ភាគ16

999 51 2
                                        

      គ្រាន់តែចូលមកដល់ក្នុងបន្ទប់ភ្លាមថេហ្យុងទម្លាក់ខ្លួនអង្គុយប្រលែងទឹកភ្នែកដែលខំទប់ចេញមក អារម្មណ៍ដែលនឹក ដែលចង់ចូលទៅជិតទៅឱប សួរនាំអំពីសុខទុក្ខ វាពិតជាមិនអាចព្រោះមានឈ្មោះជាត្រឹមអ្នកដទៃ សូម្បីតែឋាន:ជាមិត្តក៏គ្មាន។ ខ្លួនពិតជាចង់ស្ទុះទៅឱបនាយយ៉ាងណែនតាមចិត្តដែលនឹកនា ហើយក៏ចង់ប្រាប់ថាខ្លួននឹកនាយណាស់ នឹកស្ទើស្លាប់ទៅហើយ តែខ្លាចក្រែងថាជុងហ្គុកអាចនឹងស្អប់មិនពេញចិត្តចំពោះខ្លួន ព្រោះខ្លួនបានធ្វើឱ្យនាយឈឺចាប់។ ណាមួយនាយមានអ្នកថ្មីហើយវាក៏មានរយ:ពេលយូរណាស់មកហើយដល់ទៅប្រាំបីឆ្នាំ នាយក៏មិននៅទំនេរទៀតដែរ។ 
    " សង្ឃឹមថាបងនឹងនាងរស់នៅជាមួយគ្នាដោយមានសុភមង្គល ហឹកៗ  " ថេហ្យុងបានយំឱនមុខចុះបញ្ចេញនូវអារម្មណ៍ឈឺចាប់ទាំងប៉ុន្មានចេញមកតាមរយ:ទឹកភ្នែកដែលស្រក់ហូរចុះមក។
      ជុងហ្គុកដែលបានបើកឡានចេញមកនាយបានបើកឡានមកឈប់ពីមុនផ្ទះថេហ្យុង សម្លឹងមើលទៅមាត់បង្អួចនៃបន្ទប់ថេហ្យុងទាំងទឹកមុខ
សៅម៉ង មើលបានបន្តិចក៏បានបើកហួសទៅផ្ទះរបស់នាយ។

     តាំងពីជួបជុងហ្គុកវិញមកថេហ្យុងមិនសូវមានអារម្មណ៍ក្នុងការធ្វើការនោះទេ ធ្វើនេះខុសធ្វើនោះស្កុយ ប៉ះអ្នកគ្រប់គ្រងតឹងតែងជ្រុលពេកទៀត ជេរស្ដីថេហ្យុងមិនលោះថ្ងៃមិនសំចៃមាត់  ថេហ្យុងក៏សម្រេចចិត្តថាលាឈប់តែម្ដង ព្រោះតែធុញថប់ពេក។
      ពេលនេះថេហ្យុងលែងមានការងារធ្វើទៀតហើយគឺដេកផ្ទះស្អាត ពីមុនតែងងើបពីព្រលឹមដើម្បីទៅធ្វើការ តែពេលនេះចង់ដេកដល់ថ្ងៃត្រង់ក៏គ្មានបញ្ហាដែរ កំពុងតែស្រ្តេសនុងពិបាកចិត្តផង។
    " ថេហ្យុង!កូនល្មមងើបហើយណា " អ្នកស្រីគីមបានចូលមកស្រែកដាស់ថេហ្យុង ដោយដើរទៅបើកវាំងននឱ្យពន្លឺថ្ងៃជះចែងចាំងចូលមកក្នុងបន្ទប់ប៉ះលើផ្ទៃមុខរបស់ថេហ្យុង នេះដល់ម៉ោងបាយថ្ងៃត្រង់ហើយនៅមិនទាន់ងើបទៀត កូនកម្ជិលម្នាក់នេះ។
    " កូនចង់គេង " ថេហ្យុងឆ្លើយរងូវៗភ្នែកមិនទាន់បើក ទាញភួយយកមកគ្របមុខបិទជិត បាំងពីពន្លឺព្រះអាទិត្យដែលចាំងចូលមក
    " មិនបានទេ!មានភ្ញៀវមកលេងផងកូនត្រូវតែងើប " អ្នកស្រីគីមទាញភួយចេញ
    " អ្នកណាម៉ាក់? " ថេហ្យុងសួរទាំងបើកភ្នែកមិនចង់រួច យប់មិញគេងរាងយប់ជ្រៅដែរឡើងម៉ោងបីទៀបភ្លឺព្រោះរវល់តែពិបាកចិត្ត ទើបបើកភ្នែកងើបមិនចង់រួចបែបនេះ។
     " ចុះទៅគង់តែដឹងទេ ហើយឆាប់រៀបចំខ្លួនកុំឱ្យភ្ញៀវចាំបាយមិនល្អទេ " ថេហ្យុងក៏ងើបដើរទៅបន្ទប់ទឹកទាំងដំណើរមិនចង់ត្រង់ផ្លូវព្រោះនៅងងុយគេង ស្ងាបចំហមាត់ឡើងធំ។ អ្នកស្រីគីមឃើញហើយបានត្រឹមក្រវីក្បាលហួសចិត្តនឹងកូនប្រុសម្នាក់នេះ។
     ក្រោយរួចរាល់ក៏ចុះមកក្រោម មកដល់ក៏ឃើញកម្លោះសង្ហាអង្គុយលើសាឡុងទាំងស្នាមញញឹមមើលមកកាន់ថេហ្យុង ថេហ្យុងឃើញហើយស្នាមញញឹមកក៏បង្ហាញឡើងមកទាំងភាពភ្ញាក់ផ្អើលរួចហើយក៏រត់ចូលទៅឱបនាយ។
  " បងប្រុសជីដូនមួយ " គីម ស៊ូហា គឺជាបងប្រុសជីដូនមួយរបស់ថេហ្យុង ដែលប៉ានាយជាបងប្រុសរបស់ប៉ាថេហ្យុង ដែលរស់នៅឯខេត្តទើបអ្នកទាំងពីរមិនសូវបានជួបគ្នាទេ តែកាលពីនៅតូចៗគឺអ្នកពីរឧស្សាហ៍ជួបលេងជាមួយគ្នាណាស់ ហើយទំនាក់ទំនងបងប្អូនអ្នកទាំងពីរគឺស្និទ្ធស្នាលគ្នាខ្លាំងណាស់ដែរតាំងពីក្មេងមក។
    " បែកបងច្រើនឆ្នាំហើយ ថេយ៍ពិតជានឹកបងណាស់ " ថេហ្យុងឱបនាយយ៉ាងច្រើន ក្នុងចំណោមបងប្អូនផ្សេងទៀត ថេហ្យុងស្រឡាញ់នាយជាងគេ ទុកដូចជាបងប្រុសបង្កើតអញ្ចឹង ឯនាយក៏ដូចគ្នា ។
    " បងក៏នឹកឯងដែរ អាល្អិត! " ថេហ្យុងឮបងប្រុសហៅខ្លួនថាអាល្អិតក៏ប្រលែងពីការឱបទាំងចងចិញ្ចើមដាក់នាយ។
    " ខ្ញុំធំហើយ បងនៅមកហៅខ្ញុំអាល្អិតទៀត " កាលពីនៅក្មេងនាយតែងតែហៅថេហ្យុងថាអាល្អិតបែបនេះឡើងទម្លាប់មាត់អស់ទៅហើយ ព្រោះថេហ្យុងពិតជាល្អិតណាស់
    " ឯងនៅតែជាអាល្អិតរបស់បងជានិច្ច " នាយចាប់ច្បិចច្រមុះថេហ្យុងមួយលេងទាំងក្រឺតក្នាញ់ ពេលនេះថេហ្យុងក៏នៅតែល្អិតជាងនាយដដែល។
    " ក្មេងៗឆាប់មកញ៉ាំបាយមក " អ្នកស្រីគីមស្រែកហៅ អ្នកទាំងពីរក៏បានដើរទៅរកតុបាយ ញ៉ាំជុំគ្នាយ៉ាងរីករាយដោយមានការជជែកសន្ទនាជាមួយគ្នាជាច្រើន។
     នាពេលល្ងាចថេហ្យុងបាននាំស៊ូហាមកខាងក្រៅដើរលេងឱ្យស្គាល់ទីក្រុងខ្លះថាមាន ទិដ្ឋភាពប្លែកយ៉ាងណា ព្រោះនាយមិនសូវដែលបានឡើងមកក្រុងទេ អាចថាកម្រដែរ។ 
    " ទីក្រុងឥឡូវពិតជាទំនើបណាស់ "
    " ពិតមែនហើយ នៅមានកន្លែងស្អាតៗជាច្រើនទៀតដែលខ្ញុំចង់នាំបងទៅឱ្យបានស្គាល់ អ្ហ៎!មែនហើយ! ខ្ញុំនៅមិនទាន់បានសួរបងនៅឡើយទេ ថាបងមកទីក្រុងធ្វើអី មកលេងឬក៏មកមានការងារអ្វី? "
    " គឺបងមករកការងារថ្មីធ្វើនៅទីនេះ ដើម្បីទទួលបានបទពិសោធន៍ជីវិតថ្មី ថាវាបរិយាយកាសបែបណា នៅខេត្តបងពិតជាធុញណាស់ "
    " តែប៉ិនណេះមានគ្នាហើយ កំពុងតែអផ្សុកផង " ថេហ្យុងសែនសប្បាយចិត្តបងប្រុសសំណព្វចិត្តប្ដូរមករស់នៅទីក្រុង
    " ស្អែកទំនេរមែនទេ? កុំភ្លេចនាំបងទៅរកខុសដូរផង បងចង់ជួល "
    " មិននៅជាមួយពួកយើងតែម្ដងទៅ "
    " បងមិនចង់រំខានដល់លោកពូនិងអ្នកមីងទេ "
    " រំខានអីសាច់ញាតិឯងសោះ នៅសិនទ
ជាមួយពួកយើងសិនទៅចាំ ចាំរកការងារបានធ្វើ បានប្រាក់ខែចាំគិតទៀត ណាមួយចង់ឱ្យបងនៅជាមួយមានគ្នាកំដរខ្ញុំ ខ្ញុំមានតែឯងពិតជាអផ្សុកខ្លាំងណាស់ " ថេហ្យុងចាប់ដៃនាយក្រវីទៅមកដោយទឹកមុខកំសត់គួរឱ្យអាណិត តែសម្រាប់នាយបែរវាគួរឱ្យចង់សើច។
    " ហិហិ!ពូមីងព្រមដែរ? "
    " រឿងអីមិនព្រម មិនមែនអ្នកដទៃឯណា ពួកគាត់មិនចិត្តអាក្រក់ចំពោះក្មួយឯងទេ "
    " អូខេៗ បែបហ្នឹងក៏បាន "
     អ្នកទាំងពីរក៏បានបន្តដើរទៅជារឿយៗ ពីមួយកន្លែងទៅមួយកន្លែងតាមដែលថេហ្យុងចង់នាំនាយទៅ។ លុះដើរដល់ព្រលប់ពោះក៏ដល់ម៉ោងស្រែកឃ្លាន អ្នកទាំងពីរក៏បានដើរកាត់ហាងអាហារមួយក៏សម្រេចចិត្តចូលហាងនឹងតែម្ដង។ តែថេហ្យុងមិនចាប់អារម្មណ៍ទេថាហាងដែលខ្លួនចូលគឺជាហាងដែលធ្លាប់ឧស្សាហ៍ចូលមកញ៉ាំជាមួយជាមួយជុងហ្គុកកាលទាក់ទងគ្នា។ ថេហ្យុងទើបចាប់ភ្លឹកថាហាងនេះធ្លាប់ឧស្សាហ៍មកជាមួយ ពេលចូលមកដល់ឃើញទិដ្ឋភាពនៅក្នុងហាង ថេហ្យុងក៏ទច់ដំណើចងាកមើលជុំវិញហាងនោះទាំងនឹករលឹកដល់រឿងអតីតកាលដែលធ្លាប់មាននៅទីនេះជាមួយជុងហ្គុក។
    " បងឃ្លានហើយ នៅឈរភ្លឹកដល់ណា " ស៊ូហាបាននិយាយទាក់ទាញស្មារតីថេហ្យុងត្រឡប់មកវិញ
    ." អ៎រ បងឆាប់ចូលអង្គុយទៅ " អ្នកទាំងពីរបានចូលទៅអង្គុយតុមួយ ហើយក៏កុម្ម៉ង់អីញ៉ាំ ដែលអាហដែលកុម្ម៉ង់សុទ្ធសឹងតែថេហ្យុងជាអ្នកណែនាំទៅដល់នាយថាមួយណាឆ្ងាញ់ នាយក៏តាមប្អូនចង់សាកថាវាពិតជាមានរសជាតិឆ្ងាញ់ដូចអ្វីដែលថេហ្យុងនិយាយឬអត់។ ក្នុងពេលរង់ចាំអ្នកទាំងពីរក៏បានជជែកគ្នាពីនេះពីនោះតាមទម្លាប់បងប្អូនដែលខានជួបនិយាយគ្នាយូង។
      ជជែកគ្នាសុខៗក៏មានភ្ញៀវម្នាក់បានចូលមកក្នុងហាងធ្វើឱ្យថេហ្យុងចាប់អារម្មណ៍ងាកទៅមើលឃើញថាជាជុងហ្គុក ជុងហ្គុកក៏បានក្រឡេកមកឃើញថេហ្យុងដូចគ្នា ក្រសែភ្នែកអ្នកទាំងពីរបានប្រសព្វអ្នកគ្នា សម្លឹងមើលគ្នាដោយក្ដីនឹករលឹក ហើយក៏ភ្ញាក់ខ្លួនទើបអ្នកទាំងពីរគេចក្រសែភ្នែកចេញពីគ្នា។ ស៊ូហាឃើញថាប្អូនដូចសម្លឹងមើលនរណាមើលក៏ងាកមើលតាម ឃើញជាជុងហ្គុក ជុងហ្គុកពេលឃើញថេហ្យុងនៅជាមួយប្រុសផ្សេងនាយមិនសប្បាយចិត្តនោះទេ បេះដូងហាក់ប្រេះជាបំណែក តែក៏តាំងអារម្មណ៍ធ្វើដួចធម្មតាា ដើរទៅអង្គុយតុមួយដែលនៅមិនឆ្ងាយពីតុថេហ្យុងប៉ុន្មានទេ ដែលអ្នកទាំងពីរអាចមើលគ្នាទៅវិញទៅមកពេញភ្នែកបាន។
    " អ្នកណា ស្គាល់គ្នាហ្ហេស? " នាយបានឱនមកសួរថេហ្យុង
    " អឹម!ជាមិត្តកាលរៀនមធ្យមសិក្សា "
    " មិនទៅរាក់ទាក់គេទេហ្ហេស "
    " ពួកយើងលែងដូចមុនហើយ " ថេហ្យុងនិយាយដោយទឹកមុខស្រពោនហាក់ នាយជាបងក៏ងក់ក្បាលយល់ទាំងមិនវាប់អារម្មណ៍ពីទឹកមុខរបស់ថេហ្យុង មិនបានប៉ុន្មានផងអាហាររបស់អ្នកទាំងពីរក៏បានមកដល់។
      ជុងហ្គុកដែលបានកុម្ម៉ងអាហារហើយភ្នែកក៏ចេះតែដៀងលួចសម្លឹងមើលទៅថេហ្យុងជារឿយៗ ថេហ្យុងក៏ដឹងតែធ្វើជាមិនចាប់អារម្មណ៍ ហើយព្យាយាមនិយាយជាមួយស៊ូហាពីនេះពីនោះបន្លំ។ ជុងហ្គុកមើលទៅឃើញថាអ្នកទាំងពីររៀងស្និទ្ធស្នាលគ្នាណាស់ នាយមិនស្រណុកចិត្តឡើយក្នុងទ្រូងវាក៏រាងឈឺចុកចាប់តិចតួចដែរ បានត្រឹមតែទាំងខាំមាត់សង្កត់ចិត្តមើលទៅកាន់អ្នកទាំងពីរ។
    « នេះសង្សារថ្មីអូនមែន អូនប្រហែលស្រឡាញ់គេណាស់ហើយ ហើយអូនក៏...ប្រហែលជាឈប់ស្រឡាញ់បងដូចគ្នា » នាយពោលវានៅក្នុងចិត្តទាំងឈឺពឺផ្សារដល់ថ្នាក់ក្រហមភ្នែកចង់ច្រាលទឹកភ្នែកយំចេញមក តែនាយព្យាយាមទប់មិនចង់យំចេញមកទេនោះទេ ហេតុតែនាយទ្រាំមើលទៀតលែងបានក៏សម្រេចចិត្តដកលុយថ្លៃអាហារដាក់លើតុប្រា់ងទៅបុគ្គលិកដែលនៅក្បែរកំពុងតែបម្រើការដល់ផ្សេងផ្សេង ហើយក៏បានដើរចេញទៅដោយមិនសូម្បីតែងាកក្រោយ ថេហ្យុងឃើញបែបនេះបានត្រឹមស្រងូតស្រងាត់ទាំងភាពកនរៀមក្រំ។

ការបែកនិងការជួបគ្នាម្ដងទៀត (ចប់)Where stories live. Discover now