ភាគ10

363 19 0
                                    

      ក្រោយអាហារពេលល្ងាចបានបញ្ចប់គ្រប់គ្នាក៏នាំគ្នាចេញក្រៅដើរលេងមើលនេះមើលនោះ ដោយក្នុងអំឡុងពេលដើរនោះថេហ្យុងដើរបណ្ដើរគ្នាជាមួយនឹងជុងហ្គុកសាងសងស្នេហាជាមួយគ្នាដោយមិនខ្វល់ពីអ្នកណាទាំងអស់ ពិសេសដែលអ្នកដើរតាមពីក្រោយសុទ្ធសឹងជាអ្នក Single ដែលធ្វើឱ្យជីមីននិងយ៉ុនហ្គីមានការជ្រេញជាខ្លាំង ចំណែកអ៊ុនប៊ីនាងមានតែសប្បាយចិត្តទៅវិញទេដែលឃើញអ្នកដែលនាង Ship ផ្អែមល្ហែមជាមួយគ្នានៅចំពោះមុខបែបនេះ ឯហានណានាងមិនសប្បាយចិត្តជាមួយនោះទេនាងមើលទៅពួកគេដោយក្ដីប្រចណ្ឌនិងច្រណែនលាយឡំគ្នា។
     ក្រោយដើរលេងក៏សម្រេចថាមកសណ្ឋាគារវិញសម្រាកដើម្បីយកកម្លាំងទុកដើរលេងនៅថ្ងៃស្អែកទៀត។ ថេហ្យុងនិងជុងហ្គុកក៏បានបើកទ្វារបន្ទប់ចូលមកនៅពេលដើរចូលមកដល់ខាងក្នុងហើយជុងហ្គុកក៏បានដើរមកឱបថេហ្យុងពីក្រោយដោយទម្លាក់ចង្ការដាក់លើស្មារបស់ថេហ្យុង។
    " ឆាប់ទៅងូតទឹកទៅ កុំមកឱបអូនបែបនេះអី? " ថេហ្យុងបាននិយាយប្រាប់ដល់ជុងហ្គុកដែលគិតពីសម្ងំនៅលើ.ករបស់ខ្លួន។
    " បងសុំឱបអូនបែបនេះមួយភ្លេតសិន " ជុងហ្គុកនិយាយតិចៗក្បែរត្រចៀករបស់ថេហ្យុង ឯថេហ្យុងក៏មិននិយាយអ្វីទៀតដែរមានតែឱ្យជុងហ្គុកនៅសម្ងំបែបនេះទៅ។
     ប្រហែលប៉ុន្មាននាទីជុងហ្គុកក៏ងើបចេញពីករបស់ថេហ្យុហព្រមទាំងប្រលែងដៃពីការឱបហើយទាញថេហ្យុងឱ្យបែរមកកាន់ខ្លួន។
    " ថេ!អូនដឹងទេថាពេលនេះបងស្រឡាញ់អូនខ្លាំងប៉ុន្មាន ក្ដីស្រឡាញ់របស់បងចំពោះអូនវាពិតជាធំធេងណាស់អូនមានដឹងទេ? " ជុងហ្គុក
    " តើវាមានទំហំធំប៉ុន្មានទៅ? " ថេហ្យុង
    " ធំដល់ថ្នាក់បងមិនអាចវាស់ពីទំហំវាបាន ចុះអូនវិញនោះតើក្ដីស្រឡាញ់របស់អូនដែលមានចំពោះបងនោះវាមានទំហំប៉ុន្មានទៅ? " ជុងហ្គុក
    " អាចនិយាយបានថាក្ដីស្រឡាញ់របស់អូនមានចំពោះបងវាមានទំហំធំជាងបងទៅទៀត " ថេហ្យុង
    " ពិតមែន!តែបងថាបងធំជាង " ជុងហ្គុក
    " អូនធំជាង " ថេហ្យុង
    " Ok បងឱ្យអូនធំជាងទៅចុះ " ជុងហ្គុក
    " ហិហិ!!បែបនឹងទើបល្អ " ថេហ្យុង
    " អូនស្អាតណាស់ " ជុងហ្គុកដោយស្នាមញញឹមសម្លឹងមើលទៅថេហ្យុងមិនដាក់ភ្នែកហើយក៏បានឱនមុខមកយឺតៗមកថើបមាត់របស់ថេហ្យុង ។
     ការថើបមួយដ៏ផ្អែមល្ហែមដែលមានតែក្ដីស្រឡាញ់ឱ្យគ្នាទៅវិញទៅមកដែលមិនអាចខ្វះបានជាស្រឡាញ់ដែលចេញពីចិត្តពិតមិនមែនគ្រាន់តែលេងសើចមួយគ្រានោះទេ ការថើបក៏នៅតែបន្ត បន្តរហូតទាល់តែការថើបមួយដ៏ផ្អែមល្ហែមប្ដូរទៅជាការថើបមួយដ៏រោលរាលដោយពួកគេបានថើបជញ្ជក់មាត់គ្នាទៅវិញទៅមកយ៉ាងឈ្លក់រង្វេង។
    " អ្ហឹស! " ថេហ្យុងស្រែកថ្ងូរតិចៗនៅពេលដែលជុងហ្គុកបានមកថើបញាំញីករបស់ខ្លួន
    " អ្ហឹម! " នៅពេលថើបញាំញីកថេហ្យុងរួចហើយក៏ប្ដូរមកថើបមាត់វិញម្ដង ដោយអំឡុងពេលកំពុងតែថើបជញ្ជក់មាត់គ្នានោះជុងហ្គុកបានបណ្ដើរអូសទាញថេហ្យុងសំដៅទៅគ្រែហើយក៏ផ្ដួលថេហ្យុងទៅលើគ្រែដោយនាយជញ្ជក់ថើបមាត់នៅពីលើ។
     ការថើបនៅបន្តមិនឈប់ឈរឮសូរតែជីបៗជុងហ្គុកជញ្ជក់ថើបមាត់ថេហ្យុងមិនប្រណីនោះទេឡើងនាយតូចចង់អស់ដង្ហើមដកទៅហើយ ដូច្នេះថេហ្យុងក៏រុញស្មានាយចេញតែរុញមុនចេញសោះ មានតែវាយស្មានាយអស់ជាច្រើនដៃទើបជុងហ្គុកដកមាត់ចេញ។
    " ហ្អា...!ហ្អា..!ហ្អា.! " ថេហ្យុងប្រឹងដកដង្ហើមចេញចូល អម្បិញមិញនេះឡើងចង់អស់ខ្យល់ទៅហើយ។
    " អូនយ៉ាងម៉េចហើយ? " ជុងហ្គុក
    " នេះបងប្រុងថើបអូនឱ្យដាច់ខ្យល់ឬយ៉ាងម៉េច? " ថេហ្យុងសម្លក់ជុងហ្គុកបន្តិច ឯនាយក៏សើចតិចៗ។
    " មកពីមាត់អូនទន់និងផ្អែមពេកទើបបងជក់ថើបបែបនេះ " ឮអញ្ចឹងថេហ្យុងក៏អៀនថ្ពាល់ក៏ប្រែជាក្រហម
    " តើអូនព្រមទេ? " ជុងហ្គុក សួរទៅថេហ្យុងដែលបើកភ្នែកភ្លឺសៗសម្លឹងមើលទៅមើលមុខរបស់នាយ។
    " ព្រមហ្ហេស? " ថេហ្យុងក៏យល់ថាជុងហ្គុកចង់ឱ្យខ្លួនព្រមចំពោះរឿងអ្វី ថេហ្យុងក៏គិតបន្តិចសិនរួចងក់ក្បាលទាំងអឹមអៀន។
     ជុងហ្គុកក្រោយទទួលបានការអនុញ្ញាតពីថេហ្យុងហើយមិនចាំយូរក៏ទម្លាក់បបូរមាត់របស់ខ្លួនទៅលើមាត់នាយតូចម្ដងទៀត ដោយថើបជញ្ជាក់មាត់យកៗឯដៃក៏មិននៅស្ងៀមនាយក៏បានដោះអាវថេហ្យុងចេញរួចក៏ដោះអាវខ្លួនឯងចេញម្ដង ហើយក៏ស្ទាបអង្អែលលើរាងកាយដែលគ្មានអាវនោះ។
     ជុងហ្គុកក៏បញ្ឈប់ការថើបហើយងើបមកសម្រាតខោរបស់ថេហ្យុងចេញនាយតូចនៅពេលត្រូវគេសម្រាតក៏ខ្មាសអៀន នាយក្រោយសម្រាតនាយតូចហើយក៏ដោះខោខ្លួនឯងចេញម្ដងនៅពេលដោះចេញហើយថេហ្យុងក៏ចំហមាត់ធ្លុងបើកភ្នែកធំៗនៅពេលឃើញរបស់ជុងហ្គុកនោះ។
    " ធំដែរទេ? "
    " ក្អឹក!គឺធំ... " នាយតូចលេបទឹកមាត់ឆ្លើយទាំងភ័យខ្លួនយប់នេះមិនដឹងជាយ៉ាងម៉េចនោះទេបើធំៗម្លឹង ឯនាយក៏ហក់មកសង្រ្កប់ពីលើនាយតូចហើយថើបជញ្ជក់មាត់យកតែម្ដង ។
     ••••

ការបែកនិងការជួបគ្នាម្ដងទៀត (ចប់)Where stories live. Discover now