្គុកហើយនាយក៏នាំនាយតូចរត់លេងនៅក្នុងទឹកសមុទ្រយ៉ាងសប្បាយរីករាយ ហើយសកម្មភាពរបស់អ្នកពីរត្រូវបានមើកដោយអ៊ុនប៊ីនិងហានណាដោយអ៊ុនប៊ីនាងមើលដោយស្នាមញញឹមឯហានណាមើកដោយក្ដីប្រចណ្ឌ ។
" មើលពីរនាក់គេចុះ sweet ដ៏ហើយ " នាងនិយាយដោយស្នាមញញឹមនិងក្ដីសុខជាងម្ចាស់សាមីទៅខ្លួនទៀតដោយមិនបានមើលពីទឹកមុខរបស់ហានណានោះទេថានាងមានទឹកមុខបែបណា។
" យើងឈប់លេងហើយ " ហានណានិយាយហើយក៏ដើរចេញពីសមុទ្រឡើងទៅលើគោក ឯអ៊ុនប៊ីបានស្រែកឃាត់នាងដែរតែហានណានាងមិនស្ដាប់ដើរទៅអង្គុយនៅលើកៅអីប៉ាអ៊ីបាត់ទៅ ហើយអ៊ុនប៊ីនាងក៏មិនបានដើរទៅតាមហានណាដែរគឺចូលទៅលេងជាមួយពួកគេដែរទៅ។
ក្រោយពីលេងឆ្អែតគ្រប់គ្នាអស់ហើយក៏នាំគ្នាមកអង្គុយនៅលើក្រណាត់ដែលពួកគេបានក្រាលហើយញ៉ាំអាហារសមុទ្រជុំគ្នា។
" ន៎ែ!ព្រឹកម៉េចយើងឆ្ងល់ពីរនាក់ឯងមិនទាន់បាត់ទេ ថានាំគ្នាទៅធ្វើអីបានជាអស់កម្លាំងតែទាំងពីរឯងហ្នឹង? " ជីមីនសួរដោយមានការឆ្ងល់ជាខ្លាំងតាំងពីព្រឹកមកទើបពេលនេះនឹកឃើញសួរពួកគេ ឯសាមីខ្លួនឮសំណួរក៏បង្ហាញអាការ:អឹមអៀនស្ទាក់ស្ទើរមិនហ៊ាននិយាយនិងមិនចង់ប្រាប់ដូចគ្នា។
" យប់មិញ...គឺយប់មិញពួកយើងលេងហ្គេមជាមួយគ្នាទាល់តែដល់យប់ជ្រៅអាចថាម៉ោង1ម៉ោង2ទើបបានគេងដូច្នេះទើបគ្មានកម្លាំងងើបទៅដើរលេងជាមួយពួកឯងទៅ ហេហេ " ជុងហ្គុកឆ្លើយដោយការកុហកទាំងសើចមិនសមហាក់មានពិរុទ្ធលាក់លៀមនូវរឿងអ្វីម្យ៉ាង។
" ត្រូវហើយៗគឺពួកយើងលេងហ្គេមជាមួយ ហេហេ!! " ថេហ្យុងក៏និយាយកុហកស្របតាមជុងហ្គុកដែរដើម្បីធ្វើឱ្យពួកគេកាន់តែជឿ។
" ផូស!ផូស! " មួយកញ្ញរម្នាក់ពីស្នាដៃរបស់ជីមីនទៅលើក្បាលរបស់ជុងហ្គុកនិងថេហ្យុង។
" អួយ!!! " អ្នកទាំងពីរស្រែកឈឺនិងលើកដៃទៅត្រដុសក្បាលកន្លែងដែលជីមីនខោកនោះទាំងទឹកមុខស្អុយព្រមគ្នា។
" ចង់តែដាក់ថែមទេហា៎ ដឹងហើយថាព្រឹកត្រូវដើរលេងជុំគ្នាបែរជានាំគ្នាទៅលេងហ្គេមដល់យប់ជ្រៅ " ដោយជីមីនលើកជើងហាក់ដូចជាចង់ធាក់ពួកគេទាំងពីរ
" មកពីខានលេងយូរទើបចង់រំលឹកក្បាច់គុនខ្លះ " ជុងហ្គុកនិយាយដោយទឹកមុខស្អុយឯដៃក៏នៅត្រដុសក្បាលដដែល។
" ចង់តែដាក់ថែមទេហា៎ " ជីមីនលើកជើងហាក់ចង់ធាក់ជុងហ្គុក
" អ្នកទាំងពីរពិតជាលេងហ្គេមមែនហ្អេស? ហ្គេមបែប... " អ៊ុនប៊ីនិយាយដោយយកអង្អុលដៃនិងចង្អុលដៃប៉ះគ្នាតិចៗនិងសម្លឹងមើលទៅកាន់ពួកគេដោយហេតុថាខ្លួនបានដឹងរឿងរបស់ពួកគេថាបានធ្វើអីខ្លះជាមួយគ្នា ឯអ្នកទាំងពីរក៏យល់ថាអ៊ុនប៊ីចង់សំដៅពីរឿងអ្វីដែលធ្វើឱ្យពួកគេចាប់ផ្ដើមភ័យខ្លួនឡើងតែម្ដង។
" ហេហេ!!គឺហ្គេមបាញ់គ្នាទៅវិញទៅមកនឹងណា៎ " ថេហ្យុង
" នឹងហើយៗ "
" អរររ " អ៊ុនប៊ីធ្វើដូចជាជឿតែក្រសែភ្នែកនិងទឹកមុខរបស់នាងគឺមិនមែននោះទេគឺបង្ហាញស្នាមញញឹមដោយដឹងថាពួកគេនិយាយកុហកហើយនាងដឹងថាពួកគេបានធ្វើអ្វីពិតប្រាកដ។
ហើយមូលហេតុដែលនាងអាចដឹងថាពួកគេបានធ្វើអ្វីពិតប្រាកដនោះព្រោះនាងបានសង្កេតមើលទៅលើស្នាមករបស់ជុងហ្គុកការពីព្រឹកមិញដែលគ្មាននរណាម្នាក់បានចាប់អារម្មណ៍ដូចនាងនោះទេ ហើយនៅពេលមកឃើញស្នាមកថេហ្យុងទៀតនាងក៏ច្បាស់100ភាគរយតែម្ដងថាពួកគេបានធ្វើអី្វជាមួយគ្នាហើយ។
ក្រោយពីលេងសប្បាយអស់កម្លាំងហើយក៏នាំគ្នាមកសម្រាកដើម្បីមានកម្លាំងបន្តដើរលេងនៅថ្ងៃទៀត។
នៅពេលចូលមកដល់បន្ទប់អ្នកទាំងពីរក៏បានដើរសំដៅទៅគ្រែហើយទម្លាក់ខ្លួនគេងទាំងពីរនាក់ទាំងអស់កម្លាំង។
" បងថាអ៊ុនប៊ីនាងអាចដឹងថាពួកយើងបាន... " ថេហ្យុងក៏ងាកមកនិយាយជាមួយជុងហ្គុក
" បងថានាងអាចដឹងហើយព្រឹកនាងបានប្រាប់បងឱ្យកុម្ម៉ង់ស៊ុបឱ្យអូនញ៉ាំទៀតផង "
" ហេតុអ្វីក៏នាងដឹង? " ថេហ្យុងសញ្ចឹងគិតថាហេតុអ្វីក៏នាងអាចដឹងបានទៅឮក៏សម្លេង?បើឮគ្រាន់តែបន្ទប់យ៉ុនហ្គីនិងជីមីនជាអ្នកឮទើបត្រូវព្រោះបន្ទប់ពួកគេនៅជាប់គ្នាឯបន្ទប់នាងនៅចុងជាប់បន្ទប់យ៉ុនហ្គីឯណ្ណោះ ហើយនាងបានងាកមើលជុងហ្គុកក្រឡេកទៅត្រង់កឃើញស្នាមក្រហមជាំដែលន្សល់ពីការថើបជញ្ជាក់ហើយថេហ្យុងក៏បានងើបទៅឆ្លុះកញ្ច្់មើលកខ្លួនឯងក៏ឃើញមានដូចគ្នាទើបថេហ្យយងដឹងថាអ៊ុនប៊ីនាងអាចដឹងដោយសារបែបនេះ។
" អូនដឹងហើយថានាងដឹងដោយបែបណា " ថេហ្យុងក៏ដើរមកអង្គុយក្បែរជុងហ្គុកឯនាយក៏ងើបអង្គុយសម្លឹងមើលមុខថេហ្យុងទាមទារចម្លើយ។
" គឺត្រង់នេះ " ថេហ្យុងចង្អុលទៅករបស់ជុងហ្គុកនិងករបស់ខ្លួន ហើយក៏ទម្លាក់ខ្លួនទៅលើគ្រែទាំងមុខចង់យំមានអារម្មណ៍ថាខ្មាសនាងណាស់មិនគួរណា៎ឱ្យនាងបានដឹងសោះ។
" បើនាងដឹងហើយចុះអ្នកផ្សេងនោះដឹងដែរទេ បើដឹង!ហួច...ខ្មាសគេណាស់ ហិកហិក!! " ថេហ្យុងយកដៃខ្ចប់មុខយំមិនចេញទឹកភ្នែកនោះទេ
" ប្រហែលអ្នកផ្សេងមិនដឹងទេ បើដឹងយ៉ុនហ្គីនិងជីមីនប្រាកដជាបង្អាប់ពួកយើងមិនខានទេ "
" បងប្រាកដទេ? " ថេហ្យុងក៏ដកដៃចេញពីមុខចេញសួរទៅកាន់ជុងហ្គុក
" អូនធ្វើមើលដូចមិនដឹងចរិកពួកវា "
" មែនហើយបើពួកវាទៅដឹងអូនមិនដឹងជាយកមុខទៅទុកឯណាទេ ខ្មាសគេណាស់ "
" រឿងទូទៅសោះខ្មាសធ្វើអី "
" រឿងទូទៅក៏ដោយ ក៏មិនគួរបើកចំហពេកដែរ " នាយតូចខំមាត់សម្លក់នាយ ឯនាយក៏សើចដើមកតិចៗរួចឱនទៅថើបមាត់របស់ថេហ្យុងមួយខ្សឺត សឹមដើរចេញទៅងូតទឹកមុន។សូមរងចាំអាននៅភាគបន្ត☻︎
សរសេរដោយ អាយវី ♡︎
YOU ARE READING
ការបែកនិងការជួបគ្នាម្ដងទៀត
Romanceព្រោះតែហេតុផលមួយទើបតម្រូវឱ្យថេហ្យុងសុំបែកជុងហ្គុកទាំងចិត្តនៅស្រឡាញ់ទោះដឹងវាពួកគេទាំងពីរត្រូវឈឺចាប់ក៏ដោយក៏នៅតែធ្វើវា តែក្រោយពេលដែលបែកគ្នាអស់រយ:ពេលជាច្រើនឆ្នាំពួកគេក៏បានជួបគ្នាម្ដងទៀត... Written by : អាយវី