ចំណាយពេលមិនយូរប៉ុន្មានពួកគេទាំងពីរក៏មកដល់ផ្សារទំនេីបហេីយក៏នាំគ្នាដេីរទិញបន្លែដោយមានរាងក្រាស់ស្មាក់ចិត្តជាអ្នកកាន់យួរអីវ៉ាន់ឲ្យចំណែកឯរាងតូចឃេីញបែបនេះគេក៏កេីតមានចិត្តចង់ធ្វេីរាងក្រាស់ដោយទិញរបស់របរផ្សេងទៀតជាច្រេីនឲ្យ hyunjin ជាអ្នកកាន់
«យ៉ាងម៉េចលោកហត់មែនទេបេីហត់ក៏ទុកអីវ៉ាន់នៅទីនេះហេីយហេីយក៏ត្រឡប់ទៅវិញទៅខ្ញុំទៅវិញដោយខ្លួនឯងបាន» Felix ឃេីញថា hyunjin គេដេីរទៅមុខមិនចង់រួចក៏បកក្រោយមកសួររាងក្រាស់បន្តិចតែក៏មិនជួយកាន់គេដែរ
«អ្នកណាថាអីវ៉ាន់បុិននឹងវាគ្មានជាបញ្ហាសម្រាប់បងទេ» បានតែនិយាយទេតែញេីសហូរដូចទឹកទន្លេ
«បានយេីងទៅទិញអីផ្សេងទៀតទៅ» រាងតូចក៏បែរខ្លួនត្រឡប់ទៅវិញនឹងដេីរមេីលទិញអ្វីផ្សេងទៀតចំណែកឯhyunjin ឯណេះវិញគេសឹងតែដេីរទៅមុខមិនចង់រួចទៅហេីយដោយហេតុចង់នៅជាមួយរាងតូចបន្តទោះហត់ប៉ុណ្ណាក៏បានមាត់ឡេីយ
តែយ៉ាងណារាងតូចក៏មិនដាច់ចិត្តមេីលរាងក្រាស់ទាំងបែបនេះដែលគេក៏ដេីរទៅយករទេះរុញនៅក្បែរមកដល់បន្លែនឹងរបស់របរចូលអស់ឯរាងក្រាស់វិញញញឹមបិទមាត់មិនជិតឡេីយ
«លោកញញឹមស្អី?» Felix
«អូនបារម្ភពីបងមែនទេ?» hyunjin
«បារ-រម្ភ...បារម្ភស្អីខ្ញុំតែខ្លាចលោកកាន់របស់របរខ្ញុំជ្រុះខ្ទិចអស់ទេព្រោះខ្លាចលោកវាគ្មានលុយសងខ្ញុំបានហេីយខ្ញុំចង់ត្រឡប់ទៅវិញបេីនៅជាមួយលោកឯងយូរពេកវាខ្លាចវាកេីតសតិអារម្មណ៍» ថាហេីយរាងតូចក៏ដេីរចេញទៅបាត់ទុកឲ្យរាងក្រាស់តាមមេីលដំណេីរគេទាំងហួសចិត្តនឹងលេចស្នាមញញឹមចេញមក
«ហេតុអ្វីក៏ញិញដាក់បងយ៉ាងនេះ» hyunjin បន្ទាប់មកគេក៏រុញរទេះដេីរតាមពីក្រោយរាងតូចបាត់ទៅ
បន្ទាប់ពីយកអីវ៉ាន់ដាក់ចូលគូទឡានអស់ហេីយរាងក្រាស់ក៏បេីកឡានចេញទៅឡានក៏ចេះតែបេីកទៅមុខជារឿយៗរហូតមកដល់គោលដៅ hyunjin ក៏បានជួយយកអីវ៉ាន់ចេញពីឡានដល់ក្នុងផ្ទះអស់
YOU ARE READING
មិត្ត🔞 // HYUNLIX
Romanceស្នេហាមួយដែលកេីតឡេីងដោយសារមិត្តភាពមួយស្គាល់គ្នាតាំងពីតូចៗតែម្ខាងទៀតមិនបានគិតថាវាជាស្នេហានោះតែនៅទីបញ្ចប់ពួកគេទាំងពីរជ្រេីសរេីសយកការបញ្ចប់វាឬក៏ទៅជាយ៉ាងណាទៀត?