ដោយសារតែ Felix មិនទាន់ធូរស្រាលនៅឡេីងហេីយគេក៏ជិតដល់ថ្ងៃប្រឡងទៀតនោះរាងតូចបានសុំច្បាប់ពីការងារមួយរយះធំចំណែកឯ hyunjin ក៏មិនបានជំទាស់អ្វីដែលរហូតមកទល់នឹងពេលនេះពួកគេទាំងពីរខានជួបគ្នាយូរមកហេីយរាងតូចក៏ត្រូវមេីលថែជំងឺហេីយត្រូវត្រៀមប្រឡងហេីយ hyunjin ក៏រវល់ការងារនៅក្រុមហ៊ុនច្រេីនទេីបមិនសូវមានពេលនៅជាមួយគ្នាមកដល់យប់មួយខណះពេលដែលរាងតូចកំពុងតែអង្គុយមេីលមេរៀននៅលេីគ្រែគេងទូរស័ព្ទរបស់គេក៏បានរោទ៍ឡេីង
ទេីត.....ទេីត.....ទេីត
« អាឡូខ្ញុំ Felix កំពុងនិយាយ» Felix ក៏លេីកទូរស័ព្ទមកនិយាយទាំងភ្នែកនៅមេីលសៀវភៅនៅឡេីយដោយមិនដឹងថាជាលេខរបស់អ្នកណា
« នេះភ្លេចយេីងហេីយមែនទេ?» hyunjin រាងក្រាស់និយាយទាំងស្រវឹងតិចៗហេីយក៏លឺសម្លេងច្រៀងរញ៉ែរញ៉ៃពេញនឹងព្រោះតែពេលនេះគេកំពុងតែនៅឯ club
« hyunjin....» Felix
« ត្រូវហេីយគឺយេីង» hyunjin
« ឯងខលមករកយេីងមានការអី?» Felix
« យកឯកសារឲ្យយេីងសាញ៉េបន្តិចមក» hyunjin
« ឯកសារ? ឯកសារអី? » Felix រាងតូចសួរទាំងឆ្ងល់គេខានធ្វេីការយូរមកហេីយឲ្យមានឯកសារមកពីណាបេីមានក៏មានតែឯកសារចាស់ដែលរាងក្រាស់ទុកនៅគេប៉ុន្តែមិនទាន់ដល់ថ្ងៃយកនៅឡេីយទេ
« ឯកសារចាស់យកឲ្យយេីងឥលូវមកនៅ club ដដែល» hyunjin
« ក្រែងវាមិនទាន់ដល់ថ្ងៃត្រូវយកទេមែនទេហេីយហេតុអ្វីក៏ត្រូវយកទៅឲ្យនៅ club វិញ?» Felix
«ឲ្យយកក៏យកមក» hyunjin ថាហេីយរាងក្រាស់ក៏ចុចទូរស័ព្ទបិទបាត់ចំណែកឯរាងតូចវិញក៏ដកដង្ហេីមធំប៉ុន្តែគេក៏សម្រេចចិត្តត្រូវទៅដដែលរាងតូចក៏រៀបចំខ្លួនហេីយប្រញាប់ចេញទៅទីនោះប្រហែលអស់រយះពេល10នាទីគេក៏មកដល់ទីនេះហេីយក៏ឃេីញរាងក្រាស់អង្គុយនៅទីនោះពិតមែនប៉ុន្តែគេមិនបានអង្គុយម្នាក់ឯងទេគឺមានស្រីនៅអង្គុយសងខាងរាងក្រាសថែមទាំងបញ្ចុកស្រានឹងថេីបគេទៀតផងរាងតូចគេក៏ខឹងនឹងរាងក្រាស់ខ្លាំងណាស់ចិត្តចង់តែត្រឡប់ទៅផ្ទះវិញទេប៉ុន្តែបេីជ្រុលជាមកហេីយក៏ចូលទៅយកឲ្យ hyunjin មួយភ្លេតទៅ
YOU ARE READING
មិត្ត🔞 // HYUNLIX
Romanceស្នេហាមួយដែលកេីតឡេីងដោយសារមិត្តភាពមួយស្គាល់គ្នាតាំងពីតូចៗតែម្ខាងទៀតមិនបានគិតថាវាជាស្នេហានោះតែនៅទីបញ្ចប់ពួកគេទាំងពីរជ្រេីសរេីសយកការបញ្ចប់វាឬក៏ទៅជាយ៉ាងណាទៀត?