ភាគ12

990 45 0
                                        

ក្រោយដំណើរកម្សាន្តរបស់ពួកគេបានបញ្ចប់ក៏នាំគ្នាត្រឡប់មកទីក្រុងវិញដោយដំណើរកម្សាន្តរបស់ពួកគេពិតជាសប្បាយរីករាយខ្លាំងណាស់ដោយបានដើរលេងជាច្រើនកន្លែងដែលសុទ្ធសឹងតែជាកន្លែងសប្បាយៗដែលពួកគេមិនធ្លាប់បានទៅ។
នៅពេលមកដល់ទីក្រុងហើយក៏ល្ងាចទៅហើយគ្រប់គ្នាក៏បានបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនដោយជុងហ្គុកបានជិះតាក់ស៊ីមកជាមួយថេហ្យុង នៅពេលឡានតាក់ស៊ីមកដល់ផ្ទះថេហ្យុងហើយជុងហ្គុកក៏បានជួយកាន់វ៉ាលីចូលក្នុងផ្ទះរបស់ថេហ្យុង នាយនៅមិនទាន់ទៅផ្ទះនាយនោះទេនៅចូលលេងផ្ទះថេហ្យុងសិនសឹមទៅផ្ទះនាយវិញ។
" ម៉ាក់ៗកូនមកវិញហើយ " ថេហ្យុងបានស្រែកហៅម៉ាក់របស់ខ្លួនឮៗអ្នកស្រីគីមឮហើយក៏បានដើរចេញពីផ្ទះបាយមកឱបថេហ្យុងទាំងនឹករលឹក។
" នឹកណាស់ៗ ចុះសប្បាយទេកូន " អ្នកស្រីគីមក៏បានប្រលែងពីការឱបនឹងសួរនាំទៅថេហ្យុង។
" សប្បាយខ្លាំងណាស់ម៉ាក់ ហិហិ!! " ថេហ្យុងនិយាយប្រាប់ទាំងសើចសប្បាយ ។
" ក្មួយជុងហ្គុកចូលមកអង្គុយសិនមក " អ្នកស្រីគីម
" មកឱ្យវ៉ាលីមកចាំយកទៅលើដោយខ្លួនឯង " ថេហ្យុងក៏បានយកវ៉ាលីរបស់ខ្លួនចេញពីដៃថេហ្យុងហើយក៏ដើរឡើងទៅលើបាត់ឯជុងហ្គុកក៏ដើរចូលមកអង្គុយលើសាឡុង អ្នកស្រីក៏បានដើរទៅផ្ទះបាយយកទឹកក្រូចឱ្យជុងហ្គុក។
" មីងទើបតែច្របាច់អម្បិញម៉េចទេ ស្រស់ៗល្អណាស់ "
" បាទ!អរគុណអ្នកមីន " ជុងហ្គុកក៏បានផឹកទឹកក្រូច ហើយថេហ្យុុងក៏បានចុះមកវិញល្មមរួចដើរចូលមកអង្គុយក្បែរជុងហ្គុក។
" នៅញ៉ាំបាយផ្ទះមីងសិនទៅណា ចាំត្រឡប់ទៅផ្ទះវិញ "
" បាទអ្នកមីង!កំពុងតែនឹកស្នាដៃម្ហូបអ្នកមីងផង "
" អញ្ចឹងអង្គុយលេងនៅទីនេះសិនទៅណា៎ មីងសុំចូលទៅធ្វើម្ហូបសិន " អ្នកស្រីគីមក៏បានដើរចូលទៅផ្ទះបាយធ្វើម្ហូបបាត់ទៅ។
ពេលនោះទ្វារបានបើកបង្ហាញឱ្យឃើញលោកគីមដែលជាប៉ារបស់ថេហ្យុងបានដើរចូលមកដែលគាត់ទើបតែត្រឡប់មកពីធ្វើការ។
" ប៉ា " ថេហ្យុងក៏បានងើបទៅទទួលប៉ារបស់ខ្លួន
" មកវិញហើយកូន សប្បាយទេកូន? "
" សប្បាយណាស់ប៉ាអើយ ដើរលេងឡើងអស់កម្លាំងរលីង "
" ជម្រាបសួរលោកពូ " ជុងហ្គុកក៏បានឱនគោរពទៅកាន់លោកគីម
" ល្អណាស់ក្មួយ "
" នេះបងទឹក " អ្នកស្រីគីមបានដើរមកដោយហុចទឹកត្រជាក់ៗមួយកែវឱ្យលោកគីម ឯគាត់ក៏យកវាមកផឹកកំពុងតែស្រែកផង ផឹករួចក៏ហិចកែវទៅឱ្យអ្នកស្រីគីមវិញ។
" បងសុំឡើងទៅលើងូតទឹកផ្លាស់ខោអាវសិនហើយ " លោកគីម
" ចាសបង " អ្នកស្រីគីម
លោកគីមក៏បានដើរឡើងទៅលើឯអ្នកស្រីគីមក៏បានដើរចូលទៅធ្វើម្ហូបបន្ត។
" បងថាពួកយើងគួរតែអង្គុយលេងខាងក្រៅល្អទេ? " ជុងហ្គុក
" អង្គុយនៅក្នុងផ្ទះនេះហើយ "
" បងចង់ sweet ជាមួយអូន ទៅអង្គុយលេងទោងខាងក្រៅទៅ "
" Ok ម៉ាក់កូនទៅអង្គុយលេងខាងក្រៅមួយភ្លេត "
" ចាសកូន "
ថេហ្យុងក៏បានកាន់ដៃជុងហ្គុកដើរទៅខាងក្រៅហើយដើរសំដៅទៅទោងមួយដែលនៅក្បែរនោះក៏មានដើមឈើជាម្លប់ផងដែរដែលវាស្ថិតនៅក្បែររបងផ្ទះហើយអ្នកទាំងពីរក៏បានអង្គុយទោងនោះជាមួយគ្នា។
" មិនយូរទៀតទេលទ្ធផងប្រឡងនឹងចេញមកហើយ " ថេហ្យុង
" ត្រូវហើយ តែបងដូចជាមិនចង់ឱ្យលទ្ធផលឆាប់ចេញមកសោះ " ជុងហ្គុក
" ហេតុអ្វី? "
" ព្រោះពេលនោះជាពេលដែលបងត្រូវឃ្លាតឆ្ងាយអូនហើយ បងពេលនេះពិតជាមិនចង់ទៅពិតមែន "
" បងត្រូវតែទៅណា៎ជុង ទៅដើម្បីអនាគតរបស់បងទៅដើម្បីគ្រួសារក៏ដូចជាអូនផងដែរ "
" តែបងពិតជាមិនចង់ទៅពិតមែន បងសម្រេចចិត្តហើយថាបងលែងចង់ទៅហើយបងនឹងនៅទីនេះនៅរៀនជាមួយអូន "
" មិនបានទេ ដាច់ខានបងត្រូវតែទៅលោកពូអ្នកមីងសង្ឃឹមលើបងហើយ នេះបងចង់ឱ្យពួកគាត់ខកចិត្តមិនសប្បាយចិត្តមែនទេ? "
" តែបងយល់ថាបងរៀនទីនេះក៏បានដែរ នៅទីនេះក៏មានសាលាល្អៗដែលអាចឱ្យបងរៀនមានជំនាញច្បាស់លាស់ដូចតែគ្នានឹង "
" តែបងត្រូវបន្តគ្រប់គ្រងក្រុមហ៊ុនបន្តដូច្នេះការទៅរៀននៅបរទេសវាជាជម្រើសល្អបំផុត "
" យ៉ាងណាក៏បងមិនទៅដែរថេយ៍ "
" ហ្ហឹម...!!" ថេហ្យុងបានត្រឹមដកដង្ហើមធំដែលទោះបីខ្លួនព្យាយាមបញ្ចុះបញ្ជូលយ៉ាងណាក៏ជុងហ្គុកនៅតែចចេសមិនព្រមទៅដដែលអញ្ចឹងមានតែវិធីចុងក្រោយប៉ុណ្ណោះដែលធ្វើឱ្យជុងហ្គុកដាច់ចិត្តចាកចេញពីខ្លួនបាន។
ក្រោយពីញ៉ាំអាហារពេលល្ងាចរួចព្រមទាំងបានអង្គុយជជែកគ្នាជាមួយគ្រួសារថេហ្យុងហើយជុងហ្គុកក៏បានត្រឡប់ទៅផ្ទះនាយវិញ។
នៅពេលដែលមកដល់ផ្ទះរៀបចំងូតទឹកប្ដូរខោអាវរួចហើយជុងហ្គុកក៏បានតេទៅថេហ្យុងដោយជាការ Call វិដេអូជាមួយគ្នានៅជជែកគ្នាលេងទាន់តែយប់ជ្រៅងងុយគេងទើបបិទចូលគេង។

ការបែកនិងការជួបគ្នាម្ដងទៀត (ចប់)Where stories live. Discover now